ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​សហព័ន្ធ​រុ​ស្ស៊ី​គោរព​វិញ្ញាណក្ខន្ធ​ក្រុម​អ្នកបច្ចេកទេស​កសិកម្ម​ត្រូវ​ខ្មែរក្រហម​បា​.​ញ់​ស​ម្លា​.​ប់​អំឡុង​ឆ្នាំ​១៩៨៣

5 ខែ មុន
  • កំពង់ចាម

ក្រុម​អ្នកបច្ចេកទេស​កសិកម្ម​របស់​អតីត​សហភាព​សូ​វៀត​ចំនួន​៩​នាក់ ក្នុង​នោះ​រួម​មាន​អ្នកបកប្រែ​ម្នាក់ ត្រូវ​បាន​កម្លាំង​ខ្មែរក្រហម​ស្ទាក់​បា​.​ញ់​ស្លា​.​ប់​ទាំងអស់​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧១ ស្ថិត​ក្នុង​មូលដ្ឋាន​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ។ ជាក់ស្ដែង​

ខេត្តកំពង់ចាម ៖ ក្រុម​អ្នកបច្ចេកទេស​កសិកម្ម​របស់​អតីត​សហភាព​សូ​វៀត​ចំនួន​៩​នាក់ ក្នុង​នោះ​រួម​មាន​អ្នកបកប្រែ​ម្នាក់ ត្រូវ​បាន​កម្លាំង​ខ្មែរក្រហម​ស្ទាក់​បា​.​ញ់​ស្លា​.​ប់​ទាំងអស់​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧១ ស្ថិត​ក្នុង​មូលដ្ឋាន​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ត្រូវ​បាន​ឯកឧត្ដម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អតីត​អ្នក​ជំនាញការ​កសិកម្ម​នៃ​សហភាព​សូ​វៀត​ចំនួន​៩​រូប (​ខ្មែរ​១​រូប​, សូ​វៀត​៨​រូប​) កាលពី​ក្នុង​អំឡុង​ឆ្នាំ​១៩៨៣)​។

ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​វត្ត​ដូន​ធី ស្ថិត​ក្នុង​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ក្រោម​វត្តមាន​ឯកឧត្ដម ហ៊ុន ម៉ា​និ​ត អគ្គនាយក​ស្រាវជ្រាវ ចារកិច្ច និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក ឯកឧត្ដម H.E. Anatoly Borovik ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុ​ស្ស៊ី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​ដែនដី ហើយ​ក៏​មានការ​ចូលរួម​ពី​សំណាក់​លោកតា​លោកយាយ និង​ប្រជាពលរដ្ឋ​ទៀត​ផង ។

គួរ​រំលឹក​ថា អតីត​អ្នក​ជំនាញការ​កសិកម្ម បាន​ធ្វើ​ដំណើរ​ទៅ​ស្ថានីយ​ពិសោធន៍​ដំណាំ​កប្បាស នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ដោយសារ​ស្ថានភាព​ផ្លូវ​លំបាក​ក្រុមការងារ​បាន​ទៅ​សម្រាក​នៅ​ខេត្តកំពង់ចាម​មួយ​យប់ ដោយ​មាន​រថយន្ត​៣​គ្រឿង ក្នុង​នោះ​២​គ្រឿង​ជា​រថយន្ត​១២​កៅអី និង​១​គ្រឿង​ទៀត​ដឹក​ប៉ូ​សិ​លក​ង​កា​ពារ​ពី​ខេត្ត​ចំនួន​១២​នាក់​ផង​ដែរ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​១៩៨៣ បាន​ចេញដំណើរ​មក​ស្ថានីយ​ពិសោធន៍​ដំណាំ​កប្បាស លុះ​ពេល​ធ្វើ​ដំណើរ​ដល់​ភូមិ​ដូន​ធី និង​ចន្លោះ​ភូមិ​មួយទៀត​ដែល​មាន​លក្ខណៈ​ជា​ព្រៃរបោះ​ខ្ពស់​ៗ​ត្រឹម​ក្បាល ដែល​ពួក​ខ្មែរក្រហម​ងាយស្រួល​ពួនស្ទាក់​បា​.​ញ់ ដោយ​មាន​២​ក្រុម និង​មាន​កាំ​ភ្លើ​.​ង​គ្រប់​ដៃ ម៉ាក AK47 B40 និង​អាច​មាន​កាំ​ភ្លើ​.​ង​យន្ត​បា​.​ញ់​សន្ធាប់​មក​ក្បួន​រថយន្ត​របស់​ក្រុមការងារ ហើយ​ក៏​បាន​ធ្វើ​អោយ​ក្រុម​កងការពារ​បាត់បង់​ម្ចាស់​ការ​រត់​ដកថយ ដើម្បី​រក​ស្ថានភាព​ប្រយុទ្ធ​តប​វិញ ប៉ុន្តែ​យើង​ត្រូវ​ពួក​ខ្មែរក្រហម​បា​.​ញ់ បណ្ដាល​ឱ្យ​របួស និង​ស្លា​.​ប់ ។

គួរ​រំលឹក​បន្ត​ថា ការ​បា​.​ត់ប​.​ង់​ជី​វិ​.​ត​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ រួម​មាន ៖ ១- លោក សូ សុខ​ឃាង មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ (​ជនជាតិ​ខ្មែរ​)​។ ២- លោក ទី​មេ​ណូ​វ វ​.​វ (N.V.Tikmenov) វិស្វករ​បច្ចេកវិទ្យា​។ ៣- លោក លិ​ស្សិន​កូ ហ្គេ​.​អា (G.A. Lysenko) វិស្វករ​ក្សេត្រសាស្ត្រ​។ ៤- លោក ហ្គី​ប៉ូវ អី​អី (Yu.I. Gribov) វិស្វករ​គ្រឿងយន្ត​។ ៥- លោក អាយុ​ន​ដូ​វ កា​.​ហ (K.Kh.Akhundov) ក្សេត្រ​គីមីវិទ្យា​។ ៦- លោក ធៀ​ល​ណូ​វ អា​.​ហ្គ (A.G. Chernov) ឯកទេស​គ្រឿងយន្ត​។ ៧-​លោក ហ្វេ​ស​សេ វ ទ​. (T. Fayziev) ឯកទេស​គ្រឿងយន្ត​។ ៨- លោក ណា​សារ៉ូ​វ ឆ​.​អ (N.A.Nazarov) វិស្វករ​ក្សេត្រសាស្ត្រ​ការពារ​ដំណាំ និង​៩- លោក សា​អា​តូ​វ ស​. (S. Saatov) វិស្វករ និង​អ្នកបកប្រែ​។

បន្ទាប់​ពី​ជ័យជម្នះ​៧​មក​រា ឆ្នាំ​១៩៧៩ អង្គការ​ចាត់តាំង​របស់​ខ្មែ​ក្រហម នៅ​តែ​បន្តសកម្មភាព​ជា​ក្រុម​ឧទ្ទាម បន្ត​សង្គ្រាម​បំផ្លិចបំផ្លាញ បង្ក​អសន្តិសុខ​ក្នុង​ផ្ទៃ​ប្រទេស​។ ហើយ​កម្ពុជា តែងតែ​មានការ​បែកបាក់​ទៅ​ជា​តំបន់​ត្រួតត្រា​ពីរ ឬ​បី​ភាគី ពុំដែល​ទទួល​បាន​នូវ​សន្តិភាព​ពេញលេញ​នោះ​ឡើយ​។

ក្នុង​រយៈពេល​ជាង​៥០០​ឆ្នាំ ចុង​ក្រោយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន មាតុភូមិ​យើង​ដែល​ធ្លាប់តែ​ឆ្លងកាត់​នូវ​ភ្លើងសង្គ្រាម​ការ​បែកបាក់ និង​ការ​ប្រល័យពូជសាសន៍ បាន​រក​ឃើញ​មក​វិញ​នូវ​សន្តិភាព​តាម​រយៈ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ស្ថាបនិក
បាន​នាំ​មក​នៅ​សន្តិភាព​ពេញលេញ​ឆ្នាំ​១៩៩៨​។

ចំណែក​សមត្ថកិច្ច​មូលដ្ឋាន​វិញ បានឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​មរណភាព​របស់​ក្រុម​អ្នកបច្ចេកទេស​អតីត​សហភាព​សូ​វៀត​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​២​នាក់​បាន​មក​ចាប់កំណើត​លើ​ស្ត្រី​ខ្មែរ​ម្នាក់​នៅ​ក្នុងស្រុក​ចំការលើ ដែល​កើតមក​កូនប្រុស​ទាំង​ពីរ​បាន​រៀបរាប់​ពី​រឿងរ៉ាវ​ដែល​កើតឡើង​ដោយ​កម្លាំង​ខ្មែរក្រហម​ស្ទាក់​បា​.​ញ់ នៅ​ពេល​ក្មេង​ប្រុស​ទាំង​ពីរ​នាក់​នោះ​ដឹងក្តី ដែល​គេ​ដឹង​រឿងរ៉ាវ​ទាំងអស់ ហើយ​ដំណឹង​នេះ​ក៏​បាន​លេចឮ​ដល់​សាច់ញាតិ​នៅ​សហភាព​សូ​វៀត គេ​ក៏​បាន​មក​សុំ​កូនប្រុស​ទាំង​២​នាក់​នោះ​យក​ត្រឡប់​ទៅ​សហភាព​សូ​វៀត​វិញ ប៉ុន្តែ​ឪពុក​ម្ដាយ​ជា​ខ្មែរ​សម្បុរ​ស្រអែម​មិន​ព្រម​ឲ្យ​នោះ​ទេ​។

បន្ទាប់​ពី​ឪពុក​ម្ដាយ​ចាស់​ៗ​ស្លា​.​ប់​ចោល​កូនប្រុស​ទាំង​២​នាក់​នោះ​ហើយ តាម​ដំណឹង​បាន​ទៅ​រកស៊ី​លក់ដូរ​បន្តិចបន្តួច​នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែ​ត​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ស្ថិត​ក្នុង​ខេត្តបន្ទាយមានជ័យ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ