ទូរទស្សន៍ឯកជនមួយរាយការណ៍ថា មេដឹកនាំកំពូលតាលីបង់ អាហ្វហ្គានីស្ថាន មូឡាហ៍ មហាម៉េដ អូម៉ា បានត្រូវសម្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន ។ ទូរទស្សន៍នេះរាយការណ៍ឱ្យដឹងក្នុងកម្មវិធីផ្សាយព័ត៌មានរបស់ខ្លួនថា មូឡាហ៍ អូម៉ា បានត្រូវសម្លាប់នៅពេលកំពុងធ្វើដំណើរពី តំបន់ Quetta ទៅកាន់ខេត្តវ៉ាហ្ស៊ីរីស្ថានខាងជើង ប៉ុន្តែទោះបីជាបែបណា ទូរទស្សន៍នេះមិនបានផ្តល់ព័ត៌មានលម្អិតពីរបៀបដែលមូឡាហ៍ អូម៉ា ត្រូវបានសម្លាប់ដោយអ្នកណានោះទេ ។
ទន្ទឹមនឹងនេះ មន្ត្រីសន្តិសុខប៉ាគីស្ថានក៏បានអះអាងពីការស្លាប់របស់មូឡាហ៍ អូម៉ា ផងដែរ ដោយនិយាយថា វាជារឿងពិតដែលថា មូឡា អូម៉ា ជាមេដឹកនាំកំពូលរបស់ពួកតាលីបង់ ត្រូវបានសម្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន ។ ពួកសកម្មប្រយុទ្ធតាលីបង់ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងអាហ្វហ្គានីស្ថាន និងកងកម្លាំងអង្គការអូតង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានមិនបានអះអាងបញ្ជាក់ពីការស្លាប់នោះនៅឡើយទេ៕
ចែករំលែកព័តមាននេះ