ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ក្នុង​១​ពាន់​គ្រោះ​.​ថ្នា​.​ក់ ខណៈ​កំពុង​ភ្ជួរ​ដី​​​​ប្រទះ​ឃើញ​មីនតោន​ក​ប់​ត្រួត​គ្នា​២​គ្រាប់

4 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់​មែន ខណៈ​ប្រជាពលរដ្ឋ​ម្នាក់​កំពុង​តែ​ភ្ជួរ​ដីស្រែ​ដើម្បី​ដាំដំឡូង​មី​ក៏​ប្រទះ​ឃើញ​គ្រាប់​មីនតោន​ចំនួន​២​គ្រាប់​កប់​ជាន់​លើ​គ្នា សំណាងល្អ​ហើយ​ដែល​វា​មិន​ផ្ទុះ ។ ការ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០៧ ធ្នូ ឆ្នាំ​២០២៣…

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់​មែន ខណៈ​ប្រជាពលរដ្ឋ​ម្នាក់​កំពុង​តែ​ភ្ជួរ​ដីស្រែ​ដើម្បី​ដាំដំឡូង​មី​ក៏​ប្រទះ​ឃើញ​គ្រាប់​មីនតោន​ចំនួន​២​គ្រាប់​កប់​ជាន់​លើ​គ្នា សំណាងល្អ​ហើយ​ដែល​វា​មិន​ផ្ទុះ ។ ការ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០៧ ធ្នូ ឆ្នាំ​២០២៣ រស់នៅ​ភូមិ​ទ័ព​សៀម ឃុំ​ស្ល​ក្រាម ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ។

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ប្រទះ​ឃើញ​មីន​នោះ​ឈ្មោះ បេង សេន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទ័ព​សៀម ឃុំ​ស្ល​ក្រាម ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ជា​រៀង​រាល់​ឆ្នាំ​គាត់​តែង​ភ្ជួរ​ដីស្រែ​នៅ​ចំណុច​ខាងលិច​ឈៀង​ខាងត្បូង​ភូមិ​ទ័ព​សៀម ឃុំ​ស្ល​ក្រាម​ប្រហែល​១៥០​ម៉ែត្រ ដើម្បី​ដាំដំឡូង​មី ។

ប៉ុន្តែ​ឆ្នាំ​នេះ ពេល​គាត់​កំពុង​តែ​ភ្ជួរ​ក៏​ប្រទះ​ឃើញ​គ្រាប់​មីនតោន​ដាក់​កប់​ក្នុង​ដី​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ដាក់​ត្រួត​លើ​គ្នា​ចំនួន​២​គ្រាប់​ក្នុង​ដីស្រែ​របស់​គាត់ រួច​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ទៅពិនិត្យ​នៅ​កន្លែង ហើយ​ភ្លាម​ៗ​នោះ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​រាយការណ៍​បន្ត​ទៅ​មន្ត្រី​អង្គការ​ហេ​ឡួ​ត្រាស​ដ៍ ដើម្បី​យក​ទៅ​កំទេច​ចោល​ផង​ដែរ ។

អត្ថបទសរសេរ ដោយ