ពួកតាលីបង់ប៉ាគីស្ថានបដិសេធការស្លា.ប់របស់លោកអូម៉ាមេដឹកនាំកំពូលតាលីបង់អាហ្វហ្គានីស្ថាន
ទូរទស្សន៍ក្នុងស្រុក GEO របស់ប៉ាគីស្ថានរាយការណ៍ថា អ្នកនាំពាក្យម្នាក់របស់ពួកតាលី បង់ប៉ាគីស្ថានបដិសេធកាលពីថ្ងៃទី២២ ឧសភា នូវព័ត៌មានទាំងឡាយដែលនិយាយថា មេដឹកនាំកំពូលរបស់ពួកតាលីបង់ អាហ្វហ្គានីស្ថាន លោកមុលឡាហ៍ អូម៉ា ត្រូវសម្លា.ប់នៅប៉ាគីស្ថាន ។
នាព្រឹកព្រលឹមថ្ងៃទី២៣ ឧសភា ទូរទស្សន៍ ឯកជនអាហ្វហ្គានីស្ថាន TOLO រាយការណ៍ថា ប្រមុខពួកតាលីបង់អាហ្វហ្គានីស្ថានលោកមុល ឡាហ៍ មូហាម៉េដ អូម៉ា ជាស្ថានត្រូវសម្លា.ប់នៅប៉ាគីស្ថាន ។ ទូរទស្សន៍ TOLO និយាយថា លោកមុលឡាហ៍ អូម៉ាត្រូវសម្លា.ប់ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុងកេតា នៅវ៉ាហ្ស៊ីរីស្ថានខាងជើងរបស់ប៉ាគីស្ថាន ។
ចែករំលែកព័តមាននេះ