ស្រីស្រស់បើកបរទាំងស្រវឹ.ងបុ.កមនុស្សស្លា.ប់ ត្រូវតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អយ្យការអមសាលា
រាជធានីភ្នំពេញ ៖ លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អយ្យការអមសាលា
រាជធានីភ្នំពេញ ៖ លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា សំណុំរឿងស្រីស្រស់បើករថ យន្តបុកបណ្តាលឲ្យស្លាប់អ្នកដ៏ទៃ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរចប់សព្វគ្រប់ហើយ ហើយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២ ៣ សំណុំរឿងនោះក៏ត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួររួចហើយដែរ ។
លោកអ្នកនាំពាក្យខាងអយ្យការបញ្ជាក់ ថា តំណា ងអយ្យការបានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរពីបទ. បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វ កិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក បណ្តាលឲ្យស្លាប់អ្នកដទៃ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ចំណែកអ្នកបើកបរដែលហៅថា«ជនបង្ក»មានឈ្មោះ Chea Naka ជាតារាសម្តែងមានឈ្មោះល្បីនៅលើបណ្តាញសង្គមម្នាក់នោះ ត្រូវបានអនុញ្ញាតិឲ្យមានសេរីភាពវិញ បន្ទាប់ពីសងសំណងរដ្ឋប្បវេណីដល់ក្រុមគ្រួសារជនរងគ្រោះ ដែលបញ្ចប់ដោយត្រឹមដកពាក្យបណ្តឹង ។
សូមបញ្ជាក់ថា បុរសម្នាក់បានស្លា.ប់បាត់បង់ជីវិតភ្លាមៗ ខណៈកំពុងជិះម៉ូតូអាគុយមួយគ្រឿង ដែលបង្កដោយស្រីស្រស់ស្រវឹង ស្រាបើករថយន្តស៊េរីទំនើបបុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ១ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ម៉ាល័យ អាយុ៣៤ ឆ្នាំ មុខរបរ លើឥវ៉ាន់ ក្នុងប្រលានយន្តហោះ រស់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ ចំណែកអ្នកបើកបរឈ្មោះ Chea Naka ជាតារាសម្តែងម្នាក់មានឈ្មោះបោះសម្លេងនៅលើបណ្តាញសង្គមគ្រាន់បើដែរ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញជនរងគ្រោះជិះម៉ូតូអាគុយ ពណ៌ខ្មៅ ១គ្រឿងមិនមានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទីកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចខាងលើស្រាប់តែមានរថយន្ត ម៉ាក FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-0080 បើកបរដោយនារីស្រស់ស្អាតម្នាក់ រួមដំណើរជាមួយបុរស៣នាក់យ៉ាងលឿន ក៏រេចង្កូតពេញផ្លូវទៅបុកជនរងគ្រោះកំពុងជិះម៉ូតូអាគុយអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លា.ប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
ពេលនោះនារីដែលជាជនបង្ក បានចុះពីលើរថយន្តក្នុងសភាពស្រវឹងស្រាជោគជាំ ក៏ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន និងនាំទៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីធ្វើការសាកសួរ ។
សមត្ថកិច្ចជំនាញក៏បានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ រួចនាំយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំចំណាត់ការតាមផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារ និងសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ