ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី​ក្លាយជា​អ្នក​នាំ​ចូល​អង្ករ​ថៃ​ច្រើន​បំផុត ខណៈ​តម្លៃ​អង្ករ​វៀតណាម​បង្កើត​កំណត់​ត្រា​ថ្មី

7 ខែ មុន

អន្តរជាតិ ៖ ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​កើនឡើង​ខ្លាំង​ក្នុង​រយៈ

អន្តរជាតិ ៖ ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ ដែល​បង្ក​ដោយ​បាតុភូត​អេ​ល​នី​ណូ (El Niño) និង​ការ​ពន្យារពេល​រដូវវស្សា​។ នេះ​បើ​យោង​តាម​ប្រភព​ពី Nation Thailand ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៣​។

លោក Naphinthorn Srisanpang អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ បាន​ថ្លែង​ថា គ្រោះ​រាំង​ស្ងួត​បាន​ប៉ះពាល់​ដល់​តំបន់​ដាំ​ដុះ​ស្រូវ​របស់​ឥណ្ឌូ​នេ​ស៊ី ជា​ពិសេស​នៅ​កោះ​ជ្វា (Java) និង​ផ្នែក​ខ្លះ​នៃ​កោះ​ស៊ូ​ម៉ា​ត្រា​ខាងត្បូង ដោយ​កសិករ​នៅ​តំបន់​ខ្ពង់រាប​ត្រូវ​បង្ខំចិត្ត​ដាំ​ដំណាំ​ដែល​ប្រើប្រាស់​ទឹក​តិច​ដូច​ជា ពោត ជាដើម​។

ឥណ្ឌូ​នេ​ស៊ី​ជាប់​ចំណាត់ថ្នាក់​ទី​២០ ក្នុង​បញ្ជី​អ្នក​នាំ​ចូល​អង្ករ​ថៃ​កាលពី​ឆ្នាំ​មុន ដោយ​បាន​បញ្ជា​ទិញ​អង្ករ​ចំនួន ៩១,៧១៤​តោន​ស្មើនឹង ៤២.២៤​លាន​ដុល្លារ​។ ទោះ​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​រយៈពេល​១០​ខែ​ដំបូង​ឆ្នាំ​នេះ បរិមាណ​អង្ករ​បាន​កើនឡើង​យ៉ាង​ខ្លាំង​រហូត​ដល់ ១.០៥​លាន​តោន​ស្មើនឹង ៥២៣.៤៥​លាន​ដុល្លារ ដែល​ឥឡូវនេះ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​គឺជា​ទីផ្សារ​អង្ករ​លេខ ១ របស់​ថៃ ដោយ​អង្ករ​ភាគច្រើន​ដែល​នាំ​ចូល​ទៅ​ឥណ្ឌូ​នេ​ស៊ី​គឺ​អង្ក​រស​។

ឥណ្ឌូ​ណេ​ស៊ី ក្លាយជា​ប្រទេស​នាំ​ចូល​អង្ករ​ថៃ​ច្រើន​ជាងគេ ដោយ​ការ​នាំ​ចេញ​អង្ករ​ថៃ​ចាប់ពី​ខែមករា​ដល់​ខែតុលា​មាន​ចំនួន​សរុប ៦.៩២​លាន​តោន​ស្មើនឹង ៣.៩៦​ពាន់​លាន​ដុល្លារ​។ ប្រទេស​នាំ​ចូល​អង្ករ​កំពូល​ទាំង ៥ របស់​ថៃ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ ឥណ្ឌូ​ណេ​ស៊ី សហរដ្ឋអាមេរិក អាហ្វ្រិក​ខាងត្បូង អ៊ី​រ៉ា​ក់ និង​ចិន​។

ដើម្បី​បង្កើន​ការ​នាំ​ចេញ និង​ផ្សព្វផ្សាយ​អង្ករ​ថៃ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ថ្មី លោក Naphinthorn មាន​ប្រសាសន៍​ថា ប្រទេស​ថៃ​ត្រូវ​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍​ពូជស្រូវ ដោយ​ផ្តោត​លើ​ការ​ជំរុញ​ការ​ប្រកួតប្រជែង និង​បំពេញតម្រូវការ​អ្នក​ប្រើប្រាស់​។ កសិករ​គួរតែ​ស្វែងរក​ការ​ណែនាំ​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​អនុវត្ត​តាម​វិធានការ​គ្រប់គ្រង​ទឹក​របស់​ភ្នាក់ងារ​រដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​គ្រោះ​រាំង​ស្ងួត​។

ដោយឡែក ក្រ​ឡែក​ទៅ​កាន់​ប្រទេស​វៀតណាម​ឯណោះ​វិញ តម្លៃ​អង្ករ​នាំ​ចេញ​របស់​វៀតណាម​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ថ្មី​គឺ ៦៦៣​ដុល្លារ​ក្នុង​១​តោន កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ កន្លង​ទៅ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ចំ​ពេល​មាន​កំណើន​តម្រូវការ​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៣​។

អង្ករ​ពី​វៀតណាម​ជា​គូប្រជែង​របស់​ថៃ ក៏​បាន​ឡើងថ្លៃ ៨% ក្នុង​រយៈពេល​៤​ស​ប្តា​ហ៍​ចុង​ក្រោយ នៅ​ក្នុង​តម្លៃ ៦២៥​ដុល្លារ​ក្នុង​១​តោន ខណៈ​ដែល​តម្លៃ​អង្ករ​របស់​ប៉ា​គី​ស្ថាន​បាន​ឡើងថ្លៃ ៩% នៅ​ក្នុង​តម្លៃ ៦០០​ដុល្លារ​ក្នុង​១​តោន​។ អាជីវករ​អះអាង​ថា ការ​កើនឡើង​តម្រូវការ​ពិភពលោក និង​ការ​ធ្លាក់​ចុះ​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស​វៀតណាម ជា​មូលហេតុ​នៃ​ការ​ឡើងថ្លៃ​។

នៅ​ក្នុង​រយៈពេល​១១​ខែ​ដំបូង​ឆ្នាំ​នេះ ប្រទេស​វៀតណាម​បាន​នាំ​ចេញ​អង្ករ​ចំនួន ៧,៧៥​លាន​តោន ដែល​មាន​តម្លៃ​សរុប ៤,៤​ពាន់​លាន​ដុល្លារ ពោល​បាន​កើនឡើង ៣៦% ដោយ​ក្នុង​នោះ​ប្រទេស​ហ្វី​លី​ពី​ន ឥណ្ឌូ​នេ​ស៊ី និង​ចិន កំពុង​ប្រកួតប្រជែង​គ្នា​ដើម្បី​ទិញ​អង្ករ​ពី​វៀតណាម​៕ (​ប្រភព ៖ Nation Thailand និង VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ