ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៣ ជន​មាន​ពិការ​ភាព​ជាង​៧​ពាន់​នាក់ កំពុង​បម្រើ​ការងារ​នៅ​តាម​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ទូ​ទាំង​ប្រទេស

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០២៣​នេះ ជន​មាន​ពិការ​ភាព​ចូល​បម្រើ​ការងារ តាម​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ទូ​ទាំង​ប្រទេស​សរុប​ជាង ៧​ពាន់​នាក់ នេះ​បើ​តាម​ឯកឧត្តម ជា…

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០២៣​នេះ ជន​មាន​ពិការ​ភាព​ចូល​បម្រើ​ការងារ តាម​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ទូ​ទាំង​ប្រទេស​សរុប​ជាង ៧​ពាន់​នាក់ នេះ​បើ​តាម​ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ ។

ឯកឧត្តម ជា សុ​មេធី ថ្លែង​ឱ្យ​ដឹង​ដូចនេះ ក្នុង​ឱកាស​ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា លើក​ទី​២៥ និង​អន្តរជាតិ លើក​ទី​៤១ នា​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៣ ក្នុង​សាល​មហោស្រព​កោះ​ពេជ្រ បានឱ្យ​ដឹង​ថា ជន​មាន​ពិការ​ភាព​ចូល​បម្រើ​ការងារ ក្នុង​ក្រសួង​-​ស្ថាប័នរដ្ឋ ចំនួន​៣៩ មាន​ជន​មាន​ពិការ​ភាព​ចូល​បម្រើ​ការងារ​ចំនួន ៣,៧៧៦​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន ៨៦៩​នាក់ ជន​មាន​ពិការ​ភាព​កម្រិត​ធ្ងន់​ចំនួន ២,៣៥១​នាក់ ស្មើ ២,០៥% ក្នុង​ឆ្នាំ​២០២៣ ។

ឯកឧត្តម ជា សុ​មេធី បានឱ្យ​ដឹង​បន្ថែម​ថា ដោយឡែក​វិស័យ​ឯកជន រួម​មាន ៖ ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង​រោងចក្រ​សរុប​ចំនួន​២៤១ ជន​មាន​ពិការ​ភាព​បាន​ចូល​បម្រើ​ការងារ​ចំនួន ៣,៧៥៩​នាក់ ស្ត្រី​ចំនួន ៣,៦៣១​នាក់ ។

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា លើក​ទី​២៥ និង​អន្តរជាតិ លើក​ទី​៤១​នេះ ឯកឧត្តម ជា សុ​មេធី បាន​គូសបញ្ជាក់​ថា ឆ្នាំ​២០២៣​នេះ បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍ ដើម្បី​សង្គម​មួយ​មាន​ផាសុក​វត្ថុ និង​សមធម៌​” ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​អំពី​ពិការ​ភាព ដើម្បី​លើក​ស្ទួយ​ការ​អនុវត្ត​កាតព្វកិច្ច​នានា ឈាន​ទៅ​សម្រេច​នូវ​ការ​អនុវត្ត​អភិក្រម “​ធ្វើ​ឱ្យ​សិទ្ធិ​ក្លាយជា​ការ​ពិត​” ដើម្បី​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ការ​ប្រើប្រាស់​ពាក្យ​សំដី ប្រមាថ​មាក់ងាយ សើចចំអក​ឡកឡាយ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ ហើយ​អាច​បាត់បង់​ឱកាស ចូលរួម​យ៉ាង​ពេញលេញ​របស់​ជន​មាន​ពិការ​ភាព ។

គួរ​ឱ្យ​ដឹង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​វិស័យ​ពិការ​ភាព​ជា​ការងារ​អាទិភាព ដោយ​បាន​ផ្តល់​សច្ចាប័ន លើ​អនុសញ្ញា ស្តី​ពី​សិទ្ធិ​ជន​ពិការ និង​លិ​ខិ​តូប​ករ​ណ៍​អន្តរជាតិ​ផ្សេង​ៗ បាន​កសាង និង​ដាក់​ឱ្យ​អនុវត្ត​ច្បាប់ គោលនយោបាយ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជាតិ ពង្រឹង​ការ​ផ្តល់​សេវា​ផ្សេង​ៗ ដូចដែល​មាន​ចែង​ក្នុង​កម្មវិធី​នយោបាយ ផែនការ​យុទ្ធសាស្ត្រ​បញ្ចា​កោណ ដំណាក់កាល​ទី​១ ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម ២០១៦-២០២៥ និង​ការ​ធ្វើ​បរិ​យា​បន្ន ជួយ​ជន​មាន​ពិការ​ភាព​ទៅ​ក្នុង​គ្រប់​វិស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ