ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ព័ត៌មាន​ម្នាក់ ត្រូវ​ចាប់ចង និង​វា​.​យ​ធ្វើ​បា​.​ប ដោយ​ចោ​.​ទ​ប្រកា​.​ន់​ថា «​ចូល​ផ្ទះ​គេ​»

4 ខែ មុន
  • កំពង់ចាម

អ្នក​ព័ត៌មាន​មួយ​រូប ដែល​គេ​ស្គាល់ឈ្មោះ​ថា «​ជាង​ហាច ជាង​ហួយ​» ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ត្រូវ​បាន​គេ​ចាប់​ចងដៃ​ចងជើង រួច​វា​.​យ​ធ្វើបាប​ទៅ​លើ​រាង​កាយ​របស់

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អ្នក​ព័ត៌មាន​មួយ​រូប ដែល​គេ​ស្គាល់ឈ្មោះ​ថា «​ជាង​ហាច ជាង​ហួយ​» ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ត្រូវ​បាន​គេ​ចាប់​ច.ងដៃ​ច.ងជើ.ង រួច​វា​.​យ​ធ្វើបា.ប​ទៅ​លើ​រាង​កាយ​របស់​ជន​រង​គ្រោះ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ណា ឃុំ​សុទ្ធ​ទិព្វ ស្រុក​ជើងព្រៃ​។

បើ​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប បាន​ប្រាប់​ឲ្យ​ដឹង​ថា «​តាម​ការ​លេចឮ​ថា មាន​ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​ម្តុំ​កន្លែង​ដេប៉ូ​លក់​ឈើ​មួយ​កន្លែង​របស់​ឈ្មោះ អ៊ឹម ផែង ភេទ​ប្រុស រស់នៅ​ភូមិ​ប៉ា​ណា ឃុំ​សុ​ទិ​ព្ធ ស្រុក​ជើងព្រៃ បាន​បង្ក​ឲ្យ​អ្នក​ព័ត៌មាន​ម្នាក់​រង​របួស​»​។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​លើក​ឡើង​បន្ត​ថា «​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង ម្ចាស់​ដេប៉ូ​ឈើ​មិន​មាន​សិទ្ធិ​ណាមួយ​វា​.​យ​ដំ​ទៅ​លើ​រាង​កាយ​របស់​អ្នក​ព័ត៌មាន​នោះ​ទេ អាច​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​។ ប៉ុន្តែ​បើសិនជា​អ្នក​ព័ត៌មាន បាន​ដើរ​ចូល​ទៅ​ផ្ទះ​របស់​គេ​នោះ គឺជា​បទល្មើស​ផ្សេង​ទៀត​…»​។

ចំណែក​លោក អ៊ឹម ផែង ជា​ម្ចាស់​ដេប៉ូ​ឈើ​ខាងលើ បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា «​ស្រប​ពេល​ដែល​ក្មួយ​ប្រុស​របស់​គាត់​ឈ្មោះ ចាវ ចេញ​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​ចម្ងាយ​ប្រមាណ​២០​ទៅ​៣០​ម៉ែត្រ ហើយ​នៅ​តែ​ប្រពន្ធ​។ គ្រានោះ ក៏​មាន​ជន​ម្នាក់​ដើរ​ចូល​មក​ក្នុង​បរិវេណ​ផ្ទះ​តែ​ម្ដង ដោយ​ឃើញ​សភាព​បែប​នេះ ប្រពន្ធ​របស់​ក្មួយ​គាត់ ក៏​បាន​ខ​ល​ទូរស័ព្ទ​ទៅ​ហៅ​ប្ដី​ឱ្យមក​ផ្ទះ​វិញ​ជា​បន្ទាន់​»​។

ម្ចាស់​ដេប៉ូ​ឈើ​ខាងលើ បាន​ប្រាប់​បន្ត​ថា «​បន្ទាប់​មក កូនចៅ​របស់​លោក ដែល​មាន​គ្នា​ប្រមាណ​៣​នាក់ បាន​នាំ​គ្នា​ទៅ​ជួយ​អន្តរាគមន៍​ដេញ​តាមចាប់​​ជន​រូប​នោះ និង​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​។ សូម​បញ្ជាក់​ថា ពី​ផ្ទះ​គាត់​ទៅ​ផ្ទះ​ក្មួយ​របស់​គាត់ គឺ​មាន​ចម្ងាយ​ពី​គ្នា​ប្រមាណ​៥០០​ម៉ែត្រ​»​។

ប៉ុន្តែ​បើ​យោង​តាម​សម្ដី​របស់​អ្នក​ព័ត៌មាន​ម្នាក់​ឈ្មោះ វុ​ទ្ធី បាន​បញ្ជាក់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ឱ្យ​ដឹង​ថា «​ចំពោះ​មូលហេតុ​ខាងលើ​ដែល​កើតឡើង​នេះ គឺ​ដោយសារ​តែ​អ្នក​សារព័ត៌មាន​រូប​នេះ បាន​ផ្សាយ​ព័ត៌មាន​ពី​បទល្មើស​ព្រៃឈើ ហើយ​គេ​ឲ្យ​លុយ​មិន​ទទួលយក​។ លុះ​ពេល​ធ្វើ​ដំណើរ​កាត់មុខ​ផ្ទះ​របស់​គេ ក៏​ត្រូវ​បាន​គេ​ស្ទាក់​វា​.​យ​ធ្វើបា.ប​យ៉ាង​ដូច្នេះ​តែ​ម្ដង​ទៅ​»​។

ចំពោះ​សមត្ថកិច្ច​មូលដ្ឋាន​វិញ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា «​តាម​ការ​ឆ្លើយ​របស់​អ្នក​ព័ត៌មាន​ឈ្មោះ ជាង​ហាច នេះ គឺ​មិន​បាន​ចូល​ទៅ​ផ្ទះ​របស់​គេ ដូច​ការ​ចោ​.​ទ​ប្រកា.ន់​នោះ​ឡើយ​»​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ