ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបទិញ​បានរថយន្តបែនថ្មីៗ បើកបុកដើម​ប្រេងខ្យល់ រួចធ្លាក់ចូលប្រឡាយ លិចទឹកបាត់ តែម្ចាស់រងរបួសធ្ងន់

7 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ទើបនិងទិញបានរថយន្តបែនដឹកដី១គ្រឿងថ្មីៗ ហើយបានបើកទៅកាន់​យានដ្ឋានដើម្បីធ្វើការជួសជុល និងរៀបចំដើម្បីរកសុីដឹកដី ប៉ុន្តែបើកលឿនពេក ខណៈទៅដល់យានដ្ឋានទៅហើយ ស្រាប់តែជាន់ហ្វ្រាំងមិនសុីឈប់មិនកើត ហើយវាក់ជាមួយតូបជាងជួសជុលម៉ូតូនៅជិតនោះផង។ បុរសនោះ ក៏បានបួងចង្កូត​គេចចេញ…

ភ្នំពេញ៖ បុរសម្នាក់ទើបនិងទិញបានរថយន្តបែនដឹកដី១គ្រឿងថ្មីៗ ហើយបានបើកទៅកាន់​យានដ្ឋានដើម្បីធ្វើការជួសជុល និងរៀបចំដើម្បីរកសុីដឹកដី ប៉ុន្តែបើកលឿនពេក ខណៈទៅដល់យានដ្ឋានទៅហើយ ស្រាប់តែជាន់ហ្វ្រាំងមិនសុីឈប់មិនកើត ហើយវាក់ជាមួយតូបជាងជួសជុលម៉ូតូនៅជិតនោះផង។ បុរសនោះ ក៏បានបួងចង្កូត​គេចចេញ ហើយបានជ្រុលទៅបុកដើមប្រេងខ្យល់ ១ដើម បន្ទាប់មក ផ្លាតជ្រុលធ្លាក់ចូលក្នុងប្រឡាយ លិចបាត់ ទៅក្នុងទឹកស្អុយតែម្ដង។

ចំណែកបុរស ដែលជាអ្នកបើកបររថយន្តនេះ បានលោតចេញរួច ប៉ុន្តែបានរងរបួសជើងធ្ងន់ធ្ងរ។

ឧប្បត្តិហេតុនោះ បានកើតឡើង កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះនៅចំណុចមុខយានដ្ឋានជួសជុលរថយន្ត «ហាក់ម៉ី ហៅជាងអូន» ស្ថិតនៅតាមផ្លូវខ្នងប្រឡាយតាហោ ក្នុងភូមិតាជេត សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

អ្នកដឹងហេតុការណ៍ បាននិយាយថា បុរសខាងលើ ទើប​ទិញបានរថយន្តបែនដឹកដី ១គ្រឿង ម៉ាកនីសាន់ ចង្កូតស្ដាំ ហើយនៅមុនពេលកើតហេតុ គាត់បានបើករថយន្តមួយគ្រឿងនោះ ទៅកាន់យានដ្ឋានជួសជុលរថយន្ត «ហាក់ម៉ី ហៅជាងអូន» ដើម្បីធ្វើការជួសជុល និងរៀបចំឲ្យស្អាតដំណើរ​ការល្អ ដើម្បីរកសុីដឹកដី។

ខណៈនោះ គាត់បើកបរក្នុងល្បឿនលឿន គួរសម ធ្វើដំណើរតាមផ្លូវខ្នងប្រឡាយតាហោ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់យានដ្ឋានហើយ ស្រាប់តែជាន់ហ្វ្រាំងមិនសុី ឈប់អត់កើត ហើយវាក់ជាមួយតូបលក់ដូរ និងជាងជួសជុលម៉ូតូជិតនោះផង ជាហេតុធ្វើឲ្យគាត់ភ័យស្លន់ស្លោរ បាត់បង់ម្ចាស់ការ ក្នុងការបើកបរ។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មក បុរសខាងលើ បានកាប់ចង្កូតគេចពីរោងលក់ដូរ និងជួសជុលម៉ូតូ ទៅខាងឆ្វេងដៃរួច ក៏បានជ្រុលទៅបុកដើមប្រេងខ្យល់ ១ដើម ហើយទើបផ្លាត ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ លិចបាត់ទៅក្នុងទឹកស្អុយ ដែលមានជម្រៅប្រមាណពី ៥ ទៅ ៦ម៉ែត្រ។

ចំណែកបុរសអ្នកបើកបរ និងជាម្ចាស់រថយន្តរូបនោះ បានលោតចេញទាន់ ប៉ុន្តែបានរងរបួស​ជើងធ្ងន់ធ្ងរ បន្ទាប់មក ត្រូវបានអ្នកភូមិ ជួយដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាព បឹងធំ និងបញ្ជូន​បន្ត​ទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះភ្លាមៗ រីឯក្រុមគ្រួសារគាត់ បានស្វែងរកជួលរថយន្តស្ទូច ដើម្បីទៅស្ទូចយករថយន្តនោះ ចេញពីក្នុងទឹក យកទៅ​ជួសជុលឡើងវិញ​៕ យន់ សុីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ