ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​ប្រហារ​ជីវិត​​ប៉ូលិស​​​អេហ្ស៊ីប​​ម្នាក់​ក្រោយ​បាតុកម្ម​

14 ឆ្នាំ មុន

​តុលាការ​​អេហ្ស៊ីប​​​បាន​កាត់ទោស​ប្រហារ​ជីវិត​​​ដោយ​​កំបាំង​មុខ​​ កាលពីថ្ងៃទី​​២២ ឧសភា ​​នូវ​ប៉ូលិស​​ម្នាក់ដែល​​ទទួលការចោទប្រកាន់​​​ថា សម្លា.ប់​​​បាតុករ​​២០នាក់ ក្នុង​ពេលមាន​​បដិវត្តន៍​​ដែលឈានទៅដល់ការ​ផ្តួល​​រំលំ​​ប្រធានាធិបតី លោក​​ហូស្នី មូបារ៉ាក់ ។​ តុលាការ​ក្រុង​គែរ​ក៏​កាត់ទោស​​ប៉ូលិស​​នេះ​ពីបទ​​ធ្វើ​ឱ្យ​​របួសបាតុករ​​​​ ១៥​នាក់ទៀត​​​កាលពី​ថ្ងៃ​ទី​​​២៨ ​​មករា ក្នុង​ឱកាស​​នៃ​ទិវា​​​យ៉ាង​​បង្ហូរ​ឈាម​​បំផុត​​នៃបដិវត្តន៍​​អេហ្ស៊ីប ។ ​ប៉ូលិសរូបនេះ​​ឈ្មោះ​​ម៉ូហាមេដ ​អាប់ដែល ​ម៉ូណេម រហូតមក​​ទល់ពេល​​នេះ នៅគេ​ចខ្លួន​​បាត់​រក​ចាប់​ខ្លួនពុំ​ទាន់​បាន ។​

តុលាការ​​អេហ្ស៊ីប​​​បាន​កាត់ទោស​ប្រហារ​ជីវិត​​​ដោយ​​កំបាំង​មុខ​​កាលពីថ្ងៃទី​​២២ ឧសភា ​​នូវ​ប៉ូលិស​​ម្នាក់ដែល​​ទទួលការចោទប្រកាន់​​​ថា សម្លាប់​​​បាតុករ​​២០នាក់ ក្នុង​ពេលមាន​​បដិវត្តន៍​​ដែលឈានទៅដល់ការ​ផ្តួល​​រំលំ​​ប្រធានាធិបតី លោក​​ហូស្នី មូបារ៉ាក់ ។​ តុលាការ​ក្រុង​គែរ​ក៏​កាត់ទោស​​ប៉ូលិស​​នេះ​ពីបទ​​ធ្វើ​ឱ្យ​​របួសបាតុករ​​​​១៥​នាក់ទៀត​​​កាលពី​ថ្ងៃ​ទី​​​២៨ ​​មករា ក្នុង​ឱកាស​​នៃ​ទិវា​​​យ៉ាង​​បង្ហូរ​ឈាម​​បំផុត​​នៃបដិវត្តន៍​​អេហ្ស៊ីប ។ ​ប៉ូលិសរូបនេះ​​ឈ្មោះ​​ម៉ូហាមេដ ​អាប់ដែល ​ម៉ូណេម រហូតមក​​ទល់ពេល​​នេះ នៅគេ​ចខ្លួន​​បាត់​រក​ចាប់​ខ្លួនពុំ​ទាន់​បាន ។​
ការ​កាត់ទោសប្រហារជីវិត​នេះ​អាច​បង្កើន​​​ការ​ភ័យ​​ខ្លាច​របស់​បណ្តា​អ្នក​​​ទទួលខុសត្រូវ​​​នៃ​ភ្នាក់ងារ​​​សន្តិសុខ ​ដែលចាប់ខ្លួន​​​ក្រោយ​ការ​ផ្តួល​រំលំ​​ លោកហូស្នី មូបារ៉ាក់ ​ជាពិសេស​​​អតីត​​រដ្ឋ​មន្ត្រី​​​មហាផ្ទៃ ​លោក​ហាប៊ីន​អាល់ ​អាដលី ដែល​ទទួល​​ការកាត់ទោស​រួចហើយ ​​ដាក់គុក​​១២​ឆ្នាំ ​​ពីបទ​ពុករលួយ ៕