រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្នូរគ្រា.ប់កាំភ្លើ.ងបានផ្ទុះជាច្រើនគ្រា.ប់ បង្កឱ្យមានការភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋនាំគ្នារត់ជាន់ជើងគ្នា បណ្តាលឱ្យលោកឧត្តមសេនីយ៍ត្រីម្នាក់រងរបួស ដោយសារគ្រា.ប់កាំភ្លើ.ង ខណៈពេលជនសង្ស័យបា.ញ់ត.ដៃជាមួយនឹងសមត្ថកិច្ច ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ពាក់ព័ន្ធក្នុងករណីបង្ក្រាបក្រុមជនសង្ស័យ ដែលជាមុខសញ្ញាចាស់យ៉ាងសកម្មខាងលួ.ច កាច់សោ.កម៉ូតូ ឆ.ក់ និងប្ល.ន់។

សេចក្តីរាយការណ៍បន្តថា ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចសួនច្បារវត្តបទុមវតី ផ្លូវសុធារស ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ច បានបង្ហើបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងចុះល្បាតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ជនរងគ្រោះ នៅម្តុំសួនវត្តបទុមវតី ចំណុចផ្លូវសុធារស។

សមត្ថកិច្ច បានបង្ហើបប្រាប់ឲ្យដឹងបន្តថា ដោយឃើញដូច្នោះភ្លាម លោកឧត្ដមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានស្ទុះបើកទៅកៀកជនសង្ស័យ ស្រាប់តែត្រូវជនសង្ស័យដកកាំភ្លើ.ងបា.ញ់រះជាច្រើនគ្រា.ប់ ហើយក៏ត្រូវចំប្រអប់ជើងខាងឆ្វេងរបស់លោកឧត្ដមសេនីយ៍ត្រី ធ្លាយពីម្ខាងទៅម្ខាង បណ្ដាលឱ្យរងរបួសតែម្ដង។
សមត្ថកិច្ច បានបង្ហើបប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មក ជនសង្ស័យក៏បើករត់គេចខ្លួនមកដល់ លើសួនច្បារវត្តបទុមវតី ហើយក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់តែម្ដង រួចនាំខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកលោក ប៊ុត វណ្ណារ៉ារដ្ឋ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

សមត្ថកិច្ច បានបញ្ជាប់ប្រាប់អោយដឹងទៀតថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ គឺជាមុខសញ្ញាចាស់យ៉ាងសកម្ម ខាងលួ.ច កាច់សោ.កម៉ូតូ, ឆ.ក់, ប្ល.ន់ និងធ្លាប់បា.ញ់ត.ដៃជាមួយសមត្ថកិច្ចជាច្រើនលើកមកហើយ។
គួរបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបានខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ប្រាប់ឱ្យដឹងអត្តសញ្ញាណនៅឡើយទេ រីឯវត្ថុតាងដកហូតបាន រួមមាន ៖ កាំភ្លើ.ងខ្លីមួយដើម មិនស្គាល់ម៉ាក, ឧបករណ៍កាច់សោ.កម៉ូតូ, ម៉ូតូធ្វើសកម្មភាពមួយគ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម1X-4127 និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ1JX-9143 ជាម៉ូតូរបស់ជនរងគ្រោះ។
ចែករំលែកព័តមាននេះ