ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​បញ្ជា​ឱ្យ​កោះហៅ​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​ស្តុ​ប​អូរ​បែក​ក្អម​ឃាត់ឡាន មក​បំភ្លឺ​នៅ​ការិយា​ល័យ​ចរាចរណ៍​ផ្លូវគោក

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​មន្ត្រី​ជាប់​កិច្ច​សន្យា​ម្នាក់​ដែល​បាន​ចេញ​ឃាត់​រថយន្ត ហើយ​ត្រូវ​បាន​គេ​ថត​បង្ហោះ​

រាជធានី​ភ្នំពេញ​ ៖ ​មន្ត្រី​ជាប់​កិច្ច​សន្យា​ម្នាក់​ដែល​បាន​ចេញ​ឃាត់​រថយន្ត ហើយ​ត្រូវ​បាន​គេ​ថត​បង្ហោះ​នោះ ត្រូវ​បាន​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​អោយ កោះហៅ​ចូល​មក ការិយាល័យ ចរាចរណ៍​ផ្លូវ ដើម្បី​បំភ្លឺ​ហើយ ។​ នេះ​បើ​តាម​ផេ​ក​ផ្លូវការ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​បាន​បង្ហោះ​បំភ្លឺ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៨ ​ខែធ្នូ​ ឆ្នាំ​២០២៣​។

តាម​សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ទាក់ទង​ទៅ​នឹង​មន្ត្រី​ជាប់កិច្ចសន្យា ឈរជើង​គោលដៅ​ស្តុ​ប​អូរ​បែក​ក្អម ចេញ​ឃាត់​រថយន្ត បន្ទាប់​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផុស​នៅ​លើ​បណ្តាញ​សង្គម ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​មន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ស្រាវជ្រាវ និង​កោះហៅ​មន្ត្រី​ជាប់កិច្ចសន្យា​ឈ្មោះ សេង កុសល ឈរជើង​គោលដៅ​ស្តុ​ប​អូរ​បែក​ក្អម ដើម្បី​សាកសួរ​បំភ្លឺ ជុំវិញ​ការ​បង្ហោះ​វិ​ដេ​អូ​នៅ​គោលដៅ​ស្តុ​ប​អូរ​បែក​ក្អម ទាក់ទង​ករណី​ចេញ​ឃាត់​រថយន្ត​។​បច្ចុប្បន្ន​មន្ត្រី​ជាប់កិច្ចសន្យា​រូប​នេះ ត្រូវ​បាន​កំពុង​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។

សូម​បញ្ជាក់​ថា មន្ត្រី​ជាប់កិច្ចសន្យា​មាន​តួនាទី​ជា​ជំនួយ​សហការ​ការងារ​ជួយ​សម្រួល​ការងារ​ចរាចរណ៍ ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក មិន​មាន​សិទ្ធិ​ចាប់​ឃាត់​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​នោះ​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ