ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេ.ង​សម្តី​ អ.អ.ភ ​តាម​អន​ឡាញ​៥​នាក់​​ ត្រូវតុលាការសម្រេចហើយ​

4 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​កាលពី​​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៣ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​

ខេត្តកណ្តាល ៖ ​កាលពី​​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៣ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​បញ្ជាក់​នូវ​ជោគវាសនា​ពី​ការ​ឃាត់ខ្លួន​ និង​វាស់កំពស់ របស់​ក្រុម​អ្នកលេង​សម្តី​អា.សអាភា.ស​លក់​ផលិតផល​តាម​អន​ឡាញ​ចំនួន​៥​​នាក់ ដោយ​ជាប់​ពាក់​ព័ន្ធ​ពី​បទ​​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ញុះញង់​ឱ្យ​មានការ​រើសអើ.ង និង​បទ​សញ្ចារ​កម្ម ជា​ចុង​ក្រោយ​ត្រូវ​បាន​តុលាការខេត្ត សម្រេច​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អគ្គ​ស្ន​ង​ការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នង​ការ​នគរបាល​ខេត្តកណ្តាល បាន​ដឹកនាំ​បញ្ជា​កម្លាំង​ជំនាញ ស្រាវ​ជ្រាវ​ឃាត់ខ្លួន​បុរស​ស្ត្រី​ចំនួន​៥​នាក់ ដែល​បាន​បង្ហោះ និង​ឡាយ​វី​ដេ​អូ ក្នុង​បណ្តាញ​សង្គម និង​បណ្តាញ Tik Tok ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិ.ដ្ឋ​ជា​អាទិ៍​ញុះញង់​ឱ្យ​មានការ​រើ.សអើ.ង និង​ស​ញ្ចា​រកម្ម​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៨យប់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ​នៅ​​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​ស្វាយ​ជ្រុំ សង្កាត់​ស្វាយ​ជ្រុំ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

ជនសង្ស័យ​ចំនួន​៥​នាក់​រួមមាន ៖ ១-​ឈ្មោះ ស៊ុន សាំង​លី ហៅ​ក្រៅ ម៉ាក់​លី​ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​ផលិតផល​អន​ឡាញ ២-​ឈ្មោះ ម៉ើ ស្រី​លាក់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​លក់​ផ​លិ​ត​ផល​អន​ឡាញ ៣-​ឈ្មោះ ទូច ស្រី​មី ហៅ​ក្រៅ អា​មៀ​វ ភេទ​ស្រី អាយុ​២៩ ឆ្នាំ មុខរបរ លក់​ផលិតផល​អន​ឡាញ ៤-​ឈ្មោះ ចាន់ សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ លក់​ផ​លិ​ត​ផល​អន​ឡាញ និង៥-​ឈ្មោះ ដេ​ត វ៉ា​ន់​ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​លក់​ផលិតផល​អន​ឡាញ ជនសង្ស័យ​ទាំង​៥ នាក់ បាន​ស្នាក់​នៅ​ជួល ផ្ទះ ភូមិ​ស្វាយ​ជ្រុំ សង្កាត់​ស្វាយ​ជ្រុំ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

វត្ថុ​តាង​ចាប់​យក​រួម​មាន ទូរស័ព្ទ​ដៃ​ចំនួន​០៧​គ្រឿង ៖ ១-​ម៉ាក VIVO ROM ពណ៌​ផ្កាឈូក , ២-ម៉ាក SAMSUNG ពណ៌​បៃតង​, ៣-​ម៉ាក OPPO Find X5 ពណ៌​ស​, ៤-​ម៉ាក IPhone 11 Pro Max ពណ៌​ខ្មៅ​, ៥-​ម៉ាក OPPO A92 ពណ៌​ខ្មៅ​, ៦-​ម៉ាក HUAWEI NOVA3 ពណ៌​ខៀវ​, ៧-​ម៉ាក IPhone 12 Pro Max ពណ៌​ខ្មៅ ។

អំពី​ដំណើ​រឿងកាលពី​ថ្ងៃ​ទី​៣ កម្ភៈ ឆ្នាំ​២០២៣ ឈ្មោះ ស៊ុន សាំង​លី ហៅ​ក្រៅ ម៉ាក់​លី​ន បាន​មក​ជួល​ផ្ទះ នៅ​បុរី​ចតុមុខ​២ ស្ថិត​នៅ ភូមិ​ស្វាយ​ជ្រុំ សង្កាត់​ស្វាយ​ជ្រុំ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល ដើម្បី​លក់​ផ​លិ​ល​ផល​របស់​ខ្លួន​ដូច​ជា ថ្នាំ​ពង្រីក​ដើមទ្រូង ទឹក​អនាម័យ ទឹក​ក្រមុំ កុង​គូ​រូ វីតាមីន​ប៊ី​ខេ ។

ក្រោយមក​ឈ្មោះ ស៊ុន សាំង​លី បាន​ទំនាក់ទំនង​ឈ្មោះ ចាន់ សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ឈ្មោះ ជី វ៉ា​ន់​ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដើម្បី​មក​ថត​ឃ្លី​ប​វី​ដេ​អូ រឿង​កំប្លែង នឹង​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​របស់​ខ្លួន ថែម​ទាំង​ផ្សាយ​ផ្ទាល់​តាម​គណនី​ហ្វេ​ស​ប៊ុ​ក Page (​ផេ​ក​) Mak Lin 18 ។

លុះដល់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៣ ឈ្មោះ ទូច ស្រី​មី ហៅ​ក្រៅ អា​មៀ​វ ភេទ​ស្រី អាយុ​២៩​ឆ្នាំ និង​ឈ្មោះ ម៉ើ ស្រី​លាក់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ បាន​មក​ជួយ​ឡាយ​វី​ដេ​អូ​លក់​ផលិតផល​របស់​ខ្លួន ដោយ​ស៊ី​ភាគរយ​ក្នុង​មួយ​ប្រអប់​លក់​បាន ៣៥​ដុល្លារ​អា​មេ​រិ​ក ទទួល​បាន​ប្រាក់​ចំនួន​៥ ដុល្លារ ពី​ឈ្មោះ ស៊ុន សាំង​លី ចំណែក​ការ​ស្នាក់​នៅ​និង​បរិភោគ​គឺ​ឈ្មោះ ខាងលើ​ជា​អ្នក​ទទួលខុសត្រូវ ទាំងស្រុង ។

លុះ​នៅ​វេលាម៉ោង៨យប់ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្រាប់តែ​ឈ្មោះ ម៉ើ ស្រី​លាក់ បាន​ឡាយ​លក់​ផលិតផល​របស់​ខ្លួន​ខាងលើ ដោយ​ឱ្យឈ្មោះ ទូច ស្រី​មី ឈរ​ពីក្រោយ​ខ្នង​ខ្លួន​កំពុង​តែ​អង្គុយ​ឡាយ​វី​ដេ​អូ ចាំ​ទះដៃ និង​ស្រែក​បន្ទរ នៅ​ពេល​កំពុង​ឡាយ​វី​ដេ​អូ​នោះ ឈ្មោះ ម៉ើ ស្រី​លាក់ បាន​ស្រែក​ខ្លាំង​ៗ ហើយ​ប្រើ​ពាក្យ អា.សអាភា.ស ចំអា.ស​ជា​ច្រើន ចំណែក​ឈ្មោះ ទូច ស្រី​មី បាន​ទះ ដៃ និង​ស្រែក​បន្ទរ នូវ​ពាក្យពេចន៍​មិន​សមរម្យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​ថែម​ទៀត​ផង ។

បន្ទាប់​ពី​កើត​មាន​សកម្មភាព​ដូច​ខាងលើ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​អញ្ជើញ​ពួក​គេ​យក​ទៅ​សាកសួរ​និង​វាស់កំពស់ ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​ណែនាំ និង​អប់រំ ប៉ុន្តែ​នៅ​ពេល​ឆ្លងកាត់​ការ​ស៊ើបសួរ​បឋម ដោយ​ពិនិត្យ​ឃើញ​ថា​សំនួរចម្លើយ​របស់​ជនសង្ស័យ​ទាំង​៥​នាក់ មាន​ជាប់​ពាក់​ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ឧក្រិ.ដ្ឋ សមត្ថ​កិច្ច​មិន​រា​ថយ​ក្នុង​ការ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត តាម​នីតិវិធី ។

ដោយ​ពិនិត្យ​លើ​អង្គហេតុ និង​អង្គច្បាប់​គ្រប់​ជ្រុងជ្រោយ តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ទាំង​៥​នាក់ ជា​ផ្លូវការ បទ​.​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិ.ដ្ឋ​ជា​អាទិ៍ ញុះ ញ​ង់​ឱ្យ​មានការ​រើសអើ.ង និង​បទ​ ​សញ្ចារ​កម្ម តាម​បញត្តិ​មាត្រា ២៨៤ មាត្រា​៤៩៥ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ។ បន្ទាប់​មក​សំណុំរឿង​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​តែ​ម្តង​ទៅ ថ្ងៃក្រោយ​សុំ​កុំ​ឲ្យ​រាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ