តម្លៃផ្ទះល្វែងនៅទីក្រុងហូជីមិញឡើងខ្ពស់ ខណៈតម្លៃអាផាតមិនធ្លាក់ចុះ ២០%
វៀតណាម ៖ តម្លៃផ្ទះល្វែងនៅទីក្រុងហូជីមិញបានកើនឡើង៧ដង នៅក្នុងរយៈពេល១០ ឆ្នាំចុង
វៀតណាម ៖ តម្លៃផ្ទះល្វែងនៅទីក្រុងហូជីមិញបានកើនឡើង៧ដង នៅក្នុងរយៈពេល១០ ឆ្នាំចុង
វៀតណាម ៖ តម្លៃផ្ទះល្វែងនៅទីក្រុងហូជីមិញបានកើនឡើង៧ដង នៅក្នុងរយៈពេល១០ ឆ្នាំចុងក្រោយ ខណៈដែលតម្លៃអាផាតមិន (Apartment) ធ្លាក់ចុះដល់ ២០%។ នេះបើយោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
បើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានបញ្ជាក់ថា តម្លៃផ្ទះល្វែងនៅទីក្រុងហូជីមិញបានកើនឡើងខ្លាំងដល់ ១៤,០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ប្រភពដដែលបានអះអាងថា នៅចន្លោះឆ្នាំ ២០១៣-២០១៦ តម្លៃផ្ទះល្វែងជាមធម្យត្រឹមតែ ២,០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ បានហក់ឡើងរហូតដល់ ១៤,០០០ដុល្លារអាមេរិក។
ដោយឡែក យោងតាមវេទិកាចុះបញ្ជីអចលនទ្រព្យ Batdongsan បានឱ្យដឹងថា តម្លៃផ្ទះល្វែងនៅទីក្រុងហូជីមិញបានកើនឡើង៣ដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយរហូតដល់ ១១,៩៤៤ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដោយបានអះអាងថា តម្លៃភាគខាងកើតទីក្រុងគឺខ្ពស់ជាងមធ្យមភាគ ១២%។
នៅក្នុងថ្ងៃជាមួយគ្នានេះ ប្រភពពីសារ VnExpress ក៏បានចេញផ្សាយថា តម្លៃអាផាតមិននៅទីក្រុងហូជីមិញបានធ្លាក់ចុះពី ១០-២០% ដោយសារតែទីផ្សារអចលនទ្រព្យបន្ទាប់បន្សំបានធ្លាក់ចុះ។
លោក Anh Tuan កំពុងដាក់លក់អាផាតមិនទំហំ ៧៨ម៉ែត្រការ៉េ នៅអគារ 4S Linh Trung នៅទីតាំង Thu Duc ទីក្រុងហូជីមិញ នៅក្នុងតម្លៃ ១,១១៦ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដែលធ្លាក់ចុះ ១៥% កាលពីដើមឆ្នាំនេះ។ គាត់លើកឡើងថា អាផាតមិនជាច្រើនដែលស្រដៀងរបស់គាត់កំពុងដាក់លក់ក្នុងតម្លៃទាបជាងតម្លៃដែលគាត់ដាក់លក់បន្តិច។ បើតាមការសាកសួរម្ចាស់អាផាតមិនភាគច្រើនបានអះអាងថា តម្លៃធ្លាក់ចុះដោយសារតែអគារអាផាតមិនសាងសង់អស់រយៈពេល៨-១០ឆ្នាំមកហើយ ប៉ុន្តែប័ណ្ណកម្មសិទ្ធិនៅមិនទាន់ចេញ។
យោងតាមស្ថិតិឆ្នាំ ២០២២ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Batdongsan បានបង្ហាញថា តម្លៃអាផាតមិនជាមធ្យមបានធ្លាក់ចុះរួចហើយ នៅក្នុងតំបន់ជាច្រើននៃទីក្រុងហូជីមិញ។ នៅទីតាំង Tan Phu ឥឡូវនេះ តម្លៃអាផាតមិនជាមធ្យមប្រហែល ១,៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ ២០% បើធៀបនឹងឆ្នាំ ២០២២។ ដូចគ្នានេះដែរ តម្លៃធ្លាក់ចុះ ១៦.៥% ពីឆ្នាំ ២០២២ នៅ Thu Duc និងធ្លាក់ចុះ ១៤.៦% ពីឆ្នាំ ២០២១ នៅតំបន់ Binh Tan៕
ចែករំលែកព័តមាននេះ