ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​ក្នុង​ព្រៃ​អាកា​ស្យា សង្ស័យ​​ថា​កូន​ដឹក​មក​បោះចោល​ផ្អើល​ក្រុង​បា​វិត

1 ឆ្នាំ មុន
  • ស្វាយរៀង

មាន​ហេតុការណ៍​មួយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក្រោយ​ពី​អ្នក​ឆ្លុះ​សត្វ​បាន​ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​វ័យ​ប្រមាណ​ជាង​៦០​ឆ្នាំ​ម្នាក់ ដេក​ស្លា​.​ប់​នៅ​ក្នុង​ព្រៃ​អាកា​ស្យា​។ ខណៈ​អ្នកខ្លះ​សង្ស័យ​ថា

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​មួយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក្រោយ​ពី​អ្នក​ឆ្លុះ​សត្វ​បាន​ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​វ័យ​ប្រមាណ​ជាង​៦០​ឆ្នាំ​ម្នាក់ ដេក​ស្លា​.​ប់​នៅ​ក្នុង​ព្រៃ​អាកា​ស្យា​។ ខណៈ​អ្នកខ្លះ​សង្ស័យ​ថា អាច​ជា​កូន​យក​ម្តា​យមក​បោះបង់​ចោល ទាំង​​ម្តាយ​មាន​ជំងឺ​ប្រចាំ​កាយ​និយាយ​មិន​រួច ហើយ​ណាមួយ​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​អត់​អាហារ​ផង ទើប​ជន​រង​គ្រោះ​មិន​អាច​ទ្រាំទ្រ​បាន​ស្លា​.​ប់​បែប​នេះ​តែ​ម្ដង​។

ពាក់ព័ន្ធ​ករណី​ប្រទះ​ឃើញ​ស​.​ពស្ត្រី​ដេក​ស្លា​.​ប់​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ២០២៣ នៅ​ចំណុច​ចម្ការ​អាកា​ស្យា ជិត​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ស្ថិត​ក្នុងភូមិ​បា​វិត​​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​។

បើ​តាម​សម្ដី​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា «​កាលពី​១​ខែ​មុន គេ​ប្រទះ​ឃើញ​មាន​មនុស្ស​២​នាក់​ដឹក​ស្ត្រី​រង​គ្រោះ​វ័យ​ចំណាស់​ម្នាក់​តាម​រថយន្ត​យក​មក​ទម្លាក់​ចោល​នៅ​ភូមិ​បា​វិត​កណ្តាល​នេះ​។ ដោយ​ដាក់​ការ​សង្ស័យ​ថា កូន​ដឹក​ម្តាយ​ចាស់ជរា មាន​ជំងឺ​ប្រចាំ​កាយ​យក​មក​បោះបង់​ចោល ហើយ​ដាក់​ឲ្យ​ដេក​តាម​ចិញ្ចើម​ផ្លូវ តែ​ក្រោយមក​សមត្ថកិច្ច​បាន​ដឹក​យក​ទៅ​ដាក់​នៅ​វត្ត​ពោធិ៍​ថ្មី ក្រុង​បា​វិត​វិញ​»​។

ប្រភព​ដដែល​បន្ត​ថា «​បន្ទាប់​មក ស្ត្រី​រង​គ្រោះ​មិន​ព្រម​នៅ​ក្នុង​វត្ត​នោះ​ទេ (​ទំនងជា​វង្វេងស្មារតី​) ដោយ​ចេះ​តែ​រំកិល​ខ្លួន​ចុះ​ពីលើ​គ្រែ ដើម្បី​ចេញ​ទៅ​ក្រៅ​វត្ត ហើយ​ស្ត្រី​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ និយាយ​​មិនសូវ​រួច និយាយ​មិន​ច្បាស់​។ ដោយ​អ្នកខ្លះ​និយាយ​ថា ស្ត្រី​រង​គ្រោះ​និយាយ​ភាសា​វៀតណាម ដូច្នេះ​សង្ស័យ​ថា ជា​ជនជាតិ​វៀតណាម​មក​រស់នៅ​ស្រុក​ខ្មែរ ក្រុង​បា​វិត​នេះ ហើយ​ត្រូវ​កូន​ដឹក​យក​មក​បោះបង់​ចោល​»​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ សមត្ថកិច្ច​បាន​ព្យាយាម​សាកសួរ​រក​អត្តសញ្ញាណ ដើម្បី​រក​សាច់ញាតិ​ឲ្យ​មក​ទទួលខុសត្រូវ​វិញ ក៏​ប៉ុន្តែ​មិន​អាច​ស្គាល់ឈ្មោះ​ថា តើ​ជា​ជនជាតិ​ខ្មែរ​យើង ឬ​ជា​ជនជាតិ​វៀត​ណាម​នោះ​ទេ? ក្រោយមក​សមត្ថកិច្ច​យក​ទៅ​ដាក់​នៅ​ក្នុង​វត្ត ដើម្បី​ឲ្យ​គណៈកម្មការ​វត្ត និង​ព្រះសង្ឃ​មើលថែ​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃមុន​នេះ (​មុន​ថ្ងៃ​កើតហេតុ​) ស្ត្រី​រង​គ្រោះ​ស្រាប់តែ​រំកិល​បាត់​ខ្លួន​ចេញពី​ក្នុង​វត្ត​តែ​ម្ដង រហូត​មក​ដល់​យប់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា អ្នក​ដើរ​ឆ្លុះ​សត្វ​ក៏​ប្រទះ​ឃើញ​ស​.​ពស្ត្រី​រង​គ្រោះ​ស្លា​.​ប់​នៅ​ក្នុង​ព្រៃ​អាកា​ស្យា​តែ​ម្ដង​ទៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

រីឯ​អ្នកខ្លះ​ទៀត ក៏​បាន​ប្រាប់​ដែរ​ថា គេ​ស្គាល់​ស្ត្រី​រង​គ្រោះ​នោះ គឺ​មានកូន​ធ្វើ​ជា​ជាង​ជួសជុល​ម៉ូតូ រស់នៅ​ភូមិ​ស្វាយ​រៀង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ហើយ​ត្រូវ​កូន​យក​ម្តាយ​ទៅ​បោះបង់​ចោល​នៅ​ក្រុង​បា​វិត​។

បើ​តាម​លោក​វរសេនីយ៍ អែម សុ​វ​ណ្ណា​រិ​ទ្ធិ អធិការ​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត ប្រាប់​បាន​ឲ្យ​ដឹង​ថា «​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​១​ខែ​មក​ហើយ គឺ​គ្មាន​តម្រុយ​នោះ​ទេ​។ ចំពោះ​អ្នក​និយាយ​ថា ស្គាល់​ស្ត្រី​រង​គ្រោះជា​ម្តាយ​ជាង​ជួសជុល​ម៉ូតូ​នៅ​ខាងជើង​ផ្សារ​វាល​យន្ត​នោះ គឺ​មិន​ពិត​ទេ គ្រាន់តែ​មុខ​ស្រ​ដៀង​គ្នា​តែ​ប៉ុណ្ណោះ ដោយសារ​ជាង​ជួសជុល​ម៉ូតូ​រូប​នោះ​បាន​បដិសេធ​ថា «​គាត់​មិន​បាន​ដឹក​ម្តាយ​យក​ទៅ​បោះបង់​ចោល​នោះ​ទេ ម្តាយ​គាត់​គឺ​នៅផ្ទះ​ជាមួយ​កូន​ៗ​ទេ ហើយ​ក៏​បាន​បង្ហោះ​រូប​ម្តាយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង​»​។

លោក​អធិការ​បន្ត​ទៀត​ថា «​ស្ត្រី​រង​គ្រោះ​គឺជា​មនុស្ស​អនាថា ត្រូវ​គេ​បោះបង់​ចោល​១​ខែ​មក​ហើយ​។ លោក​ក៏​បាន​អំពាវនាវ​ដល់​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​របស់​ស​.​ពស្ត្រី​រង​គ្រោះ​ផង​ដែរ គឺ​ស​.​ពស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​ដ​ម្ក​ល់​នៅ​វត្ត​ទួល​តាឡុ​ក ស្ថិត​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ដូច្នេះ​សូម​មក​ទាក់ទង​សមត្ថកិច្ច ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ប្រសិនបើ​គ្មាន​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​មក​ទទួល​ទេ​នោះ សមត្ថកិច្ច​នឹង​សុំ​ដី​វត្ត​ទួល​តាឡុ​ក ដើម្បី​បញ្ចុះ​ស​.​ព​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ហើយ នៅ​ក្នុង​វត្ត​ទួល​តឡុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ