ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតនាងពេក ជួយប្តឹងសមត្ថកិច្ចឱ្យជួយ​ខណៈ​ត្រូវ​ម្តាយបង្កើតវា.យ​​​​រាល់ថ្ងៃ

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​មិនដឹង​ថា​ មានរឿង​អ្វី​នោះទេ? ១​ខែ​៣០​ថ្ងៃ​ស្ត្រី​ម្នាក់​បាន​វាយ​ធ្វើ​ទារុណកម្ម​កូនស្រី​បង្កើត​របស់​ខ្លួន​រាល់ថ្ងៃ បណ្ដាល​ឲ្យ​នាងរង​របួស​ពេញ​ខ្លួនប្រាណ និង​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ផ្ទះ​ទាំង​យប់​ទាំង​ថ្ងៃ​មិន​បាន​រៀនសូត្រ​និង​គេ​ឡើយ​ ។ មាន​ពេល​ខ្លះ​បង្ខាំ​ងនាង​ទុក​នៅ​ក្នុងផ្ទះ បង្អត់អាហារ​ជា​ញឹកញាប់…

រាជធានី​ភ្នំពេញ​ ៖ ​មិនដឹង​ថា​ មានរឿង​អ្វី​នោះទេ? ១​ខែ​៣០​ថ្ងៃ​ស្ត្រី​ម្នាក់​បាន​វាយ​ធ្វើ​ទារុណកម្ម​កូនស្រី​បង្កើត​របស់​ខ្លួន​រាល់ថ្ងៃ បណ្ដាល​ឲ្យ​នាងរង​របួស​ពេញ​ខ្លួនប្រាណ និង​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ផ្ទះ​ទាំង​យប់​ទាំង​ថ្ងៃ​មិន​បាន​រៀនសូត្រ​និង​គេ​ឡើយ​ ។ មាន​ពេល​ខ្លះ​បង្ខាំ​ងនាង​ទុក​នៅ​ក្នុងផ្ទះ បង្អត់អាហារ​ជា​ញឹកញាប់ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ទទួល​រង​ការ​ភ័យ​ខ្លាច​គ្រប់ពេល ដោយសារ​តែ​មានការ​អាណិតអាសូរ​នាង​ខ្លាំង​ពេក​។ ទើប​ស្ត្រី​អ្នក​លក់ដូរ​ម្នាក់​ដែល​បាន​ជួល​នាង​ឲ្យ​មក​ជួយ​លក់ដូរ​នៅផ្ទះ​ខ្លួន បាន​ចេញ​មុខ​ជួយ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ជួយ​អន្តរាគមន៍ ស្រាប់តែ​ស្ត្រី​ជា​ម្ដាយ​នោះ​ដឹងខ្លួន​មុន​ ក៏​រត់គេច​ខ្លួន​បាត់​ស្រ​មោ​ល​ ។

ហេតុការណ៍នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី
​ភ្នំពេញ​។

ក្មេង​ស្រី​រង​​គ្រោះ​ខាងលើ​បាន​និយាយ​ថា នាង​មានឈ្មោះ​ស្រី ពេជ្រ អាយុ​១៤​ឆ្នាំ ចំណែក​ស្ត្រី​ជា​ម្ដាយបង្កើត​របស់​នាង​ឈ្មោះ​សុ​ផា​ន់​នី សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​កើត​ហេតុ​ខាងលើ​ ។

នាង​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ម្ដាយ​ម្ដាយ​នាង​រូប​នេះ​ មាន​ប្ដី​៣​នាក់​រួច​មក​ហើយ ហើយ​មិនដឹង​ជា​មានរឿង​អ្វី​កើត​អី​នៅ​ក្នុង​ខ្លួន​ក្នុង​ចិត្ត​គាត់​នោះ​ទេ ទើប​បានជា​ចេះ​តែ​វាយ​ធ្វើបាប​នាង​រាល់ថ្ងៃ បង្ខំ​ឲ្យ​នាង​ធ្វើ​ការងារ​ផ្ទះ​ទាំង​យប់​ទាំង​ថ្ងៃ ។

នាង​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មាន​ពេល​ខ្លះ​ ម្ដាយ​បាន​បង្ខាំង​នាង​ទុក​ក្នុងផ្ទះ បង្អត់អាហារ​ថែម​ទៀត​ផង ហើយ​ការ​វាយដំ​ធ្វើបាប​ធ្វើ​ទារុណកម្ម​លើ​រូប​នាង​បែប​នេះ​រាល់ថ្ងៃ និង​រាប់​ខែ រាប់​ឆ្នាំ​មក​ហើយ​តាំងពី​នាង​នៅ​តូច​ម្ល៉េះ​ ។

ដោយឡែក​ ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ចេញ​មុខ​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​លើ​រឿង​នេះ​បាន​និយាយ​ថា គាត់​បាន​ជួល​ក្មេង​ស្រី​រង​គ្រោះ​រូប​នោះ​ឲ្យ​ជួយ​លក់ដូរ​អីវ៉ាន់​ចាប់ហួយ​នៅផ្ទះ​គាត់​ដោយ​ឲ្យ​ប្រាក់​ឈ្នួល​នាង​ក្នុង​១​ខែ​១០០​ដុល្លារ ។ ​ប៉ុន្តែ​នាង​ទើបតែ​ជួយ​លក់ដូរ​គាត់​បាន​រយៈពេល​៥​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​រយៈពេល​ចូល​មក​នៅ​ធ្វើការ​នៅផ្ទះ​របស់​គាត់​នេះ គាត់​បាន​សង្កេត​ឃើញ​ក្មេង​ស្រី​ខាងលើ​ មាន​ស្នាម​របួស​ពេញ​ខ្លួន និង​គួរ​ឲ្យ​មានការ​សង្ស័យ​បំផុត​ ។

ស្ត្រី​រូប​នោះ​បាន​និយាយ​ទៀត​ថា ក្រោយមក​គាត់​ក៏​បាន​សួរនាំ​ហើយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​គាត់​ថា ត្រូវ​ម្ដាយ​វាយ​ធ្វើបាប​រាល់ថ្ងៃ ក្រោយ​ពី​បានដឹង​រឿងរ៉ាវ​អស់ហើយ ​​ទើប​នៅ​រាល់វេលា​ល្ងាច​ៗ​ឡើង បន្ទាប់​ពី​ចប់​ម៉ោង​លក់ដូរ​នៅផ្ទះ​របស់​គាត់ ហើយ​ពេល​ក្មេង​ស្រី​រូប​នេះ​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ​ ។ គាត់​តែង​បាន​ទៅ​លបមើល​នាង​ដល់​ផ្ទះ​រាល់ថ្ងៃ ហើយ​ក៏​បានឃើញ​ស្ត្រី​ជា​ម្ដាយ​វាយ​ធ្វើបាប​នាង​រាល់ថ្ងៃ​ប្រាកដ​មែន ។

ស្ត្រី​អ្នកលក់​អីវ៉ាន់​ចាបហួយ​ខាងលើ​ បាន​និយាយ​បន្ថែម​ទៀត​ថា ក្រោយ​បានឃើញ​ផ្ទាល់​ភ្នែក​ហើយ ពិតជា​ធ្វើ​ឲ្យ​គាត់​រឹតតែ​មានការ​អាណិត​ក្មេង​ស្រី​រូប​នេះ​ខ្លោចចិត្ត​ថែម​ទៀត​មិន​គួរ​ណា​ម្ដាយ​លើកដៃ​វាយ​ធ្វើបាប​កូនស្រី​បង្កើត​បែប​នេះ​ទេ​ ។​ បន្ទាប់​មក ​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ គាត់​បាន​ជួយ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់​ស្ត្រី​ជា​ម្ដាយ​ដើម្បី​សួរនាំ​ឲ្យ​ដឹង​ហេតុផល​និង​បញ្ឈប់​ហឹ​ង្សា​លើ​កូនស្រី​តទៅ​ទៀត​។​

ប៉ុន្តែ​នគរបាល​ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ​នគរបាល​ក៏​បាន​ចេញ​ទៅ​កាន់​ផ្ទះ​នោះ​ភ្លាម​ៗ​ដែរ ហើយ​ទំនងជា​ម្ដាយ​រូប​នោះ​ដឹងខ្លួន​មុន ​ទើប​រត់គេច​ខ្លួន​បាត់​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ