សង្ស័យឪពុកមា ចេះធ្វើអំពើធ្មប់ ក្មួយច្នៃអាវុ.ធ បា.ញ់ប្រល័.យជីវិតទាំងប្តីប្រពន្ធដល់ក្នុងចំការ
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា ជនដៃដល់ម្នាក់ពាក់ពន្ធអំពើឃា.តកម្មដ៏សាហា.វ
ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា ជនដៃដល់ម្នាក់ពាក់ពន្ធអំពើឃា.តកម្មដ៏សាហា.វ
ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា ជនដៃដល់ម្នាក់ពាក់ពន្ធអំពើឃា.តកម្មដ៏សាហា.វដែលត្រូវជាក្មួយបានកែច្នៃអាវុ.ធចំនួន២ដើម យកទៅបា.ញ់ប្រហារជីវិតឪពុកមា និងម្តាយមីងស្លា.ប់យ៉ាងអាណោចអាធ័ម ដោយសារមានគំនុំសង្ស័យថា ជនរងគ្រោះចេះធ្វើអំពើអាបធ្មប់ ។
តែទោះជាយ៉ាងណាក្តី ជនដៃដល់ជាឃា.តករ ត្រូវបានលោកឧត្តសេនីយ៍ទោស្នងការនគរបាលខេត្តព្រះវិហារ បញ្ជារទៅលោកឧត្តមសេនីយ៍ត្រី ស្នងការង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ឲ្យដឹកនាំកម្លាំងចុះទៅសហការជាមួយលោកអធិការស្រុកសែនជ័យ និងប៉ុស្តិ៍នគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ ផងដែរ ។
ជនដៃដល់ឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលត្រូវជាក្មួយជនរងគ្រោះឈ្មោះ រស់ គឿ ភេទប្រុស អាយុ៦៧ឆ្នាំ (ត្រូវជាឪពុកមា បានបាត់បង់ជីវិត) និងឈ្មោះ មាស រី ភេទស្រី អាយុ៥៩ ឆ្នាំ (ត្រូវជាម្តាយមីងបានបាត់បង់ជីវិត) ។ ជនរងគ្រោះទាំងពីរនាក់ជាប្តីប្រពន្ធ មានមុខរបរជាកសិករ រស់នៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ មានករណីអំពើឃា.តកម្មគិតទុកជាមុនមួយ បានកើតឡើងនៅចំណុចបុស្សល្ហុង ជាចំការរបស់ជនរងគ្រោះ ស្ថិតនៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលបង្កដោយជនសង្ស័យត្រូវជាក្មួយ បានប្រើប្រាស់អាវុ.ធកែច្នៃចំនួន២ដើម យកទៅបា.ញ់ប្រហារជីវិតជនរងគ្រោះជាឪពុកមា ត្រូវចំចង្កេះខាងស្តាំធ្លាយទៅខាងឆ្វេង បណ្តាលឲ្យស្លា.ប់នៅនឹងកន្លែងកើតហេតុ ។ បន្ទាប់មកជនសង្ស័យបានស្ទុះទៅដេញតាមបា.ញ់ប្រហារជីវិតម្តាយមីងម្នាក់ទៀត ត្រូវចំដើមដោះខាងស្តាំធា្លយទៅក្រោយ បណ្តាលឱ្យស្លា.ប់ក្នុងចំការទាំងពីរនាក់ប្តីប្រពន្ធ ។ មូលហេតុ ដោយសារជនដៃដល់មានគំនុំថាជនរងគ្រោះចេះអំពើធ្មប់ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ