ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អា​មេ​រិ​ក​មិន​អាច​អនុម័ត​កញ្ចប់​ថវិកា​ដ៏​ធំ​ជួយ​អ៊ុយ​ក្រែ​ន ​និង​អ៊ី​ស្រា​អែ​ល

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សភា​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​ទី​៦​ ធ្នូ​ បរាជ័យ​ក្នុង​ការ​អនុម័ត​កញ្ចប់​ថវិកា​ដ៏​ធំ មាន​ទឹក

សហរដ្ឋអាមេរិក ៖ សភា​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​ទី​៦​ ធ្នូ​ បរាជ័យ​ក្នុង​ការ​អនុម័ត​កញ្ចប់​ថវិកា​ដ៏​ធំ មាន​ទឹកប្រាក់​ដល់​ជាង​១០៦​ពាន់​លាន​ដុល្លារ​ជួយ​ដល់​អ៊ុយ​ក្រែ​ន​និង​អ៊ី​ស្រា​អែ​ល ដូច​ការ​ទាមទារ​យ៉ាង​ទទូច​របស់​ប្រធានាធិបតី​លោក​ចូ​បៃ​ដិ​ន​។

បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ទាមទារ​ថា ការ​អនុម័ត​គម្រោ​ង​ថវិកា​នោះ​ត្រូវ​តែ​ជា​ថ្នូរ​នឹង​ការ​ពង្រឹង​នយោបាយ​អន្តោប្រវេសន៍​របស់​អា​មេ​រិ​ក​។ បរាជ័យ​នេះ​ជា​ការ​ខកចិត្ត​មួយ​សម្រាប់​លោក​ចូ​បៃ​ដិ​ន ដែល​ប៉ុន្មាន​ម៉ោង​មុន​នេះ​បាន​សម្ដែង​ការ​យល់​ស្រប​លើក​ម្រោ​ង​ថវិកា​ជំនួយ​នេះ ក្នុង​សុន្ទរកថា​ដ៏​មហោឡារិក​មួយ​របស់​លោក​។

លោក​លើក​ឡើង​ថា​ ការ​រាំង​ខ្ទប់​លើ​កញ្ចប់​ជំនួយ​នោះ​នឹង​ជា​កាដូ​មួយ​សម្រាប់​ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ដោយ​លោក​ថា ប្រសិនបើ​លោកពូ​ទី​ន​ដណ្ដើម​បាន​អ៊ុយ​ក្រែ​ន​នោះ​គេ​នឹង​មិន​បញ្ឈប់​ត្រឹមនេះ​ឡើយ​។ លោក​បន្ត​ថា​រុ​ស្ស៊ីអាច​វាយប្រហារ​លើ​ប្រទេស​ជា​សមាជិក​អូតង់​ណាមួយ ដែល​នឹង​ជម្រុញ​ឲ្យ​សហរដ្ឋ​អា​រិ​ក​ហក់​ចូល​ក្នុង​សង្គ្រាម​នេះ​ដែរ ដោយ​ទាហាន​អា​មេ​រិ​ក​ប្រយុទ្ធ​ជាមួយ​ទាហាន​រុ​ស្ស៊ី​។ នោះ​ជា​សភាពការណ៍​មួយ​ដែល​មិន​មាន​ទេ​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​ក្រុង​វ៉ា​ស៊ីន​តោន​ក៏​មិន​ចង់បាន​ដូច្នេះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ