ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​នៅ​ហ្គុ​យ​យ៉ា​ន

4 ខែ មុន

សហរដ្ឋអាមេរិក​-​ហ្គុ​យ​យ៉ា​ន ៖ សហរដ្ឋអាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ ​ធ្នូ ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​ជើង​

សហរដ្ឋអាមេរិក​-​ហ្គុ​យ​យ៉ា​ន ៖ សហរដ្ឋអាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ ​ធ្នូ ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​ជើង​អាកាស​ជា​ទម្លាប់​នៅ​ហ្គុ​យ​យ៉ា​ន​តំបន់​អា​មេ​រិ​ក​ខាងត្បូង​។

សមយុទ្ធ​នោះ​ប្រាកដ​ណាស់​សំដៅ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ហ្គុ​យ​យ៉ា​ន ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ខណៈ​វេ​ណេ​ស៊ុ​យ​អេ​ឡា​កំពុង​ទាមទារ​យក​តំបន់​ESSEQUIBO សម្បូរ​ប្រេងកាត​ ។​ ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ត្រូវ​រួម​ប្រជុំ​នា​ថ្ងៃ​ទី​៨​ធ្នូ ប៉ុនប៉ង​សម្រាល​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២​។

ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​ហ្គុ​យ​យ៉ា​ន​ប្រកាស​នា​ថ្ងៃ​ទី​៧​ ធ្នូ​ថា ភាព​តានតឹង​កើនឡើង​រវាង​វេ​ណេ​ស៊ុ​យ​អេ​ឡា​និង​ហ្គុ​យ​យ៉ា​ន​ ។ អា​មេ​រិ​ក​ត្រូវធ្វើ​សមយុទ្ធ​ជើង​អាកាស​ជា​ទម្លាប់​មួយ​នៅ​ហ្គុ​យ​យ៉ា​ន ខណៈ​វេ​ណេ​ស៊ុ​យ​អេ​ឡា​និង​ហ្គុ​យ​យ៉ា​ន កំពុង​មាន​ជម្លោះ​នឹង​គ្នា​លើ​បញ្ហា​តំបន់​ESSEQUIBO សម្បូរ​ដោយ​ប្រេងកាត​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ហ្គុ​យ​យ៉ា​ន​តែ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ទាមទារ​ថា​ជា​ដែនដី​ខ្លួន​។

តាម​សេចក្ដី​ប្រកាស​មួយ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​ហ្គុ​យ​យ៉ា​ន​ថ្លែង​ថា ដោយ​រួម​សហការ​ជាមួយ​កងកម្លាំង​ការពារ​ហ្គុ​យ​យ៉ា​ន ទីបញ្ជាការដ្ឋាន​យោធា​ភាគ​ខាងត្បូង​របស់​កងទ័ព​អា​មេ​រិ​ក ត្រូវធ្វើ​ប្រតិបត្តិការ​ជើង​អាកាស​នៅ​ហ្គុ​យ​យ៉ា​ន​នា​ថ្ងៃ​ទី​៧​ ធ្នូ​ ។ សមយុទ្ធ​នោះ​សំដៅ​ពង្រឹង​ភាព​ជា​ដៃគូ​ខាង​សន្តិសុខ​រវាង​ប្រទេស​ទាំង​២ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​តំបន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ