ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​​ជនសង្ស័យ​៨​នាក់​​ទៅ​តុលាការ ពាក់ព័ន្ធ​សំណុំ​​រឿង​បទល្មើស​នេសា​ទ​

4 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ជលផល និង​កម្លាំង​កងរាជអាវុធហត្ថ នា​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ២០២៣ នេះ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៨​នាក់​ទៅ​កាន់​តុលាការ ជាមួយ​សំណុំរឿង​បទល្មើស​នាសា​ទ​ប្រព្រឹត្ត​នៅ​ក្នុង​តំបន់ហាមឃាត់​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២…

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ជលផល និង​កម្លាំង​កងរាជអាវុធហត្ថ នា​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ២០២៣ នេះ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៨​នាក់​ទៅ​កាន់​តុលាការ ជាមួយ​សំណុំរឿង​បទល្មើស​នាសា​ទ​ប្រព្រឹត្ត​នៅ​ក្នុង​តំបន់ហាមឃាត់​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ។

នាយ​ខណ្ឌ​ជលផល​ស្តីទី លោក ដេ​ត ចំណាន បាន​បញ្ជាក់​នា​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៣ នេះ​ថា ជំនាញ​បាន​បញ្ជូន​ក្រុម​អ្នកនេសាទ​ដែល​តែងតែ​សហការ​ឃុបឃិត​គ្នា​ជាមួយនឹង​ប្រជា​សហគមន៍​លួច​ធ្វើ​នេសាទ​ខុសច្បាប់​នៅ​ក្នុង​អន្លង់​អភិរក្ស​ត្រី​មេ​ពូជ​ក្នុង​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពី​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ។

លោក​បន្ថែម​ទៀត​ថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​សេ​សាន ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​ព្រះ​រាជអាជ្ញា​សាលាដំបូង​ខេត្ត​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ស្រាវជ្រាវ​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៩​នាក់ ក្នុង​នោះ មាន​ក្មេង​ប្រុស​ម្នាក់​អាយុ​១៣​ឆ្នាំ​បាន​ឱ្យទៅ​ផ្ទះ​វិញ ក្រៅពី​នោះ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ទាំងអស់​។

សូម​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧-២៨​ខែវិច្ឆិកា កន្លង​មក​ថ្មី​ៗ​នេះ ជាមួយ​និង​វត្ថុ​តាង រួម​មាន​ទូក​ឈើ​ចំនួន​៣​គ្រឿង​-​ទូក​ស្មាច់​១​គ្រឿង​-​ម៉ាស៊ីន​២៥​សេះ​២​គ្រឿង​២០​សេះ​២​គ្រឿង​-​សន្ទូចរនង​៣០០០​ពាន់​ផ្លែ​-​មង​បណ្តែត​២៥០០​ម៉ែត្រ​ស្មើ​២៧​ត្បូង​-​រួម​និង​ត្រី​ចម្រុះ​ចំនួន​៣៤​គីឡូក្រាម​ផង​ដែរ ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ក្បាល​រមាស​សង្ឃឹមថា តុលាការ​និង​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​ជន​ខិល​ខូច​ទាំងនេះ​ និង​ស្រាវជ្រាវ​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត ទៅ​តាម​និ​តិ​វិធី​ប្រកបដោយ​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ