ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​ខ្លាំង​ដល់​៧,៦​រី​ស្ទ័​រ​នៅ​ហ្វីលី​ពី​ន​

4 ខែ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​ដល់​៧,៦​រី​ស្ទ័​រ​កើត​មាន​កាលពី​យប់ថ្ងៃ​ទី​២​ ធ្នូ នៅ​កោះ​មីន​ដា​

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​ដល់​៧,៦​រី​ស្ទ័​រ​កើត​មាន​កាលពី​យប់ថ្ងៃ​ទី​២​ ធ្នូ នៅ​កោះ​មីន​ដា​ណា​វ​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន ។

អាជ្ញាធរ​អំពាវនាវ​ដល់​ប្រជាជនឲ្យ​នាំ​គ្នា​នៅ​ឆ្ងាយ​ពី​បណ្ដា​តំបន​ជាប់មាត់​សមុទ្រ ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ស៊ូ​ណា​មី​ដ៏​បំផ្លិចបំផ្លាញ​។ វិទ្យាស្ថាន​ភូ​គុ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក​USGS បញ្ជាក់​ថា ការ​រញ្ជួយ​ដី​នោះ​កើត​មាន​ក្នុង​ជម្រៅ​៣២​គីឡូម៉ែត្រ នា​វេលា​ម៉ោង​២២​និង​៣៧​នាទី​ម៉ោង​ក្នុងស្រុក ដោយ​ចំណុចកណ្ដាល​របស់​វា​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២១​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​ហ៊ីណា​ទូ​អាន​។ ចំណែក​វិទ្យាស្ថាន​សិក្សា​ភ្នំភ្លើង​និង​ការ​រញ្ជួយ​ដី​ហ្វ៊ី​លី​ពី​ន ថ្លែង​ថា ស៊ូ​ណា​មី​ដ៏​បំផ្លិចបំផ្លាញ​មួយ​អាច​កើត​មាន ជាមួយ​រលក​យក្ស​គំរា.មកំហែង​ដល់​អាយុជីវិត​មនុស្ស​។ វិទ្យា​ស្ថា​ន​នោះ​ណែនាំ​ដល់​ប្រជាជន​ខេត្ត​ស៊ូ​រី​ហ្គា​វ​ខាងត្បូង​និង​ខេត្ត​ដា​វ៉ា​វ​ខាងកើត ឲ្យ​ជម្លៀស​ខ្លួន​ចេញ​ជា​បន្ទាន់​ពី​ទីកន្លែង​ទាប​ៗ​ទៅ​កាន់​ទី​ខ្ពស់​។ ម្ចាស់នា​វា​ទាំងឡាយ​ក៏​អំពាវនាវ​ឲ្យ​ទុកដាក់​នាវា​របស់​ពួក​គេ​នៅ​កន្លែង​មាន​សុ​វត្តិភាព​ដែរ​។

តាម​USGS​ថា ការ​រញ្ជួយ​ថ្មី​ៗ​កើត​មាន​ទៀត ដល់​កម្លាំង​៦,៤​រី​ស្ទ័​រ​ក្នុង​តំបន់​។ ពុំ​ទាន់​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ឬ​ការ​ខូចខាត​នៅឡើយ​រហូត​មក​ទល់​ពេល​នេះ តែ​តាម​នាយ​ប៉ូលិស​ម្នាក់​នៃ​ទីក្រុង​ហ៊ីណា​ទូ​អាន​ថា ការ​រញ្ជួយ​ដី​នោះ​ពិតជា​ខ្លាំង​បំផុត ដូចដែល​គេ​អាច​មើលឃើញ​តាម​វី​ដេ​អូ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម​។

មជ្ឈមណ្ឌល​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​តំបន់​ប៉ា​ស៊ីហ្វិក មាន​មូលដ្ឋាន​នៅ​កោះ​ហា​វ៉ៃ​ក៏​ចេញ​ការ​ប្រកាស​អាសន្ន​ដែរ ប៉ុន្មាន​បន្ទាប់​មក បាន​លុប​ចោល​វិញ​ដោយ​គូសបញ្ជាក់​ថា ពុំ​មានការ​គំរា.មកំហែង​ស៊ូ​ណា​មី ដោយសារ​ការ​រញ្ជួយ​ដី​នេះ​ឡើយ​។ ចំណែក​វិទ្យាស្ថាន​សិក្សា​ភ្នំភ្លើង​និង​ការ​រញ្ជួយ​ដី​ហ្វ៊ី​លី​ពី​ន​នៅ​រក្សា​ទុក​ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ដោយ​គូសបញ្ជាក់​ថា មនុស្ស​៤៥.០០០​នាក់​ទទួល​បទបញ្ជា​ឲ្យ​ចាក​ចេញពីផ្ទះ​សម្បែង​។ ពួក​គេ​ភាគច្រើន​ប៉ុនប៉ង​ទៅ​កាន់​បណ្ដា​ទី​ខ្ពស់​ដោយ​ដើរ​ឬ​តាម​រថយន្ត​។ នោះ​ជា​ការ​រញ្ជួយ​ដី​ខ្លាំង​បំផុត​និង​មាន​រយៈពេល​យូរ​ពុំ​ធ្លាប់​ជួប​ប្រទះ​ដល់​៤​នាទី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ