ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​យុវជន​២​នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន ក្រោយ​វា​.​យ​សិស្ស​ម្នាក់​មុខ​ក្នុង​សាលា

4 ខែ មុន
  • កំពត

យុវជន​៣​នាក់​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​យុវជន​ជា​សិស្សសាលា​អនុ​វិទ្យាល័យ​កំពត​ក្រុង​ម្នាក់ ដោយ​យក​មួក​សុវត្ថិភាព​ទៅ​វា​.​យ​ក្បាល និង​ដៃ​ជា​ច្រើន​មួក បណ្តាល​ឲ្យ​យុវជន​រង​គ្រោះ​រង​របួស​ជា​ច្រើន​កន្លែង

ខេត្តកំពត ៖ យុវជន​៣​នាក់​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​យុវជន​ជា​សិស្សសាលា​អនុ​វិទ្យាល័យ​កំពត​ក្រុង​ម្នាក់ ដោយ​យក​មួក​សុវត្ថិភាព​ទៅ​វា​.​យ​ក្បាល និង​ដៃ​ជា​ច្រើន​មួក បណ្តាល​ឲ្យ​យុវជន​រង​គ្រោះ​រង​របួស​ជា​ច្រើន​កន្លែង នៅ​ត្រង់​ចំណុច​មុខ​សាលា​អនុ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​កំពត​ក្រុង ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែលជា​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៣ មាន​យុវជន​ចំនួន​៣​នាក់​បាន​ប្រើ​អំពើ​ហិ​.​ង្សា ដោយ​យក​មួក​សុវត្ថិភាព​វា​.​យ​ក្បាល និង​ដៃ​ជា​ច្រើន​មួក​ទៅ​លើ​យុវជន​ជា​សិស្សសាលា​ម្នាក់ បណ្តាល​ឲ្យ​រង​របួស​ពក​ក្បាល របួស​កែងដៃ​ខាងស្តាំ និង​របួស​ម្រាមដៃ​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច យុវជន​បង្ក​ម្នាក់​រត់គេច​ខ្លួន​បាត់​ស្រមោល រីឯ​២​នាក់​ទៀត​មិន​ទាន់​រត់​ចេញពី​កន្លែង​កើតហេតុ​ទេ ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។ ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច​មក​ដល់​កន្លែង​កើតហេតុ រួច​ឃាត់ខ្លួន​យុវជន​បង្ក​ទាំង​២​នាក់​នោះ​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្ដង​។

សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រុម​យុវជន​បង្ក​ដែល​ធ្វើ​សកម្មភាព​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះជា​សិស្សសាលា​នោះ មាន​គ្នា​៣​នាក់ ក្នុង​នោះ​ទី​១- ឈ្មោះ ង៉ូ​វ សម្បត្តិ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទី​២- ឈ្មោះ ហាក់ វិសាល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​។ រីឯ​បក្សពួក​ម្នាក់​ទៀត​មានឈ្មោះ ម៉ូ​វ ភេទ​ប្រុស អាយុ​ប្រហែល​១៥​ឆ្នាំ (​មិន​ស្គាល់​ទីលំនៅ​) បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ក្រោយ​បង្ក​ហិ​.​ង្សា​រួច​។

សមត្ថកិច្ច​បាន​បន្ត​ថា បើ​តាម​ចម្លើយ​សារភាព​របស់​យុវជន​ទាំង​២​នាក់​ដែល​ចាប់ខ្លួន​ខាងលើ​នេះ បាន​សារភាព​ប្រាប់​ឱ្យ​ដឹង​ថា «​ឈ្មោះ ម៉ូ​វ ដែល​រត់គេច​ខ្លួន​នោះ ជា​ជន​ដៃដល់ ដោយ​យក​មួក​សុវត្ថិភាព​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ រួច​រត់គេច​ខ្លួន​តែ​ម្តង​។ រីឯ​ខ្លួន​ទាំង​២​នាក់​វិញ គ្រាន់តែ​រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ឈ្មោះ​ម៉ូ​វ ដែល​ជា​ជន​ដៃដល់​ទេ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​ទៅ​»​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ក្នុង​ករណី​ហិ​.​ង្សា​ខាងលើ​មានឈ្មោះ ម៉ៅ រិ​ទ្ធី​យុទ្ធ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្សសាលា​អនុ​វិទ្យាល័យ​កំពត​ក្រុង មាន​ទីលំនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។ ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​រឹបអូស​មក​ជាមួយ​មាន​មួក​សុវត្ថិភាព​មួយ និង​មនុស្ស​ចំនួន​២​នាក់​។

គួរ​បញ្ជាក់​ថា យុវជន​ទាំង​២​នាក់​ខាងលើ​នេះ បន្ទាប់​ពី​សារភាព​ប្រាប់​សមត្ថកិច្ច​រួច​ហើយ ក៏​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៣ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ រីឯ​យុវជន​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​នោះ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ឃាត់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ