ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ ៦នាក់ របួស ១៧នាក់ ដោយសារក្រឡាប់ឡានក្រុមឆៃយ៉ាំ មកពីបុណ្យកឋិន នៅ​ភ្នំគូលែន​

7 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប៖ យ៉ាងហោចណាស់ ​ស្លា.ប់ ៦នាក់ ( ស្រី ២នាក់ ) និងរបួស ១៧នាក់…

ខេត្តសៀមរាប៖ យ៉ាងហោចណាស់ ​ស្លា.ប់ ៦នាក់ ( ស្រី ២នាក់ ) និងរបួស ១៧នាក់ ( ស្រី ១១នាក់ ដោយសារតែឡានក្រឡាប់ នៅផ្លូវចុះពីភ្នំគូលែន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ៤ និង​៣០នាទី ​រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។ រថយន្ត Pick Up ​ដែល​ដឹកក្រុមឆៃយ៉ាំ​ ​ក្រឡាប់​ធ្លាក់ផ្លូវ នៅ​ភ្នំគូលែន នេះ ពាក់ស្លាកលេខ សៀមរាប 2B-4740។ ជនរងគ្រោះ បានវិលត្រឡប់មកពីបុណ្យកឋិន នៅវត្ត លើភ្នំគូលែន​។

លោក យឹប យ៉ុងឈាង អធិការនគរបាល ស្រុកស្វាយលើ ខេត្តសៀមរាប បានប្រាប់អ្នក​កាសែតថា នៅវេលាម៉ោង ១៦:៣០នាទី នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវ ដែលមានចំណោត​ខ្លាំង បណ្តាលឲ្យមានមនុស្សស្លា.ប់ និងរបួស ២៣​នាក់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច​ បានអន្តរាគមន៍ ជួយសង្គ្រោះ និងបញ្ជូនអ្នករបួស ទៅកាន់មន្ទីរពេទ្យ៕ ( អត្ថបទ និងរូបភាពពីហ្វេសប៊ុក )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ