ត្រឹម២ថ្ងៃ! លោកតាម្នាក់ និងក្មេ.ងប្រុសម្នាក់ បាន បាត់បង់ជីវិតដោយសារល.ង់ទឹក
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ មនុស្សចំនួន២នាក់ បានស្លា.ប់ដោយសារលង់ទឹក ក្នុងករណីដោយឡែកពីគ្នា
ខេត្តបន្ទាយមានជ័យ ៖ មនុស្សចំនួន២នាក់ បានស្លា.ប់ដោយសារលង់ទឹក ក្នុងករណីដោយឡែកពីគ្នា
ខេត្តបន្ទាយមានជ័យ ៖ មនុស្សចំនួន២នាក់ បានស្លា.ប់ដោយសារលង់ទឹក ក្នុងករណីដោយឡែកពីគ្នាក្នុងនោះជនរងគ្រោះម្នាក់មានអាយុ៨១ឆ្នាំ និងជនរងគ្រោះម្នាក់ទៀតមានអាយុ៦ឆ្នាំ ។
នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស.ពលោកតាវ័យ៨១ឆ្នាំម្នាក់ត្រូវគេប្រទះឃើញស្លា.ប់អណ្តែតទឹកស្រះខាងត្បូង ភូមិព្រះអណ្តូង(ច្រវ៉ាទូក) ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ សុក កប ភេទប្រុស អាយុ៨១ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ ជនរងគ្រោះជាជនចាស់ជរា ទម្លាប់ដើរចុះងូតទឹកស្រះតែម្នាក់ឯងជាប្រចាំថ្ងៃ ព្រោះកូនគាត់មិនសូវយកចិត្តទុកដាក់មើលថែទាំ ។
តាមការបំភ្លឺរបស់ឈ្មោះ ដេត ឌុល ភេទ ប្រុស អាយុ៤៤ ឆ្នាំ ត្រូវជាកូនប្រសារ បានឱ្យដឹងថា ឪពុកក្មេករបស់គាត់បានបាត់ពីផ្ទះតាំងពីវេលាម៉ោង៤រសៀលថ្ងៃទី២៦ ខេវិច្ឆិកា ឆ្នាំ២០២៣ ហើយគាត់បានដើររកដែរ តែរកមិនឃើញ លុះព្រឹកឡើងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ គាត់ក៏បានដើររកទៀត ស្រាប់តែប្រទះឃើញសពឪពុកក្មេកស្លាប់អណ្តែតក្នុងទឹកស្រះនៅចំណុចកើតហេតុខាងលើ ហើយបានហៅបងប្អូន ជួយស្រង់យកមកដាក់លើគោក។
ចំណែកមួយករណីទៀត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០និង៤០នាទីព្រឹក មានករណីក្មេងប្រុសបានល.ង់ទឹក បណ្តាលឱ្យបាត់បង់ជីវិត នៅភូមិចុងគោក ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកមង្លបូរី បានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ គន្ធា សុវណ្ណថៃ ភេទប្រុស អាយុ៦ឆ្នាំ ល.ង់ទឹកស្រះខាងត្បូងភូមិចម្ងាយពីផ្ទះប្រហែល១.០០០ ម៉ែត្រនៅភូមិចុងគោក ឃុំតាឡំ ស្រុកមង្គលបូរី ។ជនរងគ្រោះមានឪពុកឈ្មោះ យាន គន្ធា អាយុ ៣៨ឆ្នាំនិងម្ដាយឈ្មោះ ហ៊ាន គិមអាង អាយុ ២៩ឆ្នាំ ដោយ ឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ ។
នគរបាលបានបញ្ជាក់ថា 0តាមការស្រាយបំភ្លឺរបស់ឈ្មោះ ចាប ហ៊ាន ភេទប្រុស អាយុ៧១ឆ្នាំ ត្រូវជាជីតាបង្កើតបានរៀបរាប់ថា មុនពេលកើតហេតុចៅរបស់គាត់បានទៅស្រង់ស្រូវពូជជាមួយជីតា នៅវាលជញ្ច្រាំពស់ ខាងត្បូងភូមិ តែដោយបាត់យូរពេក គាត់បានទៅរកមើល ក៏ប្រទះឃើញចៅរបស់គាត់ល.ង់ទឹកស្រះស្លា.ប់បាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ