ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់ បានគេច​ពី​ការ​ផ្តល់​សេវា​ព្យាបាល

8 ខែ មុន

រាជធាន​ភ្នំពេញ ៖ ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​គូសបញ្ជាក់​ថា នៅ​កម្ពុជា​មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់ បាន​រត់គេច​ពី​ទទួល​សេវា​ព្យាបាល ដែល​ចំណុច​នេះ​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​អាច​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺអេដស៍ កើនឡើង…

រាជធាន​ភ្នំពេញ ៖ ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​គូសបញ្ជាក់​ថា នៅ​កម្ពុជា​មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់ បាន​រត់គេច​ពី​ទទួល​សេវា​ព្យាបាល ដែល​ចំណុច​នេះ​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​អាច​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺអេដស៍ កើនឡើង បើសិន​ពួក​គេ​នៅ​តែ​ធ្វើ​បែប​នេះ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឯកឧត្តម ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​លើក​ឡើង​ថា នៅ​កម្ពុជា​មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ប្រមាណ​១​ម៉ឺ​២​ពាន់​នាក់ បាន​ធ្វើតេស្ត​ឈាម​រក​ឃើញ​មាន​ផ្ទុកមេរោគ​អេ​ដស៍ ប៉ុន្តែ​ពេល​នេះ អ្នក​ទាំងនោះ រហូត​មក​ដល់​ពេល​នេះ បាន​បាត់​ខ្លួន​ដោយ​មិន​បាន​ធ្វើតេស្ត​រក​មេរោគ​អេស​ដ៍​ជា​ថ្មី​ទៀត​ទេ ដែល​ចំណុច​នេះ មានការ​ព្រួយបារម្ភ​អាច​ឲ្យ​ជំងឺអេដស៍​អាច​ផ្ទុះ​ឡើង​វិញ បើសិន​ពួក​គេ​មិន​ទៅ​ទទួល​សេវា​ព្យាបាល ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា អ្នក​ដែល​មិន​រក​សេវា​ព្យាបាល (​ទោះបី មិនជា​ក្តី​) ដោយសារ​តែ​គាត់​មានការ​ខ្មាស​អៀន​ក្នុង​នោះ​មាន​អ្នកមាន​ផង និង​អ្នក​ល្បី​ផង​ដែរ ។ អ្នក​ទាំងនោះ អាច​ទៅ​រក​សេវា​ព្យាបាល​ឯកជន ដើម្បី​លាក់បាំង កុំ​ឲ្យ​គេ​ដឹងផង​ដែរ ។

យ៉ាងណា​ក្តី ឯកឧត្តម បាន​អំពាវនាវ និង​ជំរុញ​ដល់​អ្នក ដែល​បាន​បាត់​ខ្លួន មិន​ទៅ​ធ្វើតេស្ត​រក​មេរោគ​អេ​ដស៍ ដើម្បី​យក​សេវា​ព្យាបាល ព្រោះថា អ្នក​ដែល​ធ្វើការ​ព្យាបាល​ទៀងទាត់ ដោយ​ប្រើ​ថ្នាំ​ពន្យា នឹង​អាច​ធ្វើ​ឲ្យ​មេរោគ​អេ​ដស៍​បាត់​បាន ទោះបីជា​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺអេដស៍ ក៏​ដោយ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម បាន​គូសបញ្ជាក់​ថា ៖ «​ជំងឺអេដស៍ មិន​អាច​ចប់​បាន​នោះ​ទេ បើ​វា​កើត​ហើយ គឺ​វា​មាន​រហូត គ្រាន់តែ​មាន​ចំនួន​ឆ្លង​ថ្មី​ទាប់​បំផុត​។ បើ​តាម​គោលដៅ​របស់​អង្ក​ការ​សហប្រជាជាតិ គេ​ថា ចប់​អេ​ដស៍ មាន​ន័យ​ថា ក្នុង​មួយ​ឆ្នាំ​ឆ្លង​ថ្មី តែ​២៥០​នាក់​ទេ​។ ចំណែក​កម្ពុជា​វិញ ដែល​គេ​ថា អស់​ជំងឺអេដស៍ គឺ​មួយ​ថ្ងៃ​ឆ្លង​មួយម្នាក់ ឬ​មួយ​ឆ្នាំ​៣៦៥​នាក់ ឬ​ទាប់​ជាង នេះ តែបើ​នៅ​ខ្ពស់​ជាង​នេះ គឺ​មិន​ទាន់​ចប់​ទេ​» ។

ឯកឧត្តម បាន​បន្ថែម​ថា ដើម្បី​កុំ​មានការ​ឆ្លង កើតឡើង​ថែម​ទៀត នូវ​ជំងឺអេដស៍ គឺ​ត្រូវ​តែ​មានការ​ព្យាបាល ដូច្នេះ​ពេល​នេះ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​កំពុង​រៀបចំ​គោលនយោបាយ​មួយ ហៅ​ថា គោលនយោបាយ​លុប​បំបាត់​អេ​ដស៍ ហើយ​ចីរភាព នៃ​កម្ពុជា ឆ្នាំ​២០២៣-២០២៨ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២២ កន្លង​មកនេះ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺអេដស៍ មាន​១,៤០០​នាក់ ដែល​ជា​ចំនួន​មួយ ឆ្ងាយ​ពី​គោលដៅ ដែល​ឲ្យ​មាន​អ្នក​ឆ្លង តែ​មួយ​ថ្ងៃ មួយ​នាក់ ឬ​ស្មើ​៣៦៥​នាក់ ក្នុង​មួយ​ឆ្នាំ ។

យ៉ាងណា​ក្តី ឯកឧត្តម អះអាង​ថា នៅ​កម្ពុជា មាន​អត្រា​ខ្ពស់ ក្នុង​ការ​ទប់ស្កាត់ កុំ​ឲ្យ​ឆ្លង​ជំងឺអេដស៍ ក្នុង​នោះ គឺ​យុវជន​តែ​ម្តង​ហើយ​ក្នុង​នោះ អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា ភាគច្រើន​បាន​ឆ្លង​ជំងឺអេដស៍ តែ​ម្តង ។

ឯកឧត្តម ប្រធាន​អាជ្ញាធរ​អេ​ដស៍ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​មិនមែន​ជា​ការ​បណ្តុះបង្អាប់ ឬ​មាក់ងាយ ឬ​រើសអើង​នោះ​ទេ គឺ​គ្រាន់តែ​ចង់​ព​ញ៉ាក់​ស្មារតី ថា បើ​មិន​ប្រុង​ប្រយ័ត្ន មិន​ថា ប្រុស​ស្រឡាញ់​ប្រុស គឺ​ឆ្លង HIV ហើយ​» ។

យ៉ាងណា​ក្តី ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​នោះ​ដែរ ឯកឧត្តម ទេស​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការ​ទប់ស្កាត់ នៃ​ការ​ឆ្លង​ជំងឺអេដស៍​មាន​ប្រសិទ្ធិ​ភាព គឺ​ការ​ប្រើប្រាស់​ស្រោមអនាម័យ នៅ​ពេល​រួម​ភេទ ហើយ​បើ​សង្ស័យ​ថា មិន​សុវត្ថិភាព (​រហែក​ស្រោម​) ត្រូវ​ហូប​ថ្នាំ​ការពារ​មុន​ពេល ឬ​ក្រោយ​ពេល​រួម​ភេទ ។

បើ​តាម ឯកឧត្តម​ប្រធាន​បាន​អះអាង​ទៀត​ថា ក្នុង​រយៈពេល​៣​ឆ្នាំ ក្រោយ​មកនេះ រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិកា​រទិញ​ថ្នាំ​សម្រាប់​ទប់ស្កាត់​ការ​ឆ្លង​ជំងឺអេដស៍ ក្នុង​មួយ​ឆ្នាំ​ៗ ៥​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួយ​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺអេដស៍​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ