ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​មែក​ឈើ​​​មិន​បាក់​​បែរ​ជា​បាក់​មែក​​ដែល​តោង​ធ្លាក់​​មកដី

14 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​បុរ​សម្នាក់ខណៈឡើង​កា.ប់​មែក​ឈើ​ទាល​​កម្ពស់​ប្រមាណ២៥ម៉ែត្រ ​ក៏​ជួបបញ្ហា​​បាក់មែក​ធ្លាក់​មក​ដី​សន្លប់​​ធំ​ ​កាលពី​វេលាម៉ោង៨ព្រឹក​ថ្ងៃទី១៩ ឧសភា ​​នៅ​​ខាង​ក្រោយផ្ទះប្រមាណ​ជា​២០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​រកា ឃុំអង្គ​តាសូរ ស្រុក​ស្វាយជ្រំ ។​ បុរស​រង​គ្រោះ​​ឈ្មោះ​​សោម ​អេ អាយុ​៣៨​ឆ្នាំ ជា​មនុស្ស​គ​-ថ្លង់​​ មានទីលំនៅ​​ក្នុង​ភូមិខាង​លើ

ខេត្តស្វាយរៀង ៖ ​បុរ​សម្នាក់ខណៈឡើង​កាប់​មែក​ឈើ​ទាល​​កម្ពស់​ប្រមាណ២៥ម៉ែត្រ ​ក៏​ជួបបញ្ហា​​បាក់មែក​ធ្លាក់​មក​ដី​សន្លប់​​ធំ​ ​កាលពី​វេលាម៉ោង៨ព្រឹក​ថ្ងៃទី១៩ ឧសភា ​​នៅ​​ខាង​ក្រោយផ្ទះប្រមាណ​ជា​២០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​រកា ឃុំអង្គ​តាសូរ ស្រុក​ស្វាយជ្រំ ។​ បុរស​រង​គ្រោះ​​ឈ្មោះ​​សោម ​អេ អាយុ​៣៨​ឆ្នាំ ជា​មនុស្ស​គ​-ថ្លង់​​ មានទីលំនៅ​​ក្នុង​ភូមិខាង​លើ រងរបួស​បាក់ឆ្អឹង​ត្រគាកខាងស្តាំ​​ ដាច់រយៈ​ថ្ងាស ដៃជើង​​និងខ្លួនប្រាណ ។

តាម​ស្ត្រី​​ឈ្មោះ​សោម សុខ អាយុ​៤២​ឆ្នាំ ដែល​ត្រូវ​​ជាបង​​របស់​​ជនរងគ្រោះ​​​ឱ្យដឹង​ថា នៅ​ថ្ងៃ​កើតហេតុនោះ​ប្អូន​ប្រុស​របស់គាត់​​សោម អេ ​ត្រូ​វបាន​​អ្នកជិត​ខាង​​ជួលឱ្យ​ឡើង​កាប់​មែក​ឈើ​​ទាល​យក​ធ្វើ​អុស​ដុត ។ ខណៈពេល​កំពុង​​តែ​កាប់​នោះ ​មែក​​ដែល​កាប់​មិន​បាក់​បែរ​​ជា​​បាក់មែក​ដែល​​កំពុង​តោង​បណ្តាល​ឱ្យ​ប្អូនប្រុស​គាត់​ធ្លាក់​ពីចុង​ឈើ​ទាល​ចូល​ទៅ​​ក្នុង​គុម្ព​ប្ញស្សីមុត​នឹង​បន្លា​​សុស​ពេញ​ខ្លួន​ ហើយ​ធ្លាក់​បន្តមក​ដីបោកក្បាល​នឹង​គល់ឈើ​រហូតសន្លប់ ។ ក្រោយ​ពេលកើត​ហេតុភ្លាម រូបគាត់និងអ្នក​ជួល​ឱ្យ​ឡើងកាប់អុស​បាន​នាំគ្នា​ដឹក​អ្នករងគ្រោះ​​មក​កាន់​មណ្ឌល​សុខ​ភាព​ដូនស​ ដើម្បី​​ឱ្យ​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​​ហើយ​ក្រោយ​ពីគ្រូ​ពេទ្យព្យា​បាលអស់​​រយៈ​ពេល​១ថ្ងៃ១យប់​​នៅ​តែ​មិន​បានធូរ​ស្រាល ទើប​នៅ​ល្ងាច​​ថ្ងៃទី២០ ឧសភា ​គ្រូពេទ្យ​​ក៏ធ្វើសំបុត្រ ​បញ្ជូន​ជនរងគ្រោះ​​មកព្យាបាលបន្តនៅ​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត ។

​បច្ចុប្បន្ន​​ ជនរងគ្រោះ​កំពុង​ទទួល​ការព្យា​បាលនៅក្នុងមន្ទីរពេទ្យ​ខេត្ត​ដោយ​ការចំណាយ​ទាំង​អស់​គឺអ្នកដែល​ជួលជនរងគ្រោះ​ឱ្យ​ឡើង​​​កាប់​មែកឈើទាល​នោះ​ជាអ្នកចេញ​ ។​ អ្នកកំដ​រ​​ក៏ដូច​ជា​អ្នកជំងឺ​​ដែលសម្រាកក្នុង​បន្ទប់​ជាមួយ​ជនរងគ្រោះ​ ហើយឮ​ការរៀបរាប់​របស់ស្ត្រី​ជាបង​ពីហេតុការណ៍​ខាង​លើ បានលាន់មាត់គ្រប់ៗគ្នាថា ទោះនេះ​ជាគ្រោះ​អា​​ក្រក់​ក្តី តែក៏​សំណាង​​ណាស់ដែរ ព្រោះ​បានគុម្ព​ប្ញស្សី​ជួយ​សម្រាល​ បើធ្លាក់​មកបុកដី​តែម្តងនោះ​កម្ពស់​២៥ម៉ែត្របែបនេះ​ច្បាស់ជា​ត្រូវ​កាយដី​កប់​នៅ​កន្លែង​ដែលធ្លាក់នោះ​ជាមិនខាន ៕