ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា វៀតណាម និង ឡាវ នឹង​ជួប​គ្នា​និយាយ​រឿង​ព្រំដែន

5 ខែ មុន
  • ភ្នំពេញ

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា វៀតណាម និង​ឡាវ នឹង​អាច​ជួប​គ្នា​ជា​លើក​ដំបូង​ពិភាក្សា​រឿង​កិច្ច​ការ​ពារ​ព្រំដែន​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម បាន​ផ្សាយ​

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា វៀតណាម និង​ឡាវ នឹង​អាច​ជួប​គ្នា​ជា​លើក​ដំបូង​ពិភាក្សា​រឿង​កិច្ច​ការ​ពារ​ព្រំដែន​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ​នេះ​។

សារព័ត៌មាន​វៀតណាម រាយការណ៍​ថា ការ​ផ្លាស់​ប្តូរ​មិត្តភាព​ការពារ​ព្រំដែន វៀតណាម – ឡាវ – កម្ពុជា លើក​ដំបូង ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២៣ នៅ​តំបន់​ព្រំដែន​រួម ដោយ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​បី​។

នា​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ នៅ​ទីក្រុង​ហាណូយ ក្រសួងការពារជាតិ​បាន​បើក​កិច្ចប្រជុំ​សារព័ត៌មាន ដើម្បី​ណែនាំ​ការ​ជួប​ប្រាស្រ័យ​មិត្តភាព​ការពារ​ព្រំដែន​វៀតណាម​-​ឡាវ​-​កម្ពុជា​។ ឧត្តមសេនីយ៍ទោ Le Xuan Sang អនុប្រធាន​នាយកដ្ឋាន​ឃោសនា (​អគ្គនាយកដ្ឋាន​នយោបាយ​នៃ​កងទ័ព​ប្រជាជន​វៀតណាម​) បាន​ដឹកនាំ​កិច្ចប្រជុំ​។

យោង​តាម​ក្រសួងការពារជាតិ កម្មវិធី​ជួប​ប្រាស្រ័យ​មិត្តភាព​ការពារ​ព្រំដែន​វៀតណាម – ឡាវ – កម្ពុជា មាន​អត្ថន័យ​សំខាន់ ជា​ពិសេស​គឺជា​លើក​ដំបូង​ដែល​ក្រសួង​ការពារ​ប្រទេស​នៃ​ប្រទេស​ទាំង​បី​បាន​រៀបចំ​ការ​ផ្លាស់​ប្តូរ​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី​។ សកម្មភាព​នេះ ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​រួមចំណែក​ក្នុង​ការ​អនុវត្ត​ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​២០២៣ រវាង​ក្រសួងការពារជាតិ​វៀតណាម ក្រសួងការពារជាតិ​ឡាវ និង​ក្រសួងការពារជាតិ​កម្ពុជា​។

អត្ថបទ​ដោយ ៖ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ