ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ចិន​រកស៊ី​ចង.ការ​ប្រាក់ វាយ​ប្រពន្ធ​វៀតណាម ពេល​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន រក​ឃើញ​លាក់​ទុក​អាវុធ​ខុសច្បាប់

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា…

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សមត្ថកិច្ច​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២៣ បាន​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ខណ្ឌចំការមន ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិន ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​អត់​ខណ្ឌ​ស្លា ដែល​ជា​ជនជាតិ​វៀតណាម និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ។

ជនសង្ស័យ​ឈ្មោះ YU SHUANGJUN ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ចងការ​ប្រាក់ ចំណែក​ប្រពន្ធ​ឈ្មោះ​  NGUYEN THIHONG NHUNG អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម មក​ស្នាក់​នៅ​ខុន​ដូ​បាលី​៥ បន្ទប់​លេខ​បេ​៦ ជាន់​ទី​៣២ ផ្លូវ​ចៃ​កា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ​។

សមត្ថកិច្ច ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង រួម​មាន ៖
-​រថយន្ត​ម៉ាក JEEP WRANGLER ព៌​ណ​ស សេរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BV-9533 មួយ​គ្រឿង​ 
-​អាវុធ​ខ្លី​ម៉ាក BABY HI-CAPA 3.8 (​ប្រើប្រាស់​កម្លាំង​ហ្គា​ស់​) ១​ដើម  
-​បង់​អាវុធ​១ (​សម្រាប់​បញ្ជូន​ហ្គា​ស់​) 
-​គ្រាប់​ជ័រ ពណ៌​ស មួយ​ចំនួន​ទៀត ។

ដើមចម នៃ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៣ មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ ដោយ​ប្តី​អត់​ខាន់ស្លា បាន​វាយ​ទៅ​លើ​ប្រពន្ធ​ចំ​កណ្តាល​មុខ​ចំនួន​៣​ដៃ បណ្តាល​ឲ្យ​ហឹ​ង​ត្រចៀក ប្រព្រឹត្ត​នៅ​ចំណុច​ខុន​ដូ​បាលី​៥ បន្ទប់​លេខ​បេ​៦ ជាន់​ទី​៣២ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ និង​ជន​រង​គ្រោះ បាន​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​មិន​ទាន់​បាន​រៀប​ការ​នៅឡើយ​ទេ តែ​បង្កើត​បានកូន​ស្រី​ម្នាក់ អាយុ​១៤​ខែ ។ ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​មួយគូ​នេះ កន្លង​មក​តែងតែមាន​ទំនាស់​ពាក្យ​សម្តី និង​ប្រើ​អំពើ​ហិង្សា​ជា​ច្រើន​លើក បង្ក​ដោយ​ប្តី​ចិន វាយ​ប្រពន្ធ​វៀតណាម ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ជន​រង​គ្រោះ និង​ជនសង្ស័យ ក៏​មាន​ទំនាស់​នឹង​គ្នា ហើយ​ជនសង្ស័យ​បាន​ចុះ​ចេញពីផ្ទះ​ទៅ​បាត់ បន្ទាប់​មក​ជន​រង​គ្រោះ បាន​រៀបចំ​អីវ៉ាន់ បំ​រ៉ុ​ង​ចាកចេញ​ទៅ​ប្រទេស​វៀតណាម​វិញ​ដែរ ខណៈ​ពេល​នោះ ក៏​បាន​ឃើញ​​អាវុធ​ខ្លី ចំនួន​០៤​ដើម មិន​ស្គាល់​ម៉ាក ដែល​ប្តី​លាក់​ទុក​ក្នុង​ថតតុ ហើយ​ជន​រង​គ្រោះ ក៏​បាន​យក​អាវុធ​ខ្លី​ទាំងអស់ មក​ដាក់​លើ​គ្រែ​ពូក និង​យក​ទូរ​សព្ទ​ដៃ​ថត រួច​បាន​យក​ទៅ​ទុក​កន្លែង​ដើម​វិញ ។

លុះដល់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ហៅ​ជនសង្ស័យ​ជា​ប្តី មក​ជួប​គ្នា ដើម្បី​និយាយ​គ្នា​ពី​រឿង​ប្រាក់​ចិញ្ចឹម​កូន ពេល​នោះ​ជនសង្ស័យ​បាន​ហៅ​មិត្តភក្តិ​របស់​ខ្លួន​២​នាក់​ទៀត ម្នាក់​ឈ្មោះ ZOU WEIYONG ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ម្នាក់​ឈ្មោះ YU CUIYUN ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន មក​ជាមួយ​គ្នា ទើប​កើត​មាន​ទំនាស់ បណ្តាល​ជនសង្ស័យ​គំរាម​ថា​នឹង​សម្លាប់ ព្រមទាំង​បាន​យកដៃ​វាយ​ចំ​កណ្តាល​មុខ​ជន​រង​គ្រោះ​ចំនួន​០៣​ដៃ រួច​ក៏​នាំ​គ្នា​ចុះ​ទៅ​បាត់​អស់ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ