ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទោស​ស្នេហា ព្រោះ​នាង​ជា​សង្សារ​ចោទ​ថា ចាប់​រំលោ.ភ

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ យុវ​ជន​ម្នាក់​​​បានត្រូវ​​កម្លាំង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ស្រុក​អង្គ​ស្នួល ​និង​ប៉ូលិស​ប៉ុស្តិ៍​​ឃុំ​ពើកចាប់​ខ្លួន​តាមពាក្យ​​បណ្តឹង​របស់​​នារី​ម្នាក់​ដែល​បាន​ចោទ​ប្រកាន់​ថា ​បាន​ចាប់​​នាង​រំលោ.ភ​​សេព​សន្ថវៈ​​រហូតបាន​សម្រេច។ ​ហេតុ​ការណ៍​នោះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៣០​​នាទី​ល្ងាច ថ្ងៃទី​២២ ឧសភា ឆ្នាំ​២០១១ នៅ​បន្ទប់​ផ្ទះជួល​ភូមិ​ត្រយឹង ​

ខេត្តកណ្តាល ៖ យុវ​ជន​ម្នាក់​​​បានត្រូវ​​កម្លាំង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ស្រុក​អង្គ​ស្នួល ​និង​ប៉ូលិស​ប៉ុស្តិ៍​​ឃុំ​ពើកចាប់​ខ្លួន​តាមពាក្យ​​បណ្តឹង​របស់​​នារី​ម្នាក់​ដែល​បាន​ចោទ​ប្រកាន់​ថា ​បាន​ចាប់​​នាង​រំលោភ​​សេព​សន្ថវៈ​​រហូតបាន​សម្រេច។ ​ហេតុ​ការណ៍​នោះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៣០​​នាទី​ល្ងាច ថ្ងៃទី​២២ ឧសភា ឆ្នាំ​២០១១ នៅ​បន្ទប់​ផ្ទះជួល​ភូមិ​ត្រយឹង ​ឃុំ​ពើក ​ស្រុក​អង្គ​ស្នួល ​​ខេត្ត​កណ្តាល ។

​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​​នោះ​​ឈ្មោះ​​ចិន វាសនា ​អាយុ​២០​ឆ្នាំ ​មាន​ស្រុក​កំណើត​​ភូមិ​ធ្មល់ ឃុំ​ចេក​ ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយ​រៀង ជា​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ «ដារ៉ុង» ស្នាក់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​​កើតហេតុ​​ខាង​លើ ។ ​​ចំណែក​​នារី​រង​គ្រោះ​​អាយុ​១៩​ឆ្នាំ ជា​កម្ម​ការិនី​រោងចក្រ​កាត់​ដេរ​​​ជា​មួយ​គ្នា​​ស្នាក់​នៅ​ផ្ទះ​ជួលក្នុងភូមិ​កើតហេតុ​​នោះ​ដែរ ។ ​

ស្ត្រីរូប​នេះ​​បាន​រៀប​រាប់​​ប្រាប់​ប៉ូលិស​ថា នាង​និង​យុវ​ជន​​រូប​នោះ គឺ​ជា​សង្សារ​នឹង​គ្នា​​ដែល​បាន​ស្រឡាញ់​គ្នា​តាំងពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១០ មក​ម៉្លេះ ​ប៉ុន្តែ​​ពុំ​ដែល​ធ្វើ​អ្វី​​ឱ្យ​ខុស​​ពី​គន្លង​ប្រពៃណី​នោះ​ទេ ។ ​ហើយ​កាល​ពី​ថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ​២០១១ ដែល​ជា​​ថ្ងៃ​បុណ្យ​នៃ​សេច​ក្តី​ស្រឡាញ់​​ ជន​នោះបាន​ទិញ​កាដូជូន​នាង​​ដែល​ក្នុង​កាដូ​នោះ​​មាន​ដង្កៀប​កៀប​សក់​២ ក្រវិល​​កាឡៃ​១​គូ និង​កង​ដៃ​កាឡៃ​ចំនួន​១​៤​កង ។ ស្ត្រី​រូប​នោះ​បាន​បន្ត​​ទៀត​ថា ​ជន​នោះ​ធ្លាប់​​មាន​សង្សារ​​ម្នាក់​រួច​មក​ហើយ ប៉ុន្តែ​មិន​បាន​ប្រាប់​​ឱ្យ​នាង​ដឹង​ទេ លុះដល់​ថ្ងៃ​​កើត​ហេតុ​​ស្រ្តី​ជា​សង្សារ​​ចាស់​នោះ​បាន​ទៅ​លេង​​ដល់​បន្ទប់​ជួល​​របស់​ជន​នោះ​ទៀត​ផង ។ ខណៈ​នោះ​​ជន​នេះ​បាន​ប្រើ​ឱ្យ​មិត្ត​​ភក្តិ​របស់​គេ​ម្នាក់​ឈ្មោះ​សា ទៅ​ទិញ​ផ្លែ​​ឪឡឹក​​​នៅ​មុខ​​រោង​ចក្រ​ ដើម្បី​ឱ្យ​​សង្សារ​ចាស់​របស់​គេ​ហូប ។ ​ស្ត្រី​​រូប​នោះ​បាន​បន្ត​ថា ពេល​ឃើញ​​បែប​នេះ នាង​បាន​សួរ​ទៅ​មិត្ត​ភក្តិ​​ជន​នោះ​ពី​រឿង​ទិញ​ឪឡឹក​ច្រើន ពេល​នោះ​​ឈ្មោះ​សា​បាន​ឆ្លើយ​ថា វាសនា​​ប្រើ​ឱ្យ​ទិញ​ឱ្យ​សង្សារ​ចាស់គេ​មក​លេង​ផ្ទះ។ ពេល​ឮ​បែប​​នេះ​ភ្លាម​ធ្វើ​ឱ្យ​នាង​មាន​ចិត្ត​ប្រចណ្ឌ​​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​​ដើរ​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ ​រហូត​ដល់​វេលា​ល្ងាច​ទើប​សម្រេច​​ចិត្ត​​ទៅរក​ជន​នោះ និង​យក​កាដូ​ទៅ​ប្រគល់​ឱ្យ​គេ​វិញ ដើម្បី​បញ្ចប់​​ទំនាក់​ទំនង​ស្នេហ៍ ។ ​

ស្ត្រីរូប​នោះ​បាន​បន្ត​ថា ​ក្រោយ​​ពេល​ទៅ​ដល់​មិន​ឃើញ​​សង្សារ​ចាស់​​របស់​ជន​នោះទេ គឺ​ឃើញ​តែ​ជន​នោះ និង​​មិត្ត​ភក្តិ​​របស់​គេ៣​នាក់​ទៀត​កំពុង​ផឹក​ស៊ីនៅ​ក្នុង​​បន្ទប់ផ្ទះ​ជួល​ប៉ុណ្ណោះ ។ ពេល​រូប​នាង​​ទៅ​ដល់​មិត្តភក្តិ​​របស់​ជន​នោះ​បាន​នាំគ្នា​គេច​ចេញ​អស់​ទុក​​ឱកាស​ឱ្យ​នាង​​ និង​ជន​នោះ​និយាយ​គ្នា ។ ស្ត្រីដដែល​បាន​រៀប​រាប់​​ប្រាប់​ប៉ូលិស​ទៀត​ថា ​ពេល​បាន​ជួប​គ្នា​នាង​បាន​សួរ​នាំទៅ​សង្សារ​ថា រវាង​នាង និង​សង្សារ​​ចាស់​ តើ​យក​មួយ​ណា​? ភ្លាម​នោះ​​ជន​នោះបាន​ឆ្លើយ​មក​វិញថាយក​ទាំង​ពីរ ដែល​ចម្លើយ​នេះ​រឹត​តែ​ធ្វើ​ឱ្យ​នាង​ចុក​ចាប់​ថែម​ទៀត ​ហើយ​នាង​បាន​យក​កាដូ​ប្រគល់​ឱ្យ​​ជន​នោះវិញ ។ ប៉ុន្តែ​ជន​នោះ​មិន​យក​វិញទេ ព្រម​ទាំង​និយាយ​ថា រូប​គេ​មិន​​យក​វិញ​ទេ ជ្រុល​ទិញ​​ឱ្យ​ហើយ​ទុក​ជា​អនុ​ស្សាវរីយ៍​​ចុះ ទោះ​បីជា​មិន​បាន​គ្នា​ក៏ដោយ ។ ​​

ស្ត្រី​រូប​នោះ​​បាន​បន្ត​ថា ​ពេល​និយាយ​​បណ្តើ​រ​ជន​នោះ​បាន​ផឹក​ស្រា​បណ្តើរ​ មិន​តែ​​ប៉ុណ្ណោះ​បាន​និយាយ​លួង​លោម​រូប​នាង​សុំ​រួម​​រ័ក​ជា​ច្រើន​ដង​ទៀត​ផង ។ ​ពេលនោះ​នាង​ប្រកែក​មិន​ព្រម​នោះ​ទេ ហើយ​ដោយ​សារ​ពិបាក​ចិត្ត​ពេក នាង​បាន​ចាក់​ស្រា​ផឹក​ដែរ លុះមួយ​សន្ទុះ​ក្រោយ​​មក​ពេល​ឃើញ​នាង​ផឹក​ស្រា​​បែប​នេះ ​ជន​នោះក៏​បាន​ចាប់​អោប​ថើប​នាង បន្ទាប់​មក​ចាប់​រំលោភ​នាង​រហូត​​បាន​សម្រេច​តែ​ម្តង ។ ​ក្រោយ​ពេល​រំលោភ​រួច​នាង​មិន​បាន​ចាក​ចេញ​ពី​បន្ទប់​យុវ​ជន​នោះភ្លាមៗ​ទេ លុះ​បាន​មួយ​សន្ទុះ​បង​ស្រី​​របស់​នាង​ទៅ​រក​នាង​ដល់​ទី​នោះ​ទើប​​នាង​ចេញ​ទៅ​ផ្ទះ​ជា​មួយ​បង​ស្រី​ ហើយ​ដល់​ព្រឹក​ឡើង​ទើប​ប្តឹង​ប៉ូលិស​​ឱ្យ​ចាប់​ខ្លួន​ជន​នោះ ។

មន្ត្រី​ប៉ូលិស​និយាយ​ថា ​ក្រោយ​ពេល​ទទួល​​បាន​ពាក្យ​បណ្តឹង ​​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី ២៣ ឧសភា ​កម្លាំង​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​ស្រុក និង​​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បាន​សហ​ការគ្នា​ចុះ​ទៅចាប់​ខ្លួន​ជន​​នោះយក​មកសាក​សួរ ។ ក្រោយ​ពេលចាប់ខ្លួន​ជន​នោះ​បាន​បដិ​សេធ​​ថា ខ្លួន​មិន​បាន​​រំលោភ​នាង​ម្នាក់​នោះទេ គឺគ្រាន់​តែ​អោប​ថើប​ក្នុង​នាម​ជា​សង្សារ​​មុន​ពេល​បែក​​គ្នា​ប៉ុណ្ណោះ ។ ​ពេល​នោះ​​បង​ស្រីរបស់​នាង​ទៅ​ទាន់​ពេល​កំពុង​ដេក​​អោប​គ្នា​​ក៏ចោទ​​ប្រកាន់ថា ​រូបគេ​រំលោភ​​ប្អូនស្រី​​គាត់ក៏​បាន​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​តែម្តង ៕