ជប៉ុនបំផ្លាញទុរេន និងម្ទេសនាំពីវៀតណាម ក្រោយរកឃើញសារធាតុគីមីលើសកម្រិត
វៀតណាម ៖ ទុរេន និងម្ទេសវៀតណាមជាង៥តោន ត្រូវបានបំផ្លាញចោលនៅក្នុងប្រទេសជប៉ុន
វៀតណាម ៖ ទុរេន និងម្ទេសវៀតណាមជាង៥តោន ត្រូវបានបំផ្លាញចោលនៅក្នុងប្រទេសជប៉ុន
វៀតណាម ៖ ទុរេន និងម្ទេសវៀតណាមជាង៥តោន ត្រូវបានបំផ្លាញចោលនៅក្នុងប្រទេសជប៉ុន កាលពីខែតុលាកន្លងទៅ ដោយសារតែមានកម្រិតថ្នាំសម្លាប់សត្វល្អិតខ្ពស់ជាងស្តង់ដាររបស់ប្រទេសជប៉ុន។ នេះបើយោងតាមប្រភពពីសារព័ត៌មាន VnExpress ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
ទុរេន ១.៤តោនត្រូវបាននាំចេញកាលពីថ្ងៃទី៥ ខែតុលា ដោយក្រុមហ៊ុននៅប្រទេសវៀតណាមទៅកាន់ប្រទេសជប៉ុន ដែលជាកន្លែងដែលត្រូវបានរកឃើញថាមានផ្ទុកសារធាតុ Procymidone នៅក្នុងកំហាប់ ០.០៣ppm ដែលលើសស្តង់ដារជប៉ុនត្រឹម ០.០១ppm។ ចំណែកម្ទេស៤តោនមានផ្ទុកសារធាតុ Tricyclazole នៅក្នុងកំហាប់ 0០.២ppm និងសារធាតុ Hexaconazole នៅក្នុងកំហាប់ ០.០៣ppm ដែលប្រឆាំងនឹងស្តង់ដារជប៉ុន ០.០១ppm ដែលជាលទ្ធផលអាជ្ញាធរជប៉ុនបានបំផ្លាញផលិតផលទាំងអស់នោះចោល។
សារធាតុ Procymidone ត្រូវបានប្រើសម្លាប់សត្វល្អិត ហើយសារធាតុ Tricyclazole សម្លាប់ផ្សិត ខណៈដែលសារធាតុ Hexaconazole ត្រូវបានប្រើដើម្បីការពារជំងឺផ្សិត និងជំងឺផ្សេងៗទៀត។
លោក Do Van Dung ប្រធានមហាវិទ្យាល័យសុខភាពសហគមន៍ សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថទីក្រុងហូជីមិញ បានលើកឡើងថា ថ្នាំគីមីទាំង៣ប្រភេទត្រូវបានអនុម័តនៅប្រទេសជាច្រើន ហើយផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់របស់វាត្រូវបានស្រាវជ្រាវលើសត្វតែប៉ុណ្ណោះ។ ដូច្នេះហើយវាជារឿងធម្មតាទេ ដែលថ្នាំទាំងនេះមានវត្តមានលើផលិតផលនាំចេញទៅប្រទេសជប៉ុន ហើយការដែលថ្នាំទាំងនោះលើសពីស្តង់ដារជប៉ុន មិនមែនមានន័យថា វានឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់វៀតណាមនោះទេ។
របាយការណ៍ពីសារព័ត៌មាន VnExpress បានឱ្យដឹងថា ប្រទេសអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតក៏បរាជ័យក្នុងការបំពេញតាមស្តង់ដាររបស់ជប៉ុនផងដែរ ដោយសារនេះគឺជាទីផ្សារដ៏លំបាកដែលទាមទារគុណភាពខ្ពស់។
ប្រទេសជប៉ុន គឺជាទីផ្សារនាំចេញធំជាងគេទី៣របស់វៀតណាមលើវិស័យកសិកម្ម ព្រៃឈើ និងអាហារសមុទ្រក្នុងរយៈពេល១០ខែដំបូងឆ្នាំនេះ ដែលមានចំនួន ៧.៤% នៃចំនួនសរុប។ ការនាំចេញបន្លែ និងផ្លែឈើបានកើនឡើង ៦.៦% នៅក្នុងតម្លៃ ១៥០លានដុល្លារ ខណៈដែលការនាំចេញទុរេនបានធ្លាក់ចុះ ១២.៣% មកនៅត្រឹម ១.៣ លានដុល្លារ៕
ចែករំលែកព័តមាននេះ