ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​រដ្ឋ​ឈូងសមុទ្រ​ផ្អាក​​​កិច្ចខិតខំប្រឹងប្រែង​​​ផ្ទេរ​អំណាច​​នៅ​ យេម៉ែនខណៈ​លោកសាឡេហ៍ នៅតែបដិសេធ​​មិនព្រម​​ចុះហត្ថលេខា​​​លើ​កិច្ច​ព្រម​ព្រៀង​

14 ឆ្នាំ មុន

បណ្តា​រដ្ឋ​​នៅឈូងសមុទ្រ​​​ពែរ្ស៍​កាលពីថ្ងៃទី​​២២ ឧសភា ​កន្ល​ងមក បាន​​​សម្រេច​ផ្អាក​វិញ​នូវ​កិច្ច​ខិតខំប្រឹងប្រែង​​​ធ្វើ​ឱ្យ​ប្រធានាធិបតី ​យេ​ម៉ែន​​​ដែលកំពុង​មានបញ្ហា​​លោក​អាលីអាប់ឌុលឡាហ៍ សាឡេហ៍ ​លាលែង​ចេញពីតំណែង ក្រោយពី​​លោកសាឡេហ៍ នៅតែ​បដិសេធ​​​មិន​ព្រម​​ចុះហត្ថ​លេខា​​លើកិច្ចព្រមព្រៀង​​​ផ្ទេរ​អំណាច​​​ ដែល​សម្រប​សម្រួល​បាន​ដោយ​ក្រុមប្រឹក្សា​​​កិច្ចសហ​ប្រតិបត្តិការ​​​ឈូង​ សមុទ្រ​​ ហើយថែមទាំង​​ព្រមាន​​ថា នឹង​កើត​​មាន​សង្គ្រោះ​​​ស៊ីវិល​​ក្នុងប្រទេស​។​

បណ្តា​រដ្ឋ​​នៅឈូងសមុទ្រ​​​ពែរ្ស៍​កាលពីថ្ងៃទី​​២២ ឧសភា ​កន្ល​ងមក បាន​​​សម្រេច​ផ្អាក​វិញ​នូវ​កិច្ច​ខិតខំប្រឹងប្រែង​​​ធ្វើ​ឱ្យ​ប្រធានាធិបតី​យេ​ម៉ែន​​​ដែលកំពុង​មានបញ្ហា​​លោក​អាលីអាប់ឌុលឡាហ៍ សាឡេហ៍ ​លាលែង​ចេញពីតំណែង ក្រោយពី​​លោកសាឡេហ៍ នៅតែ​បដិសេធ​​​មិន​ព្រម​​ចុះហត្ថ​លេខា​​លើកិច្ចព្រមព្រៀង​​​ផ្ទេរ​អំណាច​​​ដែល​សម្រប​សម្រួល​បាន​ដោយ​ក្រុមប្រឹក្សា​​​កិច្ចសហ​ប្រតិបត្តិការ​​​ឈូង​សមុទ្រ​​ ហើយថែមទាំង​​ព្រមាន​​ថា នឹង​កើត​​មាន​សង្គ្រោះ​​​ស៊ីវិល​​ក្នុងប្រទេស​។​
ការសម្រេច​ចិត្ត​​​​ផ្អាក​កិច្ចខិតខំ​​ប្រឹង​ប្រែង​​នោះ​ធ្វើឡើង​​​ក្រោយពី​​មានកិច្ច​​ប្រជុំ​បន្ទាន់​មួយ​របស់​​រដ្ឋ​មន្ត្រី​​​ការបរទេស​​​​​​នៃប្រទេស​​​​ជា​សមាជិក GCC ដែលរៀបចំឡើង​​កាលពីល្ងា​ចថ្ងៃទី​២២ ឧសភា ​នៅក្នុងទីក្រុង​រីយ៉ាដ ​រាជធានី​​​អារ៉ាប៊ី សា​អូឌីត ។ ក្នុង​​សេចក្តីថ្លែង​ការណ៍​មួយដែលចេញ​ផ្សាយ​​ដោយទីភ្នាក់ងារ​​ព័ត៌​មាន​​​​អារ៉ាប៊ី សា​អូ​ឌីត ​រដ្ឋ​​មន្ត្រី​​​ការបរទេស​​​ទាំងនោះ​​ថ្លែង​ថា ​ពួកគេ​បាន​​​បោះ​បង់​ចោលវិញ​នូវ​កិច្ច​ព្រមព្រៀង​​​ផ្ទេរ​អំណាច​​​សម្រាប់ប្រទេស​យេម៉ែន​​ដោយសារ​ការ​​​មិន​ឯក​ភាព​គ្នា​រវាង​​ភាគី​បដិបក្ស​​ទាំងពីរ ។​
កាលពី​​ថ្ងៃទី​​​​២១ ឧសភា ​​កន្ល​ងមក ​​ក្រុម​ប្រឆាំង​​យេម៉ែន​​បានចុះហត្ថលេខា​​​​លើកិច្ចព្រម​ព្រៀង​​​នោះ ប៉ុន្តែ​​លោកសាឡេហ៍ ​​ថ្លែង​ថា ​​លោក​​​នឹង​​​មិនធ្វើតាម​ក្រុមប្រឆាំង​​​ឡើយ លុះ​ត្រា​តែ​​​​​ក្រុមនោះ​​​យល់ព្រម​​ចុះហត្ថលេខា​​​លើ​កិច្ច​​ព្រម​​ព្រៀង​​នេះ​ម​្តងទៀត ​​នៅក្នុង​​ពិធី​​ដែលរៀបចំ​​​ឡើង​​ជា​​​សាធារណៈ​ នៅវិមានប្រធានាធិបតី​​ដែល​​ព័ទ្ធជុំវិញ​​ទៅដោយហ្វូង​បាតុ​ករ​ប្រឆាំង​រដ្ឋា​ភិ​បាល​ ។​
ក្នុងសុន្ទរកថា​​​​ចាក់ផ្សាយ​​​តាមទូរទស្សន៍​​កាល​ពី​ល្ងាច​ថ្ងៃទី​​២២ ឧសភា ​លោក​សាឡេហ៍ ​​បាន​ព្រមាន​ថា ប្រទេស​​​នឹង​កើត​មាន​សង្គ្រាម​​ស៊ីវិល​​ប្រសិនបើ​​​មេដឹកនាំ​​​ក្រុមប្រឆាំង​​នៅតែ​បដិសេធ​​​មិន​យល់​ព្រម​​ចំពោះ​​លក្ខខណ្ឌ​​របស់លោក ។ ​លោកសាឡេហ៍ ដែល​​​គ្រប់​គ្រង​​​ប្រទេស​យេម៉ែន​​អស់រយៈ​​​​ពេល​​ជាង​​​៣ទសវត្ស​​​​មកហើយ នោះ​ថ្លែង​ថា ប្រសិនបើ​​​ពួកគេ (ក្រុមប្រឆាំង) ​​មិនចង់​ឱ្យ​ប្រទេស​ធ្លាក់ចូល​ក្នុង​​សង្គ្រាមស៊ីវិល​​​ពួក​​គេ​ត្រូវ​តែទទួលខុសត្រូវ​ចំពោះ​ការបង្ហូរឈាម​​ដែល​បណ្តាល​ឱ្យស្លាប់​មនុស្ស​ជា​ច្រើននាក់​។​
ទីភ្នាក់ងារ​​​​ព័ត៌មានផ្លូវ​ការ​យេម៉ែន ​​Saba រាយ​ការណ៍​ថា លោកសាឡេហ៍ ​​បាន​បដិសេធ​​មិន​ព្រម​ចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​​​​ផ្ទេរ​អំណាច​​​នោះក្រោយពី​​​ក្រុមប្រឆាំង​​​បដិសេធ​​​​​មិន​ទៅវិមានប្រធានាធិបតី​​ដើម្បីចុះហត្ថលេខា​​​លើកិច្ចព្រមព្រៀង​​​​នោះជាមួយលោក ។​
លោកសាឡេហ៍ ​​ថ្លែង​ថា ​«ខ្ញុំនឹង​ចុះហត្ថ​លេខា​​​លើកិច្ច​ព្រមព្រៀង​​​នោះ​ ប្រសិនបើ​តំណាង​​របស់ក្រុម​ប្រឆាំង​​​មក​កាន់​វិមាន​ប្រធានាធិប​តី​ ដើម្បី​ចុះ​ហត្ថលេខា​​​​ជាមួយ​ខ្ញុំ​​ក្នុងពេលតែ​មួយ ព្រោះក្រុម​​ប្រឆាំង​នឹង​ជាដៃគូរបស់​យើង»៕