អភិបាលក្រុងគៀវថា លោកហ្សេឡេនស្គី ត្រូវបង់តម្លៃការខុសឆ្គងរបស់ខ្លួន
សង្គ្រាមអ៊ុយក្រែន ៖ អភិបាលក្រុងគៀវលោកវីតាលីគ្លីតស្កូយល់ឃើញថា ប្រធានាធិបតីអ៊ុយក្រែន
សង្គ្រាមអ៊ុយក្រែន ៖ អភិបាលក្រុងគៀវលោកវីតាលីគ្លីតស្កូយល់ឃើញថា ប្រធានាធិបតីអ៊ុយក្រែន
សង្គ្រាមអ៊ុយក្រែន ៖ អភិបាលក្រុងគៀវលោកវីតាលីគ្លីតស្កូយល់ឃើញថា ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីត្រូវបង់តម្លៃ ចំពោះការខុសឆ្គងនានារបស់លោកនិងថាប្រជាជនអ៊ុយក្រែនបាត់ទំនុកចិត្តលើមេដឹកនាំរបស់ខ្លួន ក្នុងសង្គ្រាមជាមួយរុស្សុី។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានបរទេសជាច្រើន។

អភិបាលក្រុងគៀវក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានស្វ៊ីស20 MINUTES ដកស្រង់ផ្សាយដោយកាសែតSKY NEWSថ្លែងថា មនុស្សម្នាមើលឃើញចំពោះអ្វីដែលមានប្រសិទ្ធភាពនិងអ្វីដែលគ្មានប្រសិទ្ធភាព។ លោកហ្សេឡេស្គីត្រូវបង់តម្លៃលើការខុសឆ្គងទាំងឡាយរបស់លោក។ មនុស្សម្នាសួរខ្លួនឯងថា ហេតុអីក៏យើងរៀបចំមិនបានល្អសម្រាប់សង្គ្រាមនោះ។ ហេតុអីក៏លោកហ្សេឡេនស្គីបដិសេធដល់ទីបញ្ចប់ ចំពោះអ្វីដែលលោកធ្វើមិនបាន។

ទោះបីយ៉ាងណាលោកអភិបាលក្រុងគៀវលើកឡើងថា ប្រធានាធិបតីនាពេលនេះមានតូនាទីសំខាន់ដដែល យើងត្រូវគាំទ្រលោករហូតដល់ចប់សង្គ្រាម។ ពេលចប់សង្គ្រាមអ្នកនយោបាយមួយរូបៗ ត្រូវបង់តម្លៃលើជោគជ័យឬបរាជ័យរបស់ខ្លួន។ ក្នុងបទសម្ភាសន៍លើកមុនជាមួយទស្សនាវដ្ដីDER SPIEGEL អភិបាលក្រុងគៀវធ្លាប់លើកពីអំណាចផ្ដាច់ការរបស់លោកហ្សេឡេនស្គី ហើយលោកវាយតម្លៃថា ក្នុងពេលណាមួយយើងជួបវាសនាមិនខុសពីរុស្សុី ដែលអ្វីៗផ្អែកលើមនុស្សតែម្នាក់៕
ចែករំលែកព័តមាននេះ