ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​០៦​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​ប្រុស​ស្រី សរុប​ចំនួន​០៦​នាក់…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​ប្រុស​ស្រី សរុប​ចំនួន​០៦​នាក់ ទៅ​តុលាការ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាប​បាន​ចំនួន ៣​ករណី​ផ្សេង​គ្នា ។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន ទាំង​៣​ករណី រួម​មាន ៖

ករណី​ទី​១ ៖ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រ៉ា សីហា ហៅ​ស្នា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​បេតុង សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។
ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​០២​កញ្ចប់ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ។

ករណី​ទី​២ ៖ កាលពី ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ព្រាប ផា​រុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។
ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​០១​កញ្ចប់ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ។

ករណី​ទី​៣ ៖ កាលពី ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ជន​ទាំង​០៤​នាក់ រួម​មាន​៖ ១​ឈ្មោះ កែវ ស្រី​ដា ភេទ​ស្រី អាយុ​២៥​ឆ្នាំ​, ២​ឈ្មោះ សេង សុធា​វី ភេទ​ស្រី អាយុ​២៦​ឆ្នាំ​, ៣​ឈ្មោះ ណុ​ប សុ​ផា​រ៉ាត់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​, ៤​ឈ្មោះ យស់ ដា​រ៉ា​អ៊ុយ ភេទ​ស្រី អាយុ​១៩​ឆ្នាំ​។ ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​២​កញ្ចប់​ធំ​, ជញ្ជីង​អេ​ឡិ​ក​ត្រូ​និ​ច​សម្រាប់​ថ្លឹង​គ្រឿងញៀន ០១​គ្រឿង រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ