ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូ​កង់​បីមួយ​ចំនួន​ ក្រៅពី​ដឹក​ភ្ញៀវរក​លុយ​​ គឺ​ជុំ​គ្នា​លេងល្បែ.ង​អន​ឡាញ

4 ខែ មុន
  • បន្ទាយមានជ័យ

ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បីមួយ​ចំនួន ក្រៅពី​ការ​មុខរបរ​ដឹក​ភ្ញៀវរក​លុយ​ហើយ​ ពេល​នេះ​នៅ​មាន​​មុខ​របរ​មួយទៀត

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បីមួយ​ចំនួន ក្រៅពី​ការ​មុខរបរ​ដឹក​ភ្ញៀវរក​លុយ​ហើយ​ ពេល​នេះ​នៅ​មាន​​មុខ​របរ​មួយទៀត គឺ​ជួបជុំ​គ្នា​លេងល្បែ.ង​អន​ឡាញ ។ ការ​កត់សម្គាល់​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​​នៅ​ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយប៉ែ​ត ។

បើតាម​ប្រជាពលរដ្ឋ បាន​​និយាយប្រាប់​ឱ្យ​ដឹង​​ថា គេ​ឃើញ​អ្នក​រត់​ម៉ូតូ​កង់​បីមួយ​ចំនួន​ ជារៀង​​រាល់ថ្ងៃ​នៅ​ចំណុច​ស្ថានីយ​រថភ្លើង​ខាងត្បូង តែងតែ​​ជួបជុំ​គ្នា​លេងល្បែ.ង​អន​ឡាញ​រាល់ថ្ងៃ ធ្វើ​ឱ្យ​ប៉ះពាល់​បន្ថែម​ទៀត​ទៅ​លើ​​ជី​វិភាព​គ្រួសារ ព្រោះតែ​​វក់​ជាមួយ​នឹង​ការ​លេង​ល្បែ.ងស៊ីសង ដែល​អាច​បង្ក​ឱ្យ​កើត​មាន​អំពើ​ហិ.ង្សា ព្រោះតែ​ចា.ញ់ល្បែ.ង ។

ប្រជាពលរដ្ឋ​​​ដែល​មើល​ឃើញ​សកម្ម​ភាព​ទាំង​នោះ បាន​ទទួច​សុំ​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​ជួយ​ពិនិត្យ
មើល​​ផង តើ​ល្បែ.ងស៊ីសង​អន​ឡាញ​ដែល​បង្កប់ ដោយ​ល្បែ.ង​បញ្ជ.ល់មា.ន់ និង​យូគី ព្រមទាំង​ល្បែ.ង
ស៊ី​សង​ផ្សេង​ៗ​ទៀត ជា​អំពើ​ល្មើសច្បាប់ ឬ​យ៉ាងណា ?

ប្រជាពលរដ្ឋ បាន​​បញ្ជាក់​ថា ល្បែ.ងស៊ីសង​តាម​អន​ឡាញ​នេះ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម
និង​កើត​មាន​អំពើ​​ចោ.រលួ.ច ឆ.ក់ និង​អំពើ​ហិ.ង្សា​ក្នុង​គ្រួសារ​ផង​ដែរ ។

អាជ្ញា​ធរមាន​សមត្ថកិច្ច​ ធ្លាប់បាន​​និយាយ​​ប្រាប់​ឱ្យ​ដឹងដែរថា ល្បែ.ង​ស៊ីសង​ គឺ​ជា​អំពើ​ដែល​ល្មើស​នឹង​ច្បាប់ បើ​ឃើញ​កន្លែង​ណា​​មាន​លេង​គ្មាន​ច្បាប់​ទេ សូម​រាយការណ៍​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​មាន​​វិធានការ​បង្ក្រាប​មិន​ឱ្យ​កើត​មាន​ក្នុង​មូលដ្ឋាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ