ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ប៉ះ​គ្នា​នៅ UCL ! Man United និង Bayern រង​ភាព​អាម៉ា.ស់​នៅ​លី​គ​រៀងៗខ្លួន

10 ខែ មុន

អន្តរជាតិ ៖ ក្រុម​បិសាច​ក្រហម Manchester United និង​ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich សុទ្ធតែ​

អន្តរជាតិ ៖ ក្រុម​បិសាច​ក្រហម Manchester United និង​ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich សុទ្ធតែ​រង​បរាជ័យ​យ៉ាង​អាម៉ាស់​នៅ​ក្នុង​ការ​ប្រកួត​លី​គ​រៀងខ្លួន មុន​ពេល​ក្រុម​ទាំង​ពីរ​តទល់​គ្នា នៅ​ក្រប​ខណ្ឌ UEFA Champions League (UCL)​។

Manchester United រង​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង​ជាទី​បំផុត​នៅ​ក្នុងផ្ទះ​ខ្លួនឯង បន្ទាប់​ពី​ចាញ់​ក្រុម​ភ្ញៀវ AFC Bournemouth ជំនួប​ស​ប្តា​ហ៍​ទី​១៦ នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League នៅ​ឯ​កីឡដ្ឋាន Old Trafford លទ្ធផល ៣-០ កាលពី​ថ្ងៃ​ទី​០៩ ខែធ្នូ កន្លង​ទៅ​។

តាម​រយៈ​បរាជ័យ​នេះ Man United បន្ត​ឈរ​នៅ​ចំណាត់​ថា្ន​ក់​លេខ​៦ មាន​២៧​ពិន្ទុ គម្លាត​រហូត​ដល់​១០​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Liverpool ខណៈ​ដែល Bournemouth ឈរ​នៅ​លេខ​១៣ មាន​១៩​ពិន្ទុ​។ នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ Aston Villa ក៏​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ផង​ដែរ ដោយ​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ Arsenal ដោយ​លទ្ធផល ១-០​។ Aston Villa បន្ត​ឈរ​នៅ​លេខ​៣ មាន​៣៥​ពិន្ទុ ចំណែកឯ Arsenal ឈរ​នៅ​លេខ​២ ៣៦​ពិន្ទុ​។

នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ផង​ដែរ នៅ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ Bundesliga ស​ប្តា​ហ៍​ទី​១៤ ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich រង​ភាព​អាម៉ា់ស់​យ៉ាង​ខ្លាំង​ដោយ​ត្រូវ​ម្ចាស់ផ្ទះ Eintracht Frankfurt លត់​នៅ​ក្នុង​លទ្ធផល ៥-១ យ៉ាង​ភ្ញាក់ផ្អើល​ជាទី​បំផុត​។ ជាមួយ​បរាជ័យ​នេះ Bayern ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ មាន​៣២​ពិន្ទុ គម្លាត​៣​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Bayer Leverkusen ដែល​មិន​ទាន់​ស្គាល់​ពាក្យ​បរាជ័យ​នៅឡើយ​។ ចំណែកឯ Frankfurt ឈរ​នៅ​លេខ​៧ មាន​២១​ពិន្ទុ​។

នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆាប់​ៗ​ខាង​មុខ​នេះ ក្រុម Man United ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag នឹង​បើកទ្វារ​កីឡដ្ឋាន Old Trafford ទទួល​ក្រុម Bayern Munich ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel នៅ​ក្នុង​ការ​ប្រក​យ​ត​ចុង​ក្រោយ វគ្គ​ជម្រុះ​ក្នុង​ពូ​ល A ក្រប​ខណ្ឌ UEFA Champions League ដ្បិត​ក្រុម Man United មាន​ភាគរយ​តិចតួច​បំផុត ដើម្បី​បន្ត​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ និង​សម្បី​ឱកាស​លេង​ក្រប​ខណ្ឌ UEFA Europa League ដោយ​បច្ចុប្បន្ន​ឈរ​នៅ​បាត​តារាង​មាន​៤​ពិន្ទុ Bayern ដែល​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ស្វ័យប្រវត្តិ​មាន​១៣​ពិន្ទុ​នៅ​កំពូល​តារាង ខណៈ Copenhagen និង Galatasaray មាន​៥​ពិន្ទុ​ដូច​គ្នា ដូច្នេះ​មាន​ន័យ​ថា Man United ឈ្នះ​ជា​ចាំបាច់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ