ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ព័ត៌មាន​ជាង​ហាចដែល​​គេ​ចាប់​ចង​វា.យ​បា.ប​​​នោះ ត្រូវ​​គេ​ដោះ​លែង​​​​វិញ​​ហើយ (វីដេអូ)

4 ខែ មុន
  • កំពង់ចាម

ហេតុការណ៍​ចាប់​អ្នក​សារព័ត៌មាន​ម្នាក់​ឈ្មោះ អ៊ឹម ហាច អាយុ​៣៧​ឆ្នាំ ដែល​ហៅ​ក្រៅ​ថា ជាង​ហាច​ ឬហៅ​ជាង​ហួយ មាន​ទី​លំ​នៅ​ក្នុងស្រុក​ជើងព្រៃ ហើយ​​ត្រូវ​គេ​ព្រួត​វា.យ​ធ្វើបា.ប ​ដោយ​​ចាប់​​ចងដៃ​ចងជើង ព្រោះតែ​ចោទប្រកាន់​ថា

ខេត្តកំពង់ចាម ៖ ហេតុការណ៍​ចាប់​អ្នក​សារព័ត៌មាន​ម្នាក់​ឈ្មោះ អ៊ឹម ហាច អាយុ​៣៧​ឆ្នាំ ដែល​ហៅ​ក្រៅ​ថា ជាង​ហាច​ ឬហៅ​ជាង​ហួយ មាន​ទី​លំ​នៅ​ក្នុងស្រុក​ជើងព្រៃ ហើយ​​ត្រូវ​គេ​ព្រួត​វា.យ​ធ្វើបា.ប ​ដោយ​​ចាប់​​ចងដៃ​ចងជើង ព្រោះតែ​ចោទប្រកាន់​ថា ​«បាន​លួ.ច​ចូល​ផ្ទះរបស់​​គេ» កាលពី​វេលា​ម៉ោង​ប្រមា​ណ​​១១​យប់ ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៣​នោះ បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​​ពី​ក្រុម​អ្នក​សារព័ត៌មាន​អន​ឡាញ​ជា​ច្រើន​​អង្គភាព ។

ក្រុម​អ្នក​សារព័ត៌មាន​អន​ឡាញ​ទាំងនោះ បាន​នាំ​គ្នា​មក​ថត​ឡាយ ​(live) ​ផ្ទាល់ ​នៅ​មុខ​អ​ធិ​ការដ្ឋាន​នគរ​បាល​ស្រុក​ជើងព្រៃ កាលពី​រសៀលថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៣ ធ្វើ​ឱ្យ​ព័ត៌មានមួយ​​នេះ​ រីកសាយ​ភាយ​​ពេញ​​បណ្ដាញ​សង្គមតែម្ដង ។ រីឯការដែល​ចោទ​ថា ​«ចូល​ផ្ទះ​គេ​» ​គឺជា​ការ​ចោទ​ប្រកាន់​តែប៉ុណ្ណោះ ដែល​ការពិត​នោះ​ គឺ​មក​ពី​ការ​ថត​ផ្សាយ​ពី​ឈ្មួញ​ដឹកឈើ ទើប​ក្រុម​ឈ្មួញ​ទាំងនោះ ​ព្រួត​គ្នា​ចាប់​ចង​ដៃ​ចងជើង​វា.យ​ធ្វើបា.ប ​ហើយ​ចាប់​ឱ្យ​នគរបាល​ទៀត​ផង។ ហើយ​ចុងក្រោយ បន្ទាប់​មាន​ការ​​ប្រតិ​កម្ម​​ពី​ក្រុម​អ្នក​សារព័ត៌មាន​អន​ឡាញ​ជា​ច្រើន​​អង្គភាពមក ​​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូនេះ អ្នក​យកព៍ត៌​មាន​ឈ្មោះ​ជាង​ហាច ឬហៅ​ជាង​ហួយ រូប​នេះ ក៏​ត្រូវ​បាន​គេ​ដោះ​លែង​​​​ឱ្យ​ត្រឡប់​មក​ផ្ទះ​​​​វិញ​ហើយ។

បើ​យោង​តាម​ប្រពន្ធ​របស់​អ្នក​យក​ព័ត៌មាន​​ឈ្មោះ​ជាង​ហាច ឬហៅ​ជាង​ហួយ បាន​ផ្ដល់​សម្ភាសន៍​ដល់​ក្រុម​អ្នក​​សារព័ត៌មាន​ថា «ពេល​ដែល​គាត់​មើល​វីដេ​អូ​គេ​បង្ហោះ​រូប​ប្ដី​គាត់ ​ត្រូវ​គេ​ចាប់​ចងដៃ​ចង​ជើង​​ធ្វើ​ទា.រុ.ណក.ម្ម ​វា.យ​ធ្វើបា.ប​លើ​រាង​កាយ គឺ​គាត់​មានចិត្ត​រន្ធ.ត់​អាណិត​ប្ដី​ជា​ខ្លាំង ។ បន្ទាប់​មក គាត់​បាន​​ទូរស័ព្ទ​ប្រាប់​លោក វុ​ទ្ធី ដែល​ជា​អ្នក​យក​ព័ត៌មាន និង​អ្នក​ផ្សេង​ទៀត​ឱ្យ​បានដឹង​ដំណឹង​នេះ ។ ហើយ​ចំពោះ​​ការ​ចោទប្រកាន់​ថា ប្ដី​គាត់​ចូល​ទៅ​ផ្ទះ​របស់​គេ​នោះ ​គឺជា​រឿង​មិន​ពិតទេ ចំណែក​​ដើម​ហេតុ​ដែល​កើត​មាន​បញ្ហានេះ គឺ​ដោយសារ​តែ​ប្ដី​​របស់​គាត់​បាន​ថត​រុឺម៉ក់​ដឹកឈើ​ ដោយ​ឡាយ​ផ្ទាល់​តាម​អង្គភាព​សារព័ត៌មាន​របស់​ខ្លួន»។

ស្ត្រី​ជា​ប្រពន្ធ​និយាយ​ទៀត​ថា «តាម​ពិត​ប្ដី​គាត់​មិន​បាន​លបចូល​ទៅ​ផ្ទះរបស់​​គេ​ឡើយ ។ នៅ​វេលា​ល្ងាចមុនពេល​​កើត​ហេតុ​ ពេល​ប្ដី​មក​ដល់​ផ្ទះ ​គាត់​ក៏​បាន​ប្រាប់​ប្ដី​ឲ្យ​ចេះ​ប្រយ័ត្នប្រយែង​ខ្លួន​ទៀត​ផង ។ លុះ​នៅ​យប់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៣ ស្រាប់តែ​មាន​ហេតុការណ៍​កើតឡើង ដោយ​ប្ដី​​របស់​គាត់​ត្រូវ​គេ​ចាប់ចង​ វា.យ​ធ្វើ​បា.ប​ដូច​សត្វ​ធាតុ»។ ស្ត្រី​ជា​ប្រពន្ធ​និយាយ​បណ្ដើរ ស្រក់​ទឹកភ្នែក​បណ្ដើរ ព្រោះតែ​អាណិត​ប្ដី​របស់​គាត់ ហើយ​សូ​ម្បី​តែ​កូន​តូច​៣​​នៅ​ក្នុង​ដៃ​ក៏​យំ​តាម​ដែរ»។

គួរ​បញ្ជាក់ថា ហេតុការណ៍​ចាប់​វា.យ​ធ្វើបា.បខាងលើ​​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់ ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៣​កន្លង​ទៅ ស្ថិត​នៅ​​ក្នុង​ភូមិ​ប៉ា​ណា ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប ក៏​បាន​​និយាយ​ដែរថា «ហេតុការណ៍​នេះ​កើតឡើង​នៅ​ម្តុំ​ដេប៉ូ​លក់​ឈើ
របស់​បុរស​ឈ្មោះ អ៊ឹ​ម ផែង ស្ថិត​នៅ​ក្នុង​​​ភូមិ-ឃុំ​ខាង​លើ»។ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រូប​នេះ​ លើក​ឡើង
បន្ត​ថា «ចំពោះ​បទល្មើស​ដែល​គ្រាន់តែ​ដើរ​ចូល​ផ្ទះគេ​នោះ គឺ​ម្ចាស់ផ្ទះ​មិន​មាន​សិទ្ធិ​ណាមួយ​វា.យ​ដំ​​លើ​រាង​​កាយ​អ្នក​យក​ព័ត៌មាន​នោះ​ទេ ព្រោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ។ ប៉ុន្តែ​បើ​អ្នក​យក​​​ព័ត៌មាន​បាន​ដើរ​ចូល​ផ្ទះ​គេ ហើយ​បង្ក​ជា​បញ្ហា​អ្វី​នោះ ​គឺជា​បទល្មើស​ផ្សេង​មួយទៀត»។

ចំណែក​លោក អ៊ឹម ផែង ម្ចាស់​ដេប៉ូ​ឈើ បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៣​​នេះ​ថា «ក្មួយ​ប្រុស​គាត់​ឈ្មោះ ចាវ ចេញ​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​ទៅ​៣០​ម៉ែត្រ ហើយ​ក្នុង​ផ្ទះ​នៅ​តែ​ប្រពន្ធនោះទេ លុះដល់​វេលា​កើតហេតុ ក៏​ស្រាប់តែ​​​មាន​ជន​ម្នាក់​ដើរ​ចូល​មក​​ក្នុង​បរិវេណ​ផ្ទះ ។ នៅ​ពេល​ឃើញ​បែប​នេះ ប្រពន្ធ​ក៏​បាន​ទូរស័ព្ទ​ហៅ​ប្ដី​ឱ្យមក​​ផ្ទះ​វិញ​ជា​បន្ទាន់ ។ បន្ទាប់​​មក កូនចៅ​របស់​គាត់​មាន​គ្នា៣​នាក់ បាន​ទៅ​ជួយ​ដេញ​តាម​ចាប់ចង​ជន​នោះ​បាន​ និង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ ។ សូម​បញ្ជាក់​ថា ពី​ផ្ទះ​គាត់​ទៅ​ផ្ទះ​ក្មួយ ​មាន​ចម្ងាយ​ពី​គ្នា​ប្រមាណ​៥០០​ម៉ែត្រ​ប៉ុណ្ណោះ»។

រីឯ​​អ្នក​យក​ព័ត៌មាន​ម្នាក់​ គឺ​លោក វុ​ទ្ធី បាន​ប្រាប់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ឱ្យ​ដឹង​ដែរ​​ថា «ចំពោះ​មូលហេតុ​​ដែល​កើតឡើង​ខាងលើនេះ គឺ​ដោយសារ​តែ​អ្នក​យក​ព័ត៌មាន​រូប​នោះ​បាន​ឡាយ​ព័ត៌មាន​ពី​រឿង​​រុឺ​ម៉ក់​​ដឹកឈើ​ដែល​ជា​បទល្មើស​ព្រៃឈើ ហើយ​គេ​ឲ្យ​លុយ​ដើម្បី​បញ្ឈប់​ការ​ផ្សាយ តែ​គាត់​មិន​​ព្រម​ទទួល
យក​ប្រាក់​សំណូក​ទាំងនោះ ។ លុះ​ពេល​ធ្វើ​ដំណើរ​កាត់មុខ​ផ្ទះ​របស់​គេ ក៏​ត្រូវ​គេ​ស្ទាក់​វា.យ​ធ្វើបា.ប​យ៉ាង​ដូច្នេះ​តែ​ម្ដង​ទៅ»។

​ចំពោះ​សមត្ថកិច្ច​មូលដ្ឋាន​វិញ ក៏​បាន​និយាយឱ្យ​ដឹង​ថា «តាម​ការ​ឆ្លើយ​របស់​អ្នក​យក​ព័ត៌មាន​ឈ្មោះ ជាង​ហាច ឬហៅ​ជាង​ហួយ​នេះ បាន​បដិសេធ​ថា រូប​លោក​មិន​បាន​ចូល​ទៅ​​ក្នុង​ផ្ទះ​របស់​គេ​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ »។

ប្រ​ភព​ចុង​ក្រោយ​នា​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ២០២៣ បាន​ឱ្យដឹងថា អ្នក​យកព៍ត៌​មាន​ឈ្មោះ​ជាង​ហាច ឬហៅ​ជាង​ហួយ ត្រូវ​បាន​គេ​ដោះ​លែង​​​ត្រឡប់​មក​ផ្ទះ​​​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ ។ ​ជាមួយ​គ្នា​នោះ​ អ្នក​សារព័ត៌​មាន​រូប​នេះ ក៏បាន​​​ថ្លែងអំណរគុណ​ដល់​បងប្អូន​អ្នក​សារព័ត៌មាន​ទាំងអស់​ ដែល​បាន​នាំ​គ្នា​​ខ្នះ​​ខ្នែង​ជួយ​អន្តរាគមន៍​​ជួយ​ដល់​រូប​គាត់​ផងដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា ទាក់ទិន​នឹង​អ្នក​យក​ព័ត៌មាន​រូប​នេះ ក៏​កំពុង​មានការ​ឈ្លោះប្រកែក​គ្នា​ជា​មួយ​​លោក ផែង វណ្ណៈ ដែរ តែ​រឿងរ៉ាវ​នោះ ​មិន​ទាន់​មាន​ចំណាត់ការ​តាម​ច្បាប់​ណាមួយ​នៅឡើយ​ទេ។

គួររំលឹក​ផង​ដែរ​ថាអ្នក​ព័ត៌មាន​ម្នាក់ ត្រូវ​ចាប់ចង និង​វា​.​យ​ធ្វើ​បា​.​ប ដោយ​ចោ​.​ទ​ប្រកា​.​ន់​ថា «​ចូល​ផ្ទះ​គេ​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ