ទារិកាចម្លែកខ្លួនមួយក្បាលដល់ទៅ2កើតនៅចិន
ចាត់ទុកថា ជារឿងចម្លែកបំផុតមួយនៅពេលដែលទារិកាម្នាក់កើតមកមានក្បាលដល់ទៅ២ ។ ទារិកាចម្លែកនេះកើតនៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុងស៊ូនីង ខេត្តស៊ីឈួន ប្រទេសចិន កាលពីពេលថ្មីៗកន្លងមក ។ ទារិកានេះពេលកើតមកមានដងខ្លួនប្រវែង៥១សង្ទីម៉ែត្រ និងទម្ងន់៤,០៥គីឡូក្រាម ហើយបច្ចុប្បន្នស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ កំពុងត្រូវមើលថែយ៉ាងយកចិត្តទុកដាក់បំផុតនៅមន្ទីរពេទ្យនោះ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍ថា ទារិកាចម្លែកនេះជាករណីដំបូងគេបំផុតដែលកើតឡើងនៅក្នុងប្រទេសចិន ។
ចែករំលែកព័តមាននេះ