បញ្ហាសេដ្ឋកិច្ច ៖ យុវជនចិនបង្វែរការវិនិយោគលើមាស ជាងអចលនទ្រព្យ និងភាគហ៊ុន
ចិន ៖ អ្នកទិញមាសនៅក្នុងប្រទេសចិន ត្រូវបានមើលឃើញកើនឡើងនៅក្នុងស្រទាប់យុវវ័យ
ចិន ៖ អ្នកទិញមាសនៅក្នុងប្រទេសចិន ត្រូវបានមើលឃើញកើនឡើងនៅក្នុងស្រទាប់យុវវ័យ
ចិន ៖ អ្នកទិញមាសនៅក្នុងប្រទេសចិន ត្រូវបានមើលឃើញកើនឡើងនៅក្នុងស្រទាប់យុវវ័យ ដោយសារការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ ការចុះខ្សោយនៃភាគហ៊ុន បូករួមនឹងរូបិយប័ណ្ណ និងអត្រាការប្រាក់បញ្ញើធនាគារទាប អំឡុងពេលដែលសេដ្ឋកិច្ចប្រទេសចិនកំពុងធ្លាក់ចុះ។ គួររំលឹកថា ត្រូវប៉ាន់! មាសឡើងថ្លៃខ្លាំង និងរំពឹងរក្សាតម្លៃនៅកម្រិតខ្ពស់រហូតដល់ឆ្នាំក្រោយ
និន្នាការនេះគូសបញ្ជាក់ពីការបង្កើនភាពមិនច្បាស់លាស់អំពីទស្សនវិស័យកំណើន នៅក្នុងប្រទេសសេដ្ឋកិច្ចធំទីពីរពិភពលោក ដែលមិនទាន់សះស្បើយ បន្ទាប់ពីការដកចេញវិធានការដ៏តឹងរឹងទប់ស្កាត់ជំងឺកូវីដ-១៩។ កញ្ញា Linda Liu អាយុ២៦ឆ្នាំ ដែលបម្រើការនៅក្រុមហ៊ុនឱសថមួយក្នុងទីក្រុងប៉េកាំង បានលើកឡើងថា «ទីផ្សារការងារមិនសូវល្អនោះទេ។ ការទិញមាសធ្វើឱ្យខ្ញុំមានអារម្មណ៍សុវត្ថិភាព ខ្ញុំចង់បានគ្រឿងអលង្ការមាសជំនួសឱ្យពេជ្រសម្រាប់អាពាហ៍ពិពាហ៍របស់ខ្ញុំ»។
ប្រទេសចិន គឺជាអ្នកទិញមាសរូបវន្តលំដាប់កំពូលរបស់ពិភពលោក ហើយអ្នកវិភាគបានលើកឡើងថា ឆ្នាំនេះគឺជាកត្តាជំរុញដ៏សំខាន់កាន់តែខ្លាំងឡើង នៅពីក្រោយការកើនឡើងនៃតម្លៃមាសពិភពលោក ដែលបានឡើងដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃទី៤ ខែធ្នូ កន្លងទៅ។ អ្នកវិភាគរំពឹងថា តម្រូវការរបស់ប្រទេសចិនសម្រាប់មាស ដែលត្រូវបានហៅថា លោហៈធាតុសុវត្ថិភាព នឹងនៅតែមានកម្រិតខ្ពស់ ខណៈកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅប៉ុន្មានឆ្នាំខាងមុខ ហើយលំហូរនៃការវិនិយោគបរទេសមានទម្ងន់លើប្រាក់យន់ ចំពេលទីផ្សារអចលនទ្រព្យនៅមិនទាន់រកពន្លឺឃើញនៅឡើយ។
ការពិភាក្សាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមចិន កំពុងផ្ទុះខ្លាំងអំពីការទិញដូរមាស ដោយអ្នកប្រើប្រាស់បានណែនាំគ្រឿងអលង្ការតូចៗ ឬ ទំហំគ្រាប់សណ្ដែក សម្រាប់មាស១ក្រាម ដែលអាចទិញបានសូម្បីតែអ្នកដែលមានប្រាក់ចំណូលទាបក្នុងតម្លៃ ៤៥០ ទៅ ៥៥០យន់ ដែលស្មើនឹង ៦៣ ទៅ ៧៧ដុល្លារអាមេរិក។
សូមជម្រាបជូនថា ប្រទេសចិន និងប្រទេសឥណ្ឌា គឺជាអ្នកទិញមាសធំជាងគេបំផុតរបស់ពិភពលោក ដែលរួមគ្នាគឺមានចំនួនច្រើនជាងពាក់កណ្តាលនៃតម្រូវការសរុបរបស់ពិភពលោក៕ (ប្រភព ៖ Reuters)
ចែករំលែកព័តមាននេះ