ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ចិត្ត​ភ្លើង​ ម្តាយ​ស្តី​បន្ទោស​ផឹក​ថ្នាំ​កណ្តុរ​បញ្ចប់​ជីវិត​ តែ​មិន​ស្លា.ប់​

14 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ យុវ​ជន​ចិត្ត​ភ្លើង​ម្នាក់​មិន​ជួយ​ធ្វើ​ការងារ​ លុះ​ពេល​ឪពុក​ម្តាយ​ស្តី​បន្ទោស​ក៏​ផឹក​ថ្នាំ​កណ្តុរ​បញ្ចប់​ជីវិត​ តែ​សំណាង​ល្អ​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​ទាន់ពេល។ ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២១ ឧសភា​វេលា​ម៉ោង​៨ និង​៣០​នាទីព្រឹក​ នៅ​ភូមិ​ព្រៃ​ទទឹង​ ឃុំ​សំបួរ​ ស្រុក​ស្វាយ​ទាប​

ខេត្ត​ស្វាយ​រៀង​ ៖ យុវ​ជន​ចិត្ត​ភ្លើង​ម្នាក់​មិន​ជួយ​ធ្វើ​ការងារ​ លុះ​ពេល​ឪពុក​ម្តាយ​ស្តី​បន្ទោស​ក៏​ផឹក​ថ្នាំ​កណ្តុរ​បញ្ចប់​ជីវិត​ តែ​សំណាង​ល្អ​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​ទាន់ពេល។ ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២១ ឧសភា​វេលា​ម៉ោង​៨ និង​៣០​នាទីព្រឹក​ នៅ​ភូមិ​ព្រៃ​ទទឹង​ ឃុំ​សំបួរ​ ស្រុក​ស្វាយ​ទាប​។

បើ​តាម​ស្ត្រី​ឈ្មោះ​​សៅ សាវួច អាយុ​៤០​ឆ្នាំ ត្រូវ​ជា​ម្តាយ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា យុវជន​​ជា​កូន​នេះ​ឈ្មោះ​សៅ រ៉ូ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​-ឃុំ​កើត​ហេតុ​​ខាង​លើ​​បាន​ខឹងនឹង​រូប​គាត់​ជា​ម្តាយ​ស្តី​បន្ទោស ​​ព្រឹក​ឡើង​ក៏​ទៅ​ទិញ​ថ្នាំ​កណ្តុរ​មួយ​កញ្ចប់​​​យក​មក​ផឹក​ប៉ង​ធ្វើ​អត្ត​ឃាត​ បន្ទាប់​ពី​ផឹក​រួច​កូន​គាត់​ក៏​​ស្រែក​ហៅ​ឱ្យ​គេ​ជួយដោយ​សំឡេង​​ថា ជួយ​ផង​ខ្ញុំ​ផឹក​ថ្នាំ​កណ្តុរ​ ពេល​នោះ​​ម្តាយ​ឡើង​ទៅ​​មើល​លើ​ផ្ទះ​ក៏​ឃើញ​កូន​ប្រុស​​របស់​គាត់​ពុល​បែក​ពពុះ​មាត់​ដេក​លើ​រនាប​ក៏​ស្រែក​ហៅ​​អ្នក​ស្រុក​ឱ្យ​ជួយ​ ប្រញាប់​ប្រញាល់​​ឌុប​តាម​ម៉ូតូ​មក​កាន់​​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​។

អ្នក​ស្រី​បន្ត​ថា កូន​ប្រុស​គាត់​នេះ​មិន​ដែល​ជួយ​ធ្វើ​ការ​រក​ស៊ី​ឪពុក​ម្តាយ​ទេ ដើរ​លេង​ជាមួយ​មិត្ត​ភក្តិ​ផឹក​ស៊ី​ស្រវឹងធ្លាក់​ភ្នែក​​ស្ទើរ​រាល់​ថ្ងៃ​ទើប​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ឧសភា វេលា​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច​​កូន​ប្រុស​គាត់​មក​ពី​ណា​ទេ​​ស្រវឹង​ស្រា​ដាប​ រួច​ដើរ​ឡើង​ផ្ទះ​ចូល​ដេក​​​ ពេល​នោះ​​រូប​គាត់​ជា​ម្តាយ​បាន​ស្តី​បន្ទោស​​ពីការ​ដើរ​លេង​ផឹក​ស៊ីមិន​ជួយ​ធ្វើ​ការងារ​ឪពុក​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ ខំ​ធ្វើ​ការ​រក​ស៊ី​យ៉ាង​ត្រដាប​ត្រដួស​ទំរាំ​បាន​ប្រាក់​​មក​ចិញ្ចឹម​គ្រួសារ​ ​មិន​មើល​គំរូ​ឪពុក​បែរ​ជា​ដើរ​លេង​ស៊ី​ផឹក​បំផ្លាញ​ប្រាក់ក្នុង​គ្រួសារ​ និង​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ខ្មាស​អស់​អ្នក​ស្រុក​ ល្មម​ឈប់​ដើរ​លេង​ផឹក​ស៊ី​ទៀត​ទៅ​អាសូរ​ទ្រូង​​ឪពុក​ ម្តាយ​ផង​។

ពេល​ឮ​ម្តាយ​ពោល​ពាក្យ​បែប​ស្តី​បន្ទោស​​ឱ្យ​ខ្លួន​បែប​នេះ យុវ​ជន​ចិត្ត​ភ្លើង​មិន​បាន​តប​ត​ដោយ​សំដី​ធ្ងន់​ធ្ងរ​នោះទេ ហើយក៏​សំងំ​ដេក​ទៅ​ លុះ​ព្រឹក​ឡើង​ស្រាប់​តែ​ទៅ​ទិញ​ថ្នាំ​កណ្តុរមក​​​ផឹកធ្វើ​ឱ្យគ្រួសារ​កាន់​តែ​លំបាក​មួយ​កម្រិត​ទៀត​។ ចំណែក​អ្នក​ស្រុក​ហួស​ចិត្ត​ពេល​ពុល​បែក​ពពុះ​មាត់​ប្រកាច់​នោះស្រាប់​តែ​ចង់​រស់​វិញ​ស្រែកហៅ​​ឱ្យ​គេ​ជួយ​សំណាង​ល្អ​ម្តាយ​នៅ​ផ្ទះ​បាន​ឮ​កុំ​អី​ក្លាយ​ជា​សាក​សព​បាត់​ទៅ​ហើយ ​គ្រូ​ពេទ្យ​និយាយ​ថា បើ​យឺត​តែ​បន្តិច​ក៏​ហួស​ពេល​ដែរ​ បច្ចុប្បន្ន​យុវ​ជន​ចិត្ត​ភ្លើង​កំពុង​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ ៕