រាជធានីភ្នំពេញ ៖ តើអ្នកអាចប្រាប់គ្រូកូនរបស់អ្នកអំពីអ្វីខ្លះ ដែលនឹងជួយពួកគេឱ្យធ្វើការងាររបស់គេកាន់តែប្រសើរឡើង ? ទោះបីជាគ្រូបង្រៀន គឺជាអ្នកជំនាញក្នុងការអប់រំ ប៉ុន្តែគ្មាននរណាម្នាក់ដឹងអំពីកូនរបស់អ្នកច្រើនជាងអ្នកនោះទេ ។ ដូច្នេះ វាមានសារៈសំខាន់ក្នុងការនិយាយជាមួយគ្រូរបស់កូនអ្នក ។ សិស្សធ្វើបានល្អបំផុតនៅពេលដែលឪពុកម្តាយ និងគ្រូបង្រៀនធ្វើការជាមួយគ្នាជាដៃគូ ។ ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មី គឺជាពេលវេលាដ៏ល្អមួយ ដើម្បីបើកការសន្ទនាជាមួយគ្រូរបស់កូនអ្នក ។

១. លក្ខខណ្ឌសុខភាព ៖ ប្រសិនបើកូនរបស់អ្នកមានជំងឺ ប្រើប្រដាប់ហឺត ប្រតិកម្មជាមួយសណ្តែកដី ឬមានស្ថានភាពសុខភាពធ្ងន់ធ្ងរ គ្រូរបស់គេគួរតែដឹង ។ វាក៏មានប្រយោជន៍ផងដែរក្នុងការប្រាប់គ្រូឱ្យដឹងថា តើកូនរបស់អ្នកបញ្ហាអាកប្បកិរិយា និងការផ្តោតអារម្មណ៍ឬទេ ។
២. បញ្ហាគ្រួសារ ៖ ប្រសិនបើគ្រួសាររបស់អ្នកឆ្លងកាត់ការលំបាក ការលែងលះ ការស្លាប់នៅក្នុងគ្រួសារ ឬការផ្លាស់ប្តូរនានា សូមជូនដំណឹងដល់គ្រូ ដើម្បីឱ្យពួកគេអាចមើលការផ្លាស់ប្តូរអាកប្បកិរិយា ។

៣. បុគ្គលិកលក្ខណៈ ឬបញ្ហាអាកប្បកិរិយា ៖ ប្រហែលជាកូនប្រុសរបស់អ្នកមានការអៀនខ្មាស់យ៉ាងឈឺចាប់ មិនជឿជាក់លើខ្លួនឯង ហើយព្រួយបារម្ភអំពីការរាប់អានមិត្តនៅសាលាថ្មី ។ វាជាការល្អបំផុតក្នុងការធ្វើឱ្យគ្រូបង្រៀនដឹងពីបញ្ហាទាំងនេះ មុនពេលវាក្លាយជាបញ្ហានៅសាលា ។
៤. ចំណុចខ្លាំង និងចំណុចខ្សោយ ៖ កូនស្រីរបស់អ្នកជាសិស្សពូកែគណិតវិទ្យា ប៉ុន្តែខ្មាស់អៀនក្នុងការអានខ្លាំងៗ ។ កូនប្រុសរបស់អ្នកស្រឡាញ់សិល្បៈភាសា ប៉ុន្តែពិបាករៀនវិទ្យាសាស្ត្រ ។ ប្រសិនបើអ្នកប្រាប់គ្រូអំពីរឿងទាំងនេះជាមុន ពួកគេនឹងមានពេលវេលាបន្ថែមទៀត ដើម្បីជួយកូនរបស់អ្នកឱ្យប្រសើរឡើងនៅក្នុងផ្នែកដែលពួកគេត្រូវការបំផុត ។

៥. ស្ទីលសិក្សា ៖ ចែករំលែកផងដែរនូវយុទ្ធសាស្ត្របង្រៀនណាមួយដែលអ្នកបានរកឃើញថា ដំណើរការល្អជាមួយកូនរបស់អ្នក ។
៦. ទម្លាប់នៃការសិក្សា ៖ តើកូនរបស់អ្នកធ្វើលំហាត់គណិតវិទ្យាលឿនជាងការអានកិច្ចការផ្ទះ ឬ ? ប្រាប់គ្រូអំពីទម្លាប់សិក្សារបស់កូនអ្នក និងបញ្ហាណាមួយដែលពួកគេជួបប្រទះក្នុងការបញ្ចប់ការងារ ។ ជារឿយៗគ្រូបង្រៀនអាចផ្តល់យោបល់ ដើម្បីធ្វើឱ្យពេលវេលាធ្វើកិច្ចការផ្ទះកាន់តែរលូន ។
៧. ចំណាប់អារម្មណ៍ពិសេស ៖ ការដឹងបន្ថែមអំពីចំណូលចិត្ត ឬចំណាប់អារម្មណ៍របស់កូនអ្នក អាចជួយគ្រូបង្កើតទំនាក់ទំនងនៅក្នុងថ្នាក់រៀន ។ ឧទាហរណ៍ អនុញ្ញាតឱ្យគ្រូដឹងថាកូនរបស់អ្នកស្រឡាញ់សៀវភៅកំប្លែង ឬជាវិចិត្រករដែលមានទេពកោសល្យ ៕
Asian father and his daughter at home.Activity family do together.Lifestyle drawing with parent.អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។ សាលារៀនបន្តទទួលចុះឈ្មោះចូលរៀនរៀងរាល់ថ្ងៃ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ