ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​បង្គោល​ភ្លើង​ក្រហមច្រាល​​ផ្អើល​​ទាំង​​ព្រលឹម​

4 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​បង្គោល​ភ្លើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ភ័យ​បារម្ភ​ទាំង​ព្រឹក នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​បង្គោល​ភ្លើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ភ័យ​បារម្ភ​ទាំង​ព្រឹក នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា នៅ​ពេល​អគ្គិភ័យ​ឆាបឆេះ​បង្គោល​ភ្លើង​ទាំង​ព្រឹក​ប្រ​លឹ​ម​អុល​នេះ ដំបូង​គឺ​ឃើញ​ឆ្លង​ចរន្ត​ចេញពី​ប្រអប់​ភ្លើង​បន្ត​ផ្ទុះ​ចេញ​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង ធ្វើ​ឱ្យ​អ្នកមាន​ផ្ទះ​ក្បែ​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​យក​បំពង់​បាញ់​ពន្លត់់​រហូត​ដល់​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​តបាញ់​ពន្លត់​ទាំងស្រុង​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បញ្ហា​ឆាបឆេះ​បង្គោល​ភ្លើង ដូច​ជា​ញឹកញាប់​ពេក​ហើយ​មិនដឹង​មូលហេតុ​អី ខាង​ក្រុមហ៊ុន​អាន​កូ​មិន​យកចិត្តទុកដាក់​ក្នុង​ការ​ត្រួតពិនិត្យ​ទៅ​ផ្នែក​ជំនាញ​អគ្គិភ័យ​ការពារ ដែល​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ ។

កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា មូលហេតុ​ដែល​អគ្គិភ័យ​ឆាបឆេះ​បង្គោល​ភ្លើង គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ប្រអប់​ភ្លើង ។

អត្ថបទសរសេរ ដោយ