ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់ព្យុះ​​​កំបុតត្បូង​​​វាយប្រហារ​ភាគ​កណ្តាល​​អាមេរិក​​ស្លា.ប់​25នាក់​

14 ឆ្នាំ មុន

​ខ្យល់​ព្យុះ​​​កំបុតត្បូង​​​ដ៏មាន​ឥទ្ធិពល​​​បានវាយ​​បក់​​បោកលើ​​​តំបន់​ នានា​ភាគ​​កណ្តាល​​សហរដ្ឋ​អាេមរិក​​កាលពីថ្ងៃទី​​២២ ឧសភា កន្លង​មក បណ្តាល​ឱ្យ​​ស្លា.ប់​មនុស្ស​​​យ៉ាង​តិច​​២៤​នាក់ ​នៅ​​ក្នុងទីក្រុង Joplin ភាគខាង​ត្បូង​​រដ្ឋ​​មីស៊ូរី ​និង​ម្នាក់ទៀត​​​នៅក្នុងទីក្រុង Minnesapolis ​។​ កាសែត​ក្នុង​ស្រុកមួយ​រាយការណ៍​​ដោយដក​ស្រង់​​​សម្តី​​មន្ត្រី​​សង្គ្រោះ​ បន្ទាន់​​មួយរូប​​ថា មនុស្ស​​​២៤​នាក់​ ​បានស្លា.ប់​​បាត់បង់ជីវិត​ ក្រោយពី​​ខ្យល់​ព្យុះ​​​​កំបុតត្បូង​​នេះ​​វាយ​បក់​បោក​​យ៉ាង​ខ្លាំង​​លើ​​ ទីក្រុង Joplin និង​មនុស្ស​​ជា​ច្រើន​​នាក់ទៀត​រង​របួស​​ដោយសារ​ព្យុះ​​នេះ ។​

ខ្យល់​ព្យុះ​​​កំបុតត្បូង​​​ដ៏មាន​ឥទ្ធិពល​​​បានវាយ​​បក់​​បោកលើ​​​តំបន់​នានា​ភាគ​​កណ្តាល​​សហរដ្ឋ​អាេមរិក​​កាលពីថ្ងៃទី​​២២ ឧសភា កន្លង​មក បណ្តាល​ឱ្យ​​ស្លាប់​មនុស្ស​​​យ៉ាង​តិច​​២៤​នាក់ ​នៅ​​ក្នុងទីក្រុង Joplin ភាគខាង​ត្បូង​​រដ្ឋ​​មីស៊ូរី ​និង​ម្នាក់ទៀត​​​នៅក្នុងទីក្រុង Minnesapolis ​។​ កាសែត​ក្នុង​ស្រុកមួយ​រាយការណ៍​​ដោយដក​ស្រង់​​​សម្តី​​មន្ត្រី​​សង្គ្រោះ​បន្ទាន់​​មួយរូប​​ថា មនុស្ស​​​២៤​នាក់​ ​បានស្លាប់​​បាត់បង់ជីវិត​ ក្រោយពី​​ខ្យល់​ព្យុះ​​​​កំបុតត្បូង​​នេះ​​វាយ​បក់​បោក​​យ៉ាង​ខ្លាំង​​លើ​​ទីក្រុង Joplin និង​មនុស្ស​​ជា​ច្រើន​​នាក់ទៀត​រង​របួស​​ដោយសារ​ព្យុះ​​នេះ ។​
ទីភ្នាក់ងារ​​​គ្រប់គ្រង និង​ទប់ស្កាត់​​គ្រោះ​មហន្តរាយ​​​រដ្ឋមី​ស៊ូរីនិយាយ​ថា ​​តំបន់ជាយក្រុង​​ស្ថិត​ក្នុង​សង្កាត់ St Louis រងការ​វាយប្រហារ​​​ដោយ​​ផ្ទាល់ដោយព្យុះ​​នេះ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​​​ជា​ច្រើន​នាក់​​ ប៉ុន្តែ​​​​តួលេខ​​ពិត​​​ប្រាកដ​​នៅ មិន​​ទាន់​ដង​​នៅឡើយ​ទេ ។​
នៅទីក្រុង Minneapolis អ្នក​ស្លាប់​​ម្នាក់​ដោយ​​​សារ​ខ្យល់​​ព្យុះ​នេះ​​ត្រូវ​បាន​រាយការណ៍​​ និង​​​២៩នាក់​ទៀតរ​ង​របួស ក្នុងនោះ​​​២នាក់​របួសធ្ងន់​ធ្ងរ៕