ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យេម៉ែន ​៖ ពួក​អ្នក​ការ​ទូត​ជម្លៀស​ចេញ​តាម​ឧទ្ធម្ភាគ​ចក្រ​ពី​ស្ថាន​ទូត​អារ៉ាប់រួម

14 ឆ្នាំ មុន

បណ្តា​ឧទ្ធម្ភាគ​ចក្រ​​របស់​កង​ទ័ព​យេម៉ែន​កាលពី​ថ្ងៃ​ទី​២២ ឧសភា បាន​ជម្លៀស​ឯកអគ្គ​រដ្ឋ​ទូតសហ​រដ្ឋ​អាមេរិក​ របស់​បណ្តា​ប្រទេស​អឺរ៉ុប​ និង​របស់​បណ្តា​រដ្ឋ​នៅ​ឈូង​សមុទ្រ​ពែរ្ស៍​ដែល​ជាប់​នៅ​ក្នុង​ស្ថាន​ទូត​ អេមីរ៉ាត​អារ៉ាប់​រួម​ប្រចាំ​ក្រុង​សាណា​ដោយ​ស្ថាន​ទូត​នេះ​ឡោម​ព័ទ្ធ​ដោយ​ ពួក​អ្នក​គាំទ្រ​​ប្រធានា​ធិបតី​យេ​ម៉ែន​លោកអាលី​អាប់​ឌុលឡាហ៍ សាឡេហ៍​។
បណ្តា​ឯក​អគ្គ​រដ្ឋ​ទូត​​ទាំង​នោះ​ត្រូវ​​បាន​ដឹក​មក​កាន់​វិមាន​ប្រធានា​ ធិបតី​ដើម្បី​ចូល​រួម​ក្នុង​ការ​ចុះ​ហត្ថ​លេខា​ដោយ​បណ្តា​មេដឹក​នាំ​របស់គណ​ បក្ស​កាន់​អំណាច​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​គ្រោងឱ្យមាន​ការ​លាលែង​របស់​ លោក​ប្រធានា​ធិបតី​សា​ឡេហ៍​ក្នុង​រយៈពេល​៣០​ថ្ងៃ

បណ្តា​ឧទ្ធម្ភាគ​ចក្រ​​របស់​កង​ទ័ព​យេម៉ែន​កាលពី​ថ្ងៃ​ទី​២២ ឧសភា បាន​ជម្លៀស​ឯកអគ្គ​រដ្ឋ​ទូតសហ​រដ្ឋ​អាមេរិក​ របស់​បណ្តា​ប្រទេស​អឺរ៉ុប​ និង​របស់​បណ្តា​រដ្ឋ​នៅ​ឈូង​សមុទ្រ​ពែរ្ស៍​ដែល​ជាប់​នៅ​ក្នុង​ស្ថាន​ទូត​អេមីរ៉ាត​អារ៉ាប់​រួម​ប្រចាំ​ក្រុង​សាណា​ដោយ​ស្ថាន​ទូត​នេះ​ឡោម​ព័ទ្ធ​ដោយ​ពួក​អ្នក​គាំទ្រ​​ប្រធានា​ធិបតី​យេ​ម៉ែន​លោកអាលី​អាប់​ឌុលឡាហ៍ សាឡេហ៍​។
បណ្តា​ឯក​អគ្គ​រដ្ឋ​ទូត​​ទាំង​នោះ​ត្រូវ​​បាន​ដឹក​មក​កាន់​វិមាន​ប្រធានា​ធិបតី​ដើម្បី​ចូល​រួម​ក្នុង​ការ​ចុះ​ហត្ថ​លេខា​ដោយ​បណ្តា​មេដឹក​នាំ​របស់គណ​បក្ស​កាន់​អំណាច​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​គ្រោងឱ្យមាន​ការ​លាលែង​របស់​លោក​ប្រធានា​ធិបតី​សា​ឡេហ៍​ក្នុង​រយៈពេល​៣០​ថ្ងៃ ក៏​ប៉ុន្តែ​ទូរ​ទស្សន៍​រដ្ឋ​យេ​ម៉ែន​អះ​អាង​ថា លោក​ប្រធានា​ធិបតី​សា​ឡេហ៍ នឹង​មិន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នោះ​ឡើយ​ ប្រសិន​បើ​បណ្តា​មេ​ដឹក​នាំ​ប្រឆាំង​ពុំ​មាន​វត្ត​មាន​។
ឯក​អគ្គ​​រដ្ឋ​ទូត​អាមេរិក​ បណ្តា​ប្រទេស​អឺរ៉ុប និង​បណ្តា​រដ្ឋ​នៅ​ឈូង​សមុទ្រ​ដែល​ធ្វើ​ការ​គាប​សង្កត់​លោក​សា​ឡេហ៍ដើម្បី​ឱ្យ​លោក​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​ឡោម​ព័ទ្ធ​ជាប់​​រយៈ​ពេល​ច្រើន​ម៉ោង​ក្នុង​ស្ថាន​ទូត​អេ​មីរ៉ាត​អារ៉ាប់​រួម​។ ទី​បំផុត​បណ្តា​ឧទ្ធម្ភាគ​ចក្រ​របស់​កង​ទ័ព​យេ​ម៉ែន​បាន​ជម្លៀស​​ពួក​គេ​នាំ​មក​កាន់​វិមាន​ប្រធានា​ធិបតី​ ៕