ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឡើង​ភ្នំ​ជាង១០​នាក់​ស្លា.ប់ ​ក្រោយ​ផ្ទុះ​ភ្នំភ្លើង​នៅ​ភាគ​ខាងលិច​ឥណ្ឌូ​ណេ​ស៊ី

4 ខែ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អ្នក​ទទួលខុសត្រូវ​ខាង​សង្គ្រោះ​បន្ទាន់​មូលដ្ឋាន​ម្នាក់​ថ្លែង​កាលពី​ថ្ងៃ​ទី​៤​ ធ្នូ​ ថា ជា​

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អ្នក​ទទួលខុសត្រូវ​ខាង​សង្គ្រោះ​បន្ទាន់​មូលដ្ឋាន​ម្នាក់​ថ្លែង​កាលពី​ថ្ងៃ​ទី​៤​ ធ្នូ​ ថា ជា​សោ.កនា.ដកម្ម​ដ៏​​រន្ធ.ត់​មួយ​ ដោយ​អ្នក​ឡើង​ភ្នំ​យ៉ាងតិច​១១​នាក់​បានស្លា.ប់ បន្ទាប់​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​មួយ​នៅ​ភាគ​ខាងលិច​ឥណ្ឌូ​ណេ​ស៊ី​។

លោក​អាប់​ឌុ​ល​ម៉ា​លិ​ក​ ប្រមុខ​ទីភ្នាក់ងារ​រុករក​ និង​ជួយ​សង្គ្រោះ​ក្រុង​ប៉ា​ដាង​អះអាង​បន្ទាប់​ពីការ​ផ្ទុះ​ភ្នំភ្លើង​នេះ​ថា មាន​មនុស្ស​២៦​នាក់​មិន​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​បាន​រក​ឃើញ​១៤​នាក់ ​ដោយ​៣​នាក់​នៅ​រស់រាន​មានជីវិត ហើយ​១១​នាក់​រក​ឃើញ​ស្លា.ប់​។ ការ​ផ្ទុះ​ភ្នំភ្លើង​MERAPI លើ​កោះ​ស៊ូ​ម៉ា​ត្រា ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​៣​ធ្នូ​នា​វេលា​រសៀល​។

លោក​អាប់​ឌុ​ល​ម៉ា​លិ​ក ​គូសបញ្ជាក់​ថា មាន​មនុស្ស​សរុប​៧៥​នាក់​ស្ថិត​នៅ​លើ​ភ្នំ​ចាប់តាំងពី​ថ្ងៃ​ទី​២​ ធ្នូ​មក​ម៉្លេះ ។ ក្នុង​ចំណោម​មនុស្ស​ទាំងនេះ​១២​នាក់​នៅ​បាត់​ខ្លួន​ហើយ​៤៩​នាក់​បាន​ចុះ​ពីលើ​ភ្នំ​រួច​ហើយ ដោយ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

ផេះ​ដែល​ជះ​ចេញពី​ភ្នំភ្លើង​MERAPI​ឃើញ​មាន​កម្ពស់​ដល់​៣០០០​ម៉ែត្រ​ពីលើ​កំពូលភ្នំ​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ខិតខំ​ធ្វើការ​ទាំង​យប់ ជួយ​មនុស្ស​រក​ទីជម្រក​ការពារ​។ មនុស្ស​មួយ​ចំនួន​ដែល​ជួយ​សង្គ្រោះ​មានការ​រលាក​ខ្លាំង​ដោយសារ​កម្ដៅ​ភ្នំភ្លើង ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ បណ្ដា​អ្នក​របួស​គឺ​អ្នក​ដែល​ស្ថិត​នៅ​ជិត​មាត់​ភ្នំភ្លើង​។

ភ្នំភ្លើង​MERAPI​មាន​កម្ពស់​២៨៩១​ម៉ែត្រ ដែល​ឈ្មោះ​របស់​វា​មាន​ន័យ​ថា​ភ្មំ​ភ្លើង​។ វា​ជា​ភ្នំភ្លើង​សកម្ម​បំផុត​មួយ​លើ​កោះ​ស៊ូ​ម៉ា​ត្រា​។ អាជ្ញាធរ​បាន​ដាក់​បម្រាម​ហាម​មិន​ឲ្យ​ចូល​ជិត​ភ្នំភ្លើង​នោះ​ក្នុង​រង្វង់​៣​គីឡូម៉ែត្រ​។ ឥណ្ឌូ​ណេ​ស៊ី​មាន​ភ្នំភ្លើង​សកម្ម​ដល់​ទៅ​ជិត​១៣០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ