ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត ក្រោយ​លួ​.​ច​ម៉ូតូ​ទុក​នៅ​មុខ​បន្ទប់​ជួល​ជន​រង​គ្រោះ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯក​ឧត្ដម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្ដម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​នេះ ចំណែក​វត្ថុ​តាង​ម៉ូតូ ត្រូវ​បាន​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​ឱ្យ​ដឹង​ដឹង​ថា នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោយ​ពី​កម្លាំង​ជំនាញ​មូល​ដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ឡាយ ឆៃ​លី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមាន​ជ័យ ស្ដី​ពី​ករណី​លួ​.​ច​ម៉ូតូ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្តារ​ហ្គោ​ល ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប​យ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ប្រភព​ដដែល​បន្ត​ថា លោក​បាន​ដឹកនាំ​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ខាត់ សុខ​ម៉ែ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ព្រមទាំង​ដក​ហូត​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ គ្មាន​ផ្លា​ក​លេខ ដែល​ជនសង្ស័យ​លួ​.​ចរប​ស់ជន​រង​គ្រោះ​ខាងលើ ហើយ​នាំ​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ ក្រោយ​ពី​កម្លាំង​ជំនាញ​សួរនាំ​រួច ក៏​បាន​ឆ្លើយ​សារភាព​ថា «​រូប​ខ្លួន​ពិតជា​បាន​លួ​.​ច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ ដែល​ទុក​នៅ​មុខ​បន្ទប់​​ជួល​ពិតប្រាកដ​មែន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ