ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឺ​ថា «​ចោ​.​រ​ឆ​.​ក់​» ពលរដ្ឋ​នាំ​គ្នា​វា​.​យ​បុរស​ម្នាក់​ទ្រម​ខ្លួន តែ​ជន​រង​គ្រោះ​មិនឃើញ ក៏​ប្រគល់​ឱ្យ​សមត្ថកិច្ច

9 ខែ មុន
  • ភ្នំពេញ

បុរស​ម្នាក់ ត្រូវ​បាន​បុរស​២​នាក់​ទៀត​នាំ​គ្នា​ដេញ​វា​.​យ រួច​ស្រែ​កថា «​ចោ​.​រ​ឆ​.​ក់​ខ្សែ​.​ក​» ហើយ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​វា​.​យ​យ៉ាង​ទ្រម​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់ ត្រូវ​បាន​បុរស​២​នាក់​ទៀត​នាំ​គ្នា​ដេញ​វា​.​យ រួច​ស្រែ​កថា «​ចោ​.​រ​ឆ​.​ក់​ខ្សែ​.​ក​» ហើយ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​វា​.​យ​យ៉ាង​ទ្រម​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​ខ្លោងទ្វារវត្ត​អ​រុ​វ​ត្តី ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មិន​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1JP-3108 ជិះ​ម្នាក់ឯង រង​របួសធ្ងន់​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​សេរី បាន​នាំ​គ្នា​ដេញ​តាម​ជនសង្ស័យ​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ បន្ទាប់​មក ជនសង្ស័យ​រូប​នោះ​ក៏​ជិះ​ម៉ូតូ​ដួល ចំណែក​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ បាន​ស្រែ​កថា «​ចោ​.​រ​ឆ​.​ក់​ខ្សែ​.​ក​» ខណៈ​ពេល​ភ្លាម​ៗ​នោះ បុរស​២​នាក់​ខាងលើ និង​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​វា​.​យ​ជនសង្ស័យ​រូប​នោះ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ឡើង​ទ្រម​ខ្លួន​តែ​ម្ដង​។

ពលរដ្ឋ​បន្ត​ថា ខណៈ​ពេល​ដែល​ជនសង្ស័យ​រង​របួសធ្ងន់​ហើយ បុរស​ទាំង​២​នាក់​ខាងលើ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​។ បន្ទាប់​មក បងប្អូន​ប្រជាពលរដ្ឋ​បាន​សួរនាំ​ស្វែងរក​ជន​រង​គ្រោះ​មិនឃើញ ក៏​នាំ​គ្នា​ឈប់​វា​.​យ​ជនសង្ស័យ រួច​ក៏​បាន​ចងដៃ​ប្រគល់​អោយ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​កំ​បូល​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​កំ​បូល បាន​ដើរ​សួរនាំ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ដែរ ប៉ុន្តែ​អត់​មាន​អ្នក​ណា​បំភ្លឺ​នោះ​ទេ​។ បន្ទាប់​មក​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ខណ្ឌ​កំ​បូល ក៏​យក​ម៉ូតូ និង​នាំ​ខ្លួន​បុរស​រូប​នោះ ដែល​ត្រូវ​គេ​ចោទ​ថា ជា​ជនសង្ស័យ យក​ទៅ​សួរនាំ​ភ្លាម​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ