ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ចម្លើយ៖ រឿងរ៉ាវ​ផ្តា​.​ច់​ជី​វិ​.​ត​សង្សារ​នៅ​ភ្នំពេញ រួច​​រត់ទៅ​​​ចូល​ខ្លួន​សារភាព​នៅ​សៀមរាប

9 ខែ មុន
  • សៀមរាប

យុវជន​ម្នាក់​ដែល​ជា​ជន​ដៃដល់​ពាក់ព័ន្ធ​ករណី​ស​ម្លា​.​ប់​សង្សារ​ក្នុង​បន្ទប់ នៅ​រាជធានី​ភ្នំពេញ រួច​ចង​ព្យួរ​​ស​.​ព​ក្នុង​បន្ទប់​ជួល ហើយ​រត់គេច​ខ្លួន តែ​រត់​មិន​រួច ក៏​បាន​ចូល​ទៅ​សារភាព

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​ដែល​ជា​ជន​ដៃដល់​ពាក់ព័ន្ធ​ករណី​ស​ម្លា​.​ប់​សង្សារ​ក្នុង​បន្ទប់ នៅ​រាជធានី​ភ្នំពេញ រួច​ចង​ព្យួរ​​ស​.​ព​ក្នុង​បន្ទប់​ជួល ហើយ​រត់គេច​ខ្លួន តែ​រត់​មិន​រួច ក៏​បាន​ចូល​ទៅ​សារភាព កាលពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

ជនសង្ស័យ​ជា​ជន​ដៃដល់​ខាងលើ​នេះ មានឈ្មោះ ភុំ ផា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អូរ​គគី​កណ្ដាល ឃុំ​លំ​លង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។ ខណៈ​ពេល​ចូល​សារភាព ជនសង្ស័យ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា «​នៅ​វេលា​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣ ខ្លួន​បាន​ធ្វើ​សកម្មភាព​ច្រ​បា​.​ច់​.​ក​សង្សារ​ឈ្មោះ ស៊ិ​ម ម៉ា​រ៉ា​ឌី ភេទ​ស្រី រហូត​ដល់​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន ស្ថិត​ក្នុង​ខណ្ឌ​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​»​។

ជនសង្ស័យ​សារភាព​បន្ត​ថា «​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ខ្លួន​បាន​យកសា​.​កស​.​ព​សង្សារ​ទៅ​ច​.​ង​.​ក​ព្យួរ​ជាប់​នឹង​ទ្វារ​បន្ទប់ទឹក ហើយ​ខ្លួន​ក៏​បាន​ដេក​នៅ​ក្នុង​បន្ទប់​កើតហេតុ​ចំនួន​១​យប់ លុះ​ព្រឹក​ឡើង​ម៉ោង​ប្រហែល​៥​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៣ ខ្លួន​ក៏​ធ្វើ​ដំណើរ​ទៅ​ខេត្តឧត្តរមានជ័យ ជា​ស្រុក​កំណើត និង​ស្នាក់​នៅ​ទីនោះ​មួយ​យប់ ក្នុង​គោលបំណង​ដើម្បី​រត់គេច​ខ្លួន​»​។

ជនសង្ស័យ​សារភាព​បន្ត​ទៀត​ថា «​ប៉ុន្តែ​ការ​រត់គេច​ខ្លួន​ពេញ​មួយ​ថ្ងៃ​នោះ ហាក់បីដូចជា​ព្រលឹង​សង្សារ​អន្ទោលតាមប្រាណ នៅ​មិន​សុខ ទៅ​មុខ​មិន​ឆ្ងាយ​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៣​នេះ ខ្លួន​ក៏​ធ្វើ​ដំណើរ​ចេញពី​ស្រុក​កំណើត វិលវល់​មក​ដល់​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ក៏​សម្រេចចិត្ត​ចូល​សារភាព និង​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​ទៅ​»​។

ជនសង្ស័យ​ខាងលើ​បញ្ជាក់​បន្ថែម​ថា «​មូលហេតុ​ដែល​រូបគេ​ជ្រុលដៃ​ស​ម្លា​.​ប់​សង្សារ​នោះ ដោយសារ​ពួក​ខ្លួន​ទាំង​២​នាក់​បាន​ឈ្លោះប្រកែក​គ្នា​»​។

ក្រោយ​ពី​ជនសង្ស័យ​បាន​ចូល​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ពាក់ព័ន្ធ​ករណី​ខាងលើ​រួច​មក លោក​ឧត្តមសេនីយ៍ទោ ស្នងការ និង​លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​រង​ទទួល​ផែល​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​ត្រៀម​រៀបចំ​ឯកសារ​គ្រប់គ្រាន់ និង​ប្រគល់​ជន​ដៃដល់​ខាងលើ​នេះ ឲ្យ​ទៅ​ស្នងការ​ដ្នា​ន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ជា​ម្ចាស់​ករណី ដើម្បី​បន្ត​នីតិវិធី​។

សូម​បញ្ជាក់​ថា ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៣ មានការ​ភ្ញាក់ផ្អើល​មួយ​ស្ថិត​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​គេ​ប្រទះ​ឃើញ​កម្មការិនី​ម្នាក់​ស្លា​.​ប់​ដោយ​ការ​ច​.​ង​.​ក​។

ជន​រង​គ្រោះ​មានឈ្មោះ ស៊ី​ម រ៉ា​ឌី ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​១២​សេ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​សំបួរ ឃុំ​ព្រៃ​គុយ ស្រុ​កំពង់ស្វាយ ខេត្តកំពង់ធំ​។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ លំ តាំង​យី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ត្រូវជា​ម្តាយ​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា «​កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​១៩​និង​១៥​នាទី​យប់ មិនឃើញ​កូនស្រី​គាត់​ចេញពី​ធ្វើការ​ត្រឡប់​មក​បន្ទប់​ជួល​ដែល​ស្នាក់​នៅ​ជាមួយ​គាត់​ទេ ពេល​នោះ​គាត់​បាន​តេ​ទូរស័ព្ទ​ចំនួន​២​ដង តែ​គ្មាន​អ្នក​លើក ហើយ​គាត់​ខំ​ដើរ​រក ក៏​រក​មិនឃើញ​ដែរ​»​។

ម្តាយ​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា «​លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែធ្នូ រូប​គាត់​ក៏​បបួល​បងប្អូន​ជីដូនមួយ​របស់​គាត់​មក​មើល​នៅ​បន្ទប់​ជួល​លេខ​៣៧ ជាន់​ទី​១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ត្រូវជា​សង្សារ​របស់​កូនស្រី​គាត់ ឈ្មោះ ផា ភេទ​ប្រុស តែ​ទ្វារ​ចាក់សោ​ខាងក្រៅ​។ ពេល​នោះ គាត់​ក៏​ស្រាប់តែ​ធុំក្លិន​ស្អុយ បន្ទាប់​មក​រូប​គាត់​ក៏​ចុច​ពិល​អើត​មើល ក៏​ឃើញ​កូនស្រី​របស់​គាត់​ច​.​ង​.​ក​ជាប់​ទៅ​នឹង​ទ្វារ​បន្ទប់ទឹក ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្តង​»​។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ និង​ធ្វើការ​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ ដើម្បី​រង់ចាំ​មន្ត្រី​ជំនាញ​មក​ធ្វើ​កោសល្យវិច័យ​។ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួច បាន​បញ្ជាក់​ថា «​ជន​រង​គ្រោះ​ត្រូវ​បាន​ជន​ដៃដល់​យក​ខ្នើយ​ខ្ទប់​ច្រមុះ រួច​យកសា​.​កស​.​ព​ទៅ​ចង​ព្យួរ​នៅ​បន្ទប់ទឹក ចំណែក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​» ។

សមត្ថកិច្ច​ក៏​បាន​ដាក់​ការ​សង្ស័យ​ថា ករណី​ខាងលើ​នេះ គឺជា​អំពើ​ឃា​.​ត​.​ក​.​ម្ម​។ ភ្លាម​នោះ​ៗ​លោក​ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ បើក​ការ​ស៊ើបអង្កេត និង​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ដើម្បី​តាម​ប្រ​ម៉ា​ញ់​ចាប់ខ្លួន​ជន​ដៃដល់​ផង​ដែរ ។ ក្រោយ​កើតហេតុ ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​សាច់ញាតិ ដឹក​យក​ទៅ​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ