ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ទីតាំង​សង់​ផ្ទះ​ដែល​ជា​អំណោយ​សម្តេច​តេ​ជោ ជូន​គ្រួសារ​យុវ​សិស្ស អន ផានិត

4 ខែ មុន
  • កំពត

ខេត្តកំពត​ ៖ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣​ ម្សិលមិញ​នេះ ឯកឧត្តម​នាយក​ឧត្តមសេនីយ៍

ខេត្តកំពត​ ៖ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣​ ម្សិលមិញ​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ខេ​ង សា​ម៉េ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ អមដំណើរ​ដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​ចុះ​ពិនិត្យ​ទីតាំង​ដើម្បី​សាងសង់​ផ្ទះ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​គ្រួសារ​យុវ​សិស្ស អន ផានិត ជា​សិស្ស​ប្រឡង​ជាប់​បាក់​ឌុ​បទ​ទួល​បាន​និទ្ទេស A មក​ពី​វិទ្យាល័យ សម្តេច ជា ស៊ី​ម អង្គរ​ជ័យ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរ​ជ័យ ខេត្តកំពត ដែល​មាន​ជីវភាព​ខ្វះខាត ព្រមទាំង​មាន​ឪពុក​ម្តាយ​ជា​ជន​ពិការ​។

ឯកឧត្តមនាយក​ឧត្តមសេនីយ៍ ខេ​ង សា​ម៉េ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បានការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ ក្នុង​ការ​ជួយ​សាងសង់​ផ្ទះ​ថ្មី​ជូន​ក្រុម​គ្រួសារ​ក្មួយ​ប្រុស អន ផានិត ដែល​មាន​ជីវភាព​ខ្វះខាត​កាលពី​ថ្ងៃ​ម្សិលមិញ ឯកឧត្តម​បាន​ដឹកនាំ​ក្រុមការងារ​មក​ចុះ​ពិនិត្យ និង​សិក្សា​ផ្ទាល់​ដល់ទី​តាំង​ជាក់ស្តែង ដើម្បី​រៀបចំ​សាងសង់​ផ្ទះ​ថ្មី​ជូន​គ្រួសារ​ក្មួយ​ប្រុស​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​លើក​ឡើង​ថា ក្រោម​ម្លប់​សុខ​សន្តិភាព​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​ពុះពារ​យក​មក​ដោយ​លំបាក​ជូន​ជាតិ ជូន​ប្រជាជន​រួច​មក សម្តេច​តេ​ជោ​នៅ​តែ​គិតគូរ​ជា​និច្ច​នូវ​រាល់​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការ​លំបាក ជា​ពិសេស សិស្ស និស្សិត​ក្រីក្រ ដែល​ជា​និច្ច​ជា​កាល​សម្តេច​តេ​ជោ និង​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​ទទួល​រ៉ាប់រង ទំនុកបម្រុង និង​ឧ​បត្ថ​ម្ភ​គាំទ្រ​ដល់​ការ​សិក្សា​រៀនសូត្រ​ជា​និច្ច​។ ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ត​ថា ជាក់ស្តែង​ការ​ឧ​ត្ថ​ម្ភ​សម្រាប់​ក្មួយ អន ផានិត នា​ពេល​នេះ គឺជា​ការ​បង្ហាញ​នូវ​ទឹកចិត្ត​សណ្តោស​ប្រណី និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ សិស្ស និស្សិត ដែល​មាន​ជីវភាព​ក្រីក្រ​ជួប​ការ​លំបាក ធ្វើ​យ៉ាងណា​ឱ្យ​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់ ដើម្បី​ជួយ​ជ្រោង​ជីវភាព​គ្រួសារ ក៏​ដូច​ជា​ចូលរួម​បំរើ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា​។

ជាមួយ​គ្នា​នេះ​ដែរ អ្នកស្រី តុ​ប មក​រា ជា​ម្តាយ​របស់​យុវ​សិស្ស អន ផានិត រួម​ទាំង​ស្វាមី​និង​កូន​ៗ ក៏​បាន​សំដែង​នូវ​ក្តី​សប្បាយ​រីករាយ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​ រ៉ា​នី ហ៊ុន​ សែន ដែល​លោក​ទាំង​ពីរ​មានចិត្ត​សណ្តោស​ប្រណី យកចិត្តទុកដាក់​ទំនុកបម្រុង​ចំពោះ​ការ​សិក្សា​រៀនសូត្រ​របស់​កូន ក៏​ដូច​ជា​ផ្តល់​ផ្ទះ​ថ្មី ក៏​ដូច​ជា​ការ​ទំនុកបម្រុង​ផ្សេង​ៗ​ទៀត​ដល់​ក្រុម​គ្រួសារ​ដែល​កំពុង​ជួប​ប្រទះ​នូវ​ការ​លំបាក​។

យោង​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ផ្តល់​ជូន និង​ឧ​បត្ថ​ម្ភ​ដល់​យុវ​សិស្ស អន ផានិត មាន​ដូច​ជា​៖ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ជួយ​ផ្គត់ផ្គង់​ការ​សិក្សា​បន្ត និង​ជីវភាព​គ្រួសារ រួម​មាន​៖ ១-​ជួយ​អោយ​បាន​ចូល​រៀនមុខវិជ្ជាវិស្វករ នៅ​មហាវិទ្យាល័យ ដែល​ជា​ជំនាញ​ក្នុង​ក្ដី​ស្រមៃ​របស់​ក្មួយ រួម​ជាមួយ​ការ​ផ្ដល់​ជូន មធ្យោបាយ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ក្នុង​ការ​រៀនសូត្រ​ ២-​ទទួល​បានការ​ស្នាក់​នៅ នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស តាម​រយៈ​ឯកឧត្តម ហ៊ីង ប៊ុ​ន​ហៀ​ង ៣-​សម្ដេច​ទាំង​ទ្វេ​បាន​បញ្ជូន​ទីប្រឹក្សា​ផ្ទាល់ ឯកឧត្តម សេង ទៀង និង​ឯកឧត្តម ខេ​ង សា​ម៉េ​ត ចុះ​ផ្ទាល់​នឹង​ជួយ​សាងសង់​ផ្ទះ​ថ្មី​ជូន​ក្រុម​គ្រួសារ​ ៤-​ជួយ​ចេញ​លុយ​សង ដែល​ក្រុម​គ្រួសារ​ជំពាក់​គេ កន្លង​មក​ឱ្យ​អស់​ និង៥-​ឧបត្ថម្ភ​ប្រចាំខែ ១​លាន​រៀល​ដល់​ក្រុម​គ្រួសារ​ក្មួយ​ប្រុស អន ផានិត ដើម្បី​សម្រួល​ជីវ​ភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ