ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Producer/DJ Aaron SZ អ្នក​ផលិត​តន្ត្រី​វ័យក្មេង​ធ្វើ​ឱ្យ​មិត្ត​ៗ​យុវវ័យ​លាន់មាត់​សរសើរ (វីដេអូ)

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​មាន​ទេព​កោសល្យ​មិនធម្មតា អ្នក Remix បទ​ចម្រៀង​វ័យក្មេង​ដែលមានឈ្មោះ Aaron SZ ឬ ARS…

រាជធានី​ភ្នំពេញ ៖ ពិតជា​មាន​ទេព​កោសល្យ​មិនធម្មតា អ្នក Remix បទ​ចម្រៀង​វ័យក្មេង​ដែលមានឈ្មោះ Aaron SZ ឬ ARS Remix ដែល​ទើបតែ​មាន​វ័យ ២៥ ឆ្នាំ​ប៉ុណ្ណោះ បាន​ធ្វើ​ឱ្យ​បណ្ដាហ្វេ​ន​ៗ​ជា​ច្រើន ជា​ពិសេស​មិត្ត​ៗ​យុវវ័យ​តែ​ម្តង​បាន​ស្គាល់​នូវ​បទ​ចម្រៀង Remix របស់​ខ្លួន​ជាច្រើន​បទ​នា​ពេល​កន្លង​មក ហើយ​ថែម​ទាំង​បាន​នាំ​គ្នា​យក​បទ​ចម្រៀង​ស្ទើរតែ​គ្រប់​ចង្វាក់​មកស្តាប់​កម្សាន្ត និង​រាំ​លេង​យ៉ាង​សប្បាយ​រីករាយ​ទៀត​ផង ។

អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ គឺ​តារា​វ័យក្មេង Aaron SZ ឬ ARS Remix ទទួល​បានការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ខណៈ​បទ​ចម្រៀង Remix ជា​ច្រើន​ត្រូវ​បាន Post នៅ​លើ​បណ្តាញសង្គម​របស់​ខ្លួន​ដែល​មាន​ដូច​ជា ៖ នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ARS Remix ដែល​មាន​អ្នក Likes ចំនួន 31K និង​មាន 36K followers ។ នៅ​លើ​បណ្តាញ​សង្គម TikTok ឈ្មោះ Aaron SZ មាន 50K Followers និង​នៅ​លើ YouTube Channel ឈ្មោះ ARS Remix មាន​ចំនួន subscribers រហូតដល់​ទៅ 217K ឯណោះ ។

តាម​រយៈ​បទ​ចម្រៀង Remix ដែល​មាននៅ​លើ​មាតិកា Spotify ,Apple Music, YouTube ទាំងនេះ​បាន​ធ្វើ​ឱ្យ​មិត្ត​ៗ​យុវវ័យ​លាន់មាត់​ស​សើរ​តារា​វ័យក្មេង​រូប​នេះ ដោយសារទិច​និក​ក្នុង​ការ​ធ្វើ​បទ​ចម្រៀង​ឱ្យ​ពីរោះ​រណ្តំ និង​មាន​ភាព​រស់​រវើក​គួរ​ឱ្យ​កត់សម្គាល់ គឺ​គ្រាន់តែឮ​ហើយ​ទប់ខ្លួន​ស្ទើរតែ​មិន​បាន ។

ក្រៅពី​ធ្វើ​បទ​ចម្រៀង Remix ហើយ​នោះ​បុរស​សង្ហា Aaron SZ ក៏​អាច​ច្រៀង​បាន​យ៉ាងពីរោះ​ផង​ដែរ ដោយ​លោក​បាន​ផលិត​បទ​ចម្រៀង Original ជា​ស្នាដៃ​ខ្លួនឯង​ផ្ទាល់​បាន​មួយ​បទ គឺ​បទ “Baby Sorry” ហើយ​ក្រោយ​ពី​បាន​ស្តាប់ពិតជា​ពីរោះ​ប្លែក​តែ​ម្តង​ដោយសារ​តែ​ចង្វាក់​នៃបទ​ចម្រៀង​នេះ​នៅ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​អ្នក​ធ្វើ​នៅឡើយ​ទេ ។ ចង់​ដឹង​ច្បាស់ សូម​ទស្សនាបទ “Baby Sorry” តាម​រយៈ Link នេះ ៖ https://www.youtube.com/watch?v=A_ZB-2moHl4

គួ​រម្លឹក​ផង​ដែរ​ថា តារា Aaron SZ ឬ ARS Remix មាន​ធ្វើ​បទ​ចម្រៀង Remix នេះ​តាំងពី​ឆ្នាំ ២០១៣ មក​ម្ល៉េះ ហើយ​អ្វី​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ថែម​ទៀត​នោះ គឺ​មាន​ភាព​ទាញ​ខ្លាំង​ដោយសារ​តែ​លោក​មាន​រូប​ស្រស់​រាង​សង្ហាដែល​ធ្វើ​ឱ្យ​ហ្វេ​ន​ៗ​ឃើញ ហើយ​ច្រឡំ​ថា ជា​តារា​បរទេស ព្រោះតែ​មុខមាត់​ស្រ​ដៀង​កូនកាត់​តែ​ម្តង ។ ក្នុង​ពេល​បច្ចុប្បន្ននេះនៅ​លើ​បណ្តាញ​សង្គម Aaron SZ ឬ ARS Remix ទទួល​បាន​អ្នក​ទស្សនា​មិន​ក្រោម​លានដងនោះ​ទេ ដែល​ទាំងនេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​តារា​វ័យក្មេង​រូប​នេះ​កាន់តែ​មាន​ប្រជាប្រិយភាព ទាំង​រូប​សម្រស់ និង​ទេព​កោសល្យ ៕