ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ផ្ទុះ​អា​វុ​.​ធ ខណៈ​ចុះ​ឡោមព័ទ្ធ​​ផ្ទះ​វីឡា​មួយ​កន្លែង និង​ឃាត់​មនុស្ស​ជា​ច្រើន​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

សម្លេង​ផ្ទុះ​អា​វុ​.​ធ​ជា​ច្រើន​គ្រាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលរាត្រី ខណៈ​គេ​ឃើញ​វត្តមាន​កម្លាំង​អាវុធហត្ថ​បំពាក់​ទៅ​ដោយ​អាវ​ក្រោះ​ជា​ច្រើន​នាក់ ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ផ្ទះ​វីឡា​មួយ​កន្លែង ព្រមទាំង​រំដោះ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សម្លេង​ផ្ទុះ​អា​វុ​.​ធ​ជា​ច្រើន​គ្រាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលរាត្រី ខណៈ​គេ​ឃើញ​វត្តមាន​កម្លាំង​អាវុធហត្ថ​បំពាក់​ទៅ​ដោយ​អាវ​ក្រោះ​ជា​ច្រើន​នាក់ ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ផ្ទះ​វីឡា​មួយ​កន្លែង ព្រមទាំង​រំដោះ​មនុស្ស និង​ឃាត់ខ្លួន​ជនបរទេស​ដែល​ជា​ជនសង្ស័យ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១២​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៣​។ ចំណែក​ទីតាំង​កើតហេតុ ស្ថិត​នៅ​ត្រង់​ចំណុច​បរិវេណ​ដី​ឡូ​តិ៍ និង​ផ្ទះ​វីឡា​មួយ​កន្លែង នៅ​លើ​កំណាត់​ផ្លូវ​កែវ​ចិន្តា ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​បឋម​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានលឺ​សម្លេង​ឆ្កែ​ព្រុស និង​មាន​មនុស្ស​ស្រែក​ឆោឡោ​នៅ​ចំណុច​កើតហេតុ​ខាងលើ បន្ទាប់​មក គេ​ក៏​បាន​អើត​មើល​តាម​បង្អួច ហើយ​ក៏​ឃើញ​វត្តមាន​របស់​សមត្ថកិច្ច​មួយ​ក្រុម ប្រដាប់​ទៅ​ដោយ​អា​វុ​.​ធ​គ្រប់​ដៃ ជាមួយនឹង​ឯកសណ្ឋាន​អា​វុ​.​ធ​ហត្ថ រួម​ទាំង​ពាក់អាវ​ក្រោះ​ផង​ដែរ បាន​ជិះ រថយន្ត​ជា​ច្រើន​គ្រឿង ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ដី​ឡូ​តិ៍​ម​ក្បែរ​ផ្ទះ​វីឡា​មួយ​កន្លែង នៅ​លើ​ផ្លូវ​កែវ​ចិន្តា​ទាំង​កណ្តាលអធ្រាត្រ​។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា បន្ទាប់​ពី​លឺ​សម្លេង​ស្រែក គាត់​ក៏​បាន​ទាញ​ទូរស័ព្ទ​ថត​វី​ដេ​អូ ស្រាប់​តែ​លឺ​សម្លេង​បា​.​ញ់​កាំ​ភ្លើ​.​ង​ប្រមាណ​៧​គ្រា​.​ប់​ទៅ​៨​គ្រា​.​ប់ ដោយ​គាត់​សង្ស័យ​ថា សមត្ថកិច្ច​ចុះ​ចាប់ចោ​.​រ​នៅ​តំបន់​នោះ ព្រោះ​មាន​មនុស្ស​រត់​ប្រសេចប្រសាច និង​ត្រូវ​សមត្ថកិច្ច​រត់​ដេញ​តាម​ចាប់​រុញ​ឡើង​ទៅ​លើ​រថយន្ត​។

បន្ទាប់​ពី​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល គេ​ឃើញ​ក៏​មាន​វត្តមាន​អ្នក​យក​ព័ត៌មាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ខាងលើ ព្រមទាំង​បាន​ផ្តិត​រូបភាព និង​ឃើញ​កម្លាំង​អា​វុ​.​ធ​ហត្ថ​ឃាត់ខ្លួន​ជនបរទេស​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​នារី​ម្នាក់​ផង​ដែរ​។ ដោយ​ពួក​គេ​ទាំងនោះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​រុញ​ឡើង​ទៅ​លើ​រថយន្ត និង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​អាវុធហត្ថ ដោយ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​ករណី​បង្ខាំ​.​ង​មនុស្ស​ដោយ​ខុសច្បាប់​។

ក្រោយ​បញ្ចប់​ប្រតិបត្តិការ សមត្ថកិច្ច​ក៏​បាន​រំដោះ​មនុស្ស​ចំនួន​២​នាក់ ដែល​សង្ស័យ​ជា​ជន​រង​គ្រោះ បន្ទាប់​ពី​ទទួល​ដំណឹង​ពី​ការ​ខ​ល​សុំ​ជំនួយ​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ HOT LINE 1291​។ ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ការិយាល័យ​អា​វុ​.​ធ​ហត្ថ​ដូច​គ្នា ដើម្បី​ធ្វើការ​សាកសួរ និង​អនុវត្ត​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ